Saturday, July 9, 2016

បម្លែងរូបភាព ឬឯកសារណាមួយឲ្យទៅជា PDF នៅក្នុង Windows 10 ដោយពុំចាំបាច់ប្រើកម្មវិធីណាមួយឡើយ!


 Windows 10 បានអនុញ្ញាតឲ្យលោកអ្នកបម្លែងឯកសារណាមួយទៅជា PDF ហើយព្រមទាំង Save ឯកសារណាមួយទៅជា PDFផងដែរ។ នៅក្នុងគន្លឹះនេះ យើងនឹងបង្ហាញលោកអ្នកពីរបៀបប្រើ Microsoft print to PDF ដើម្បីបម្លែងឯកសារណាមួយទៅជា PDF
ដើម្បី Save រូបភាពមួយឲ្យទៅជា PDF

១.ប្រសិនបើលោកអ្នកមានរូបភាពមួយចង់បម្លែងទៅជា PDF សូម Right Click នៅលើឯកសាររូបភាពនោះហើយជ្រើសយក Open with => " Paint "


២.ចុចលើពាក្យ File ហើយបន្ទាប់មកចុច " Print " => ហើយជ្រើសយក " Print " ទៀត។

៣.សូមជ្រើសយក " Microsoft Print to PDF " ហើយបន្ទាប់មកចុចលើប៊ូតុង " Print "​

៤.សូមជ្រើសរើសទីតាំងដែលលោកអ្នកចង់ Save វា  ហើយចុចប៊ូតុង " Save " ដើម្បីបម្លែងរូបភាពទៅជា PDF

ដើម្បី Save ឯកសារមួយឲ្យទៅជា PDF

១.បន្ទាប់ពីបង្កើតឯកសារជាអក្សរមួយនៅក្នុង Notepad ជាធម្មតាយើងចុច " Ctrl + P " នៅលើ Keyboard ដើម្បីចូលទៅកាន់ Print

២.ជ្រើសយក " Microsoft Print to PDF " ហើយចុចលើប៊ូតុង " Print " ដើម្បីធ្វើការ Save ។​

ហើយបន្ទាប់មក ជ្រើសរើសទីតាំងណាមួយដែលលោកអ្នកចង់ធ្វើការ Save វាជាឯកសារ PDF ហើយសូមចុចលើប៊ូតុង " Save " ជាការស្រេច។




No comments:

Post a Comment