Sunday, December 13, 2015

អំពីខ្ញុំ ( About Me )

  • ជាដំបូង ខ្ញុំបាទសូមអគុណសម្រាប់ការចូលមកដល់ទីនេះរបស់លោកអ្នក...!!!
ហើយក៏សូមអភ័យទោសផងដែរ ក្នុងនាមខ្ញុំជាម្ចាស់ប្លុកសូមមេត្តាអនុគ្រោះពីសំណាក់ម្ចាស់គេហទំព័រ ឬប្លុកទាំងឡាយដែលខ្ញុំបានចម្លងអត្ថបទមកដាក់នៅទីនេះ ខ្ញុំគ្មានគោលបំណងរំលោភកម្មសិទ្ធបញ្ញារបស់រាមច្បងណាមួយឡើយ... ប្រសិនបើអត្ថបទទាំងនោះមិនអាចឲ្យមានការចម្លងបាន សូមមេត្តាដោយសេចក្តីអនុគ្រោះដោយផ្ដល់ជាមតិយោបល់មកខ្ញុំ ខ្ញុំបាទនឹងលុបវាចេញវិញភ្លាម។
អំពីប្លុក Ensamnang.blogspot.com

ប្លុកនេះត្រូវបានបង្កើតឡើងដើម្បីចែករំលែ
ចំណេះដឹងដែលខ្ញុំមានទាំងអស់តាមរយៈការសរសេរអត្ថបទចេញពីគំនិតខ្លួនឯង ចម្លង និងកែសម្រួលបន្ថែមពីប្លុកអ្នកដទៃ និងយកមកពីអ៊ីនធើណែត! សង្ឃឹមថាការចែករំលែករបស់ខ្ញុំលោកអ្នកនឹងពេញចិត្ត។ ហើយក៏សូមភ័យទោសរាល់កំហុសឆ្គងដែលកើតមានដោយអចេតនារបស់ខ្ញុំ ជាពិសេសគឺការសរសេរតែម្ដង។

ពីខ្ញុំម្ចាស់ប្លុក៖ អេន សំណាង 

For more information visit me in my facebook page : Like & Share - បិតាចែករំលែក
G-mail : ensamnang.kh@gmail.com
E-mail : ensamnang@yahoo.com
Facebook : Bøtträ Nang







==  Thanks!  ==   
  • លោកអ្នកប្រាកដជាឆ្ងល់ហើយ... ថាតើខ្ញុំជាអ្នកជំនាញអាយធី ( IT ) ដ៏ខ្លាំងមួយរូបមែនទេ?
សូមជម្រាបដោយស្មោះអស់ពីចិត្ត ខ្ញុំបាទមិនមែនជាអ្នកចេះដឹងជ្រៅជ្រះខាងព័ត៌មានវិទ្យា ( IT ) អីនោះទេ សូមកុំស្មានថាខ្ញុំជាអ្នកជំនាញចេះដឹងអី ដោយហេតុតែស្រឡាញ់ចូលចិត្ត ទើបចេះតែជំរុញទឹកចិត្តខ្ញុំឲ្យខិតខំស្រាវជ្រាវ ខិតខំអនុវត្តន៍ជាបន្តបន្ទាប់។
  •  " Ensamnang.blogspot.com "  ហេតុអ្វីក៏ខ្ញុំដាក់ឈ្មោះនេះ? ប្លុកនេះមានគោលការណ៍អ្វីខ្លះ?
មូលហេតុដែលខ្ញុំដាក់ឈ្មោះបែបនេះ គឺគ្រាន់តែចង់ឲ្យឈ្មោះរបស់ខ្ញុំបាទមានវត្តមានជានិច្ចនៅក្នុងផ្នត់គំនិតរបស់អស់លោកអ្នកតែប៉ុណ្ណោះ៕
  • គោលការណ៍
ចំពោះគោលការណ៍វិញក៏គ្មានអ្វីច្រើនដែរ ខ្ញុំនឹងព្យាយាមទៅតាមលទ្ធភាពដែលអាចធ្វើទៅបានក្នុងការសរសេរអត្ថបទ គន្លឹះមេរៀនថ្មីៗ និងខិតខំស្វែងរក (ចម្លង និងកែសម្រួលបន្ថែម) នូវអត្ថបទទាំងឡាយណាដែលល្អៗសម្រាប់ចែកគ្នាចេះដឹងបន្ថែមដល់អស់លោកអ្នកអានទាំងឡាយ៕  
 
បញ្ជាក់៖ ទីនេះមិនមែនជាក្រុមហ៊ុន ហើយទីនេះក៏មិនមែនជាអង្គភាព​ណា​មួយ​ឡើយ ទីនេះជាកន្លែងហ្វឹកហាត់ជំនាញសរសេរ តែងនិពន្ធ និងរក្សានូវកំណត់ហេតុរបស់ខ្ញុំផ្ទាល់! 



No comments:

Post a Comment