Wednesday, May 11, 2022

ចំណេះដឹងទូទៅ៖ សត្វ១០ប្រភេទដែលបានស្លាប់ផុតពូជទៅហើយ


(ភ្នំពេញ)៖ ការផុតពូជរបស់សត្វនៅលើផែនដីយើងនេះ អាចកើតឡើងដោយសារកត្តាធម្មជាតិ ដូចជា ការចុះត្រជាក់ ឬឡើងកម្តៅខ្លាំងផែនដី ឬមួយក៏ការប្រែប្រួលកម្រិតនីវ៉ូទឹកសមុទ្រ ហើយសម្រាប់សម័យកាលទំនើបក្រោយៗនេះ សកម្មភាពមនុស្សគឺជាកត្តាចម្បងបំផុតដែលបណ្តាលឱ្យអម្បូរសត្វជាច្រើនត្រូវផុតពូជ ដូចជា ការបំផ្លិចបំផ្លាញជម្រករបស់ពួកវា ការពង្រីកដីធ្វើស្រែចម្ការ ការកាប់ព្រៃឈើ ការបំពុលបរិស្ថាន ការនេសាទ ឬប្រមាញ់ច្រើនលើសកម្រិត។

ខាងក្រោមនេះ គឺជាអម្បូរសត្វ១០ប្រភេទដែលបានស្លាប់ផុតពូជបាត់ទៅហើយ៖

Thursday, November 18, 2021

ស្វែងយល់ពីប្រវត្តិព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក


នៅពេលនេះ យើងសូមលើកយកនូវប្រវត្តិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មកផ្សាយជូនប្រិយមិត្ត បានស្វែងយល់ ដែលប្រវត្តិនៃព្រះរាជពិធីនេះ ត្រូវបានដកស្រង់ចេញពី សៀវភៅ «ប្រវត្តិបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក» របស់គណៈកម្មាធិការ រៀបចំបុណ្យជាតិ អន្តរជាតិ។

Saturday, August 28, 2021

សម្រួលអាការៈមិនស្រួលខ្លួនក្រោយចាក់វ៉ាក់សាំងកូវីដដូសទី៣ តាមវិធីទាំងនេះ!


បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច រាងកាយ​យើង​នឹង​បញ្ចេញ​អាការៈ​មួយ​ចំនួន​ឆ្លើយ​តប​ទៅ​​នឹង​វ៉ាក់សាំង​នោះ ហើយ​ពេល​យើង​ចាក់​ វ៉ាក់សាំង​ដូស​ទី៣ (វ៉ាក់សាំង AstraZeneca) សង្កេត​ឃើញ​ថា​មាន​ផល​រំខាន​ធ្ងន់​ជាង​វ៉ាក់សាំង​មុនៗ បណ្ដាល​ឲ្យ​យើង​មិន​ស្រួល​ខ្លួន​ខ្លាំង។

Tuesday, June 22, 2021

ធ្វើសកម្មភាពអ្វីខ្លះលើ Facebook ចូលកន្លែងនេះដឹងទាំងអស់មិនថា Mention, Like, Comment


សកម្មភាពប្រចាំថ្ងៃរបស់អ្នកប្រើលើ Facebook ដូចជាបាន Like, comment, mention អ្នកដទៃ ឬបានមើលវីដេអូអ្វីមួយ និងអ្វីផ្សេងៗជាច្រើនទៀត ត្រូវបាន Facebook កត់ទុកទាំងអស់។ ហើយដើម្បីចូលទៅមើលសកម្មភាពថតទុកទាំងនោះ សូមចូលទៅកាន់តាមរបៀបខាងក្រោមនេះ៖

៥ វិធីក្នុងការថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អប្រសើរ

ជីវិតហាក់ដូចជារវល់តែរហូត រវល់ពេញមួយថ្ងៃហើយ អាចនឹងរវល់ពេលល្ងាចថែមទៀតសម្រាប់មនុស្សមួយចំនួន។ ជាទូទៅតើអ្នកតែងតែធ្វើអ្វីជាប្រចាំខណៈពេលដែលកំពុងធ្វើការពីផ្ទះ និងមិនអាចទៅណាបានច្រើននោះ? ភាគច្រើនអ្នកតែងតែនៅក្នុងផ្ទះចម្អិនអាហារ មើលទូរទស្សន៍ និងសម្រាកយកកម្លាំងធ្វើការនៅថ្ងៃស្អែកបន្តទៀត។

មិនថាអ្នករវល់ឬទំនេរយ៉ាងណាឡើយ ប្រសិនបើអ្នកមានអារម្មណ៍ថាស្មុគស្មាញ ភាពតានតឹងក្នុងចិត្ត ឬក៏ស្ត្រេសជាញឹកញាប់នោះ អ្នកគួរសាកអនុវត្តតាមវិធីទាំង ៥ នេះដើម្បីជួយព្យាបាលសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានប្រសើរឡើង៖


១. សិក្សា អាន ឬក៏រៀនអ្វីថ្មីៗ

Saturday, June 19, 2021

ទុករូបថត/វីដេអូ ឯកសារលើ iCloud និង Drive មួយណាល្អប្រើនិងមានអត្ថប្រយោជន៍ច្រើនជាង?


iCloud និង Google Drive សុទ្ធតែជាសេវាកម្មរក្សាទុកទិន្នន័យ ហើយថ្ងៃនេះយើងចែករំលែកទៅអ្នកប្រើបន្ថែមទៀត ថាតើសេវាកម្មទាំងពីរ មួយណាល្អប្រើ និងមានអត្ថប្រយោជន៍ច្រើនជាង សម្រាប់ iPhone និង iPad របស់អ្នកទាំងអស់គ្នា។

Friday, June 18, 2021

រឿង​ខ្លីៗ ពី​ប្រវត្តិជីវិតកម្សត់តារាចម្រៀងសម្លេកស្អក ខេម មុនចូលសិល្បៈ

លោក ប៉ុន សុណារិន ហៅ ខេម ជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបក្នុងដួងចិត្តមហាជន គ្រប់ស្រទាប់តាមរយៈសមត្ថភាពបកស្រាយបទចម្រៀងយ៉ាងពីរោះ បើទោះជាលោកមានសម្លេងស្អក បន្តិចក្ដី នៅតែអាចរក្សាទឹកដមផ្អែមរងំរបស់ខ្លួនបញ្ច្រៀបចូលអារម្មណ៍អ្នកស្ដាប់។


យ៉ាងណាមិញនៅពីក្រោយភាពជោគជ័យដ៏ធំធេងរបស់កម្លោះអ្នកខេត្តកំពង់ឆ្នាំងរូបនេះ ហាក់មានភាព សោកសៅ តស៊ូប្រឆាំងព្រេងវាសនា ដោយរស់ក្នុងនាមជាកូនកំព្រាឪពុក រស់រើបំរាស់ក្នុងជីវភាពក្រខ្សត់ ដែលមានម្ដាយជាអ្នកលក់ចេកចៀន។