Sunday, June 26, 2016

តើអ្នកបានដឹងពីប្រវត្តិខ្លះៗពី KFC ហើយឬនៅ? អានអត្ថបទនេះហើយអ្នកនឹងបានជ្រាបកាន់តែច្បាស់


  • អាយុ ៥ ឆ្នាំ ឪពុកស្លាប់។
  • អាយុ ១៦ ឆ្នាំ បោះបង់ចោលការសិក្សា។
  • អាយុ ១៧ ឆ្នាំ បាត់បង់ការងារចំនួនបួនដង។
  • អាយុ ១៨ ឆ្នាំ រៀបការ។
  • អាយុ ១៨ ឆ្នាំ ដល់ ២២ ឆ្នាំ គាត់បំពេញការងារជាអ្នកឆែកសំបុត្រលើរថភ្លើង ហើយបរាជ័យក្នុងការងារនេះទៀត។ គាត់ចូលបម្រើយោធាហើយបោះបង់ទៀត។គាត់ដាក់ពាក្យសុំចូលរៀនសាលាច្បាប់ហើយធ្លាក់ទៀត។ គាត់ធ្វើជាភ្នាក់ងារធានារ៉ាប់រងជីវិត ហើយបរាជ័យទៀត។
  • អាយុ ១៩ ឆ្នាំ គាត់ក្លាយខ្លួនជាឪពុក។
  • អាយុ ២០ ឆ្នាំ ភរិយាគាត់ចាកចោលគាត់ ហើយយកកូនទៅជាមួយទៀត។គាត់ក្លាយជាចុងភៅនិងលាងចាននៅហាងកាហ្វេតូចមួយ។
    គាត់ប៉ុនប៉ងជំរិតយកកូនពីភរិយាមកវិញតែមិនបានសម្រេច ហើយចុងបញ្ចប់អាចលួងលោមភរិយារបស់គាត់ឲ្យត្រលប់មកផ្ទះវិញ។
  • អាយុ ៦៥ ឆ្នាំ គាត់ចូលនិវត្តន៍។
ថ្ងៃទី១នៃថ្ងៃចូលនិវត្តន៍ គាត់ទទួលបានប្រាក់ចូលនិវត្តន៍ពីរដ្ឋាភិបាលចំនួន ១០៥ ដុល្លារ។
គាត់មានអារម្មណ៍ថារដ្ឋាភិបាលកំពុងប្រាប់គាត់ថាគាត់គ្មានលទ្ធភាពសូម្បីតែចិញ្ចឹមខ្លួនឯង។
គាត់សំរេចចិត្តសម្លាប់ខ្លួនឯង គិតថាជីវិតគ្មានន័យនឹងរស់នៅនោះទេ ដោយខ្លួនបរាជ័យច្រើនលើកច្រើនសារពេកហើយក្នុងជីវិត។
គាត់អង្គុយក្រោមដើមឈើសរសេរបណ្ដាំមរតក តែបែរជាសេសេរអំពីអ្វីដែលគាត់គួរអាចសម្រេចបានក្នុងជីវិតគាត់ទៅវិញ។
គាត់បានភ្ញាក់ខ្លួនថាមានរឿងច្រើនណាស់ដែលគាត់ពុំទាន់បានធ្វើ។
មានរឿងមួយគាត់ពូកែជាងអ្នកណាៗទាំងអស់ដែលគាត់ស្គាល់។ រឿងនោះគឺការធ្វើម្ហូប។
ដូច្នេះ គាត់ក៏ខ្ចីលុយ ៨៧ ដុល្លារ មុនថ្ងៃបើកសែកគាត់ ដើម្បីទិញនិងបំពងមាន់ដោយប្រើរូបមន្តចំអិនម្ហូបផ្ទាល់ខ្លួនរបស់គាត់។ ហើយគាត់ដើរយកមាន់បំពងរបស់គាត់ទៅលក់តាមផ្ទះពីផ្ទះមួយទៅផ្ទះមួយក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក។
*ចូរចងចាំថាកាលអាយុ ៦៥ ឆ្នាំ គាត់រៀបតែនឹងធ្វើអត្តឃាត។ តែនៅអាយុ ៨៨ ឆ្នាំ លោក ខូណល ស៊ែនដឺរស៍ (Colonel Sanders) ស្ថាបនិកក្រុមហ៊ុន KFC (Kentucky Fried Chicken) គឺជាមហាសេដ្ឋីដែលមានលុយរាប់ពាន់លានដុល្លារ។
អត្ថន័យអប់រំ ៖ ឥរិយាបថ! គ្មានទេពាក្យថាយឺតក្នុងការចាប់ផ្ដើមសារជាថ្មី។
សំខាន់បំផុតគឺថាអ្វីៗទាំងអស់អាស្រ័យលើឥរិយាបថរបស់អ្នក។ កុំបោះបង់មិនថាមានឧបសគ្គធំប៉ុណ្ណានោះទេ។
អ្នកអាចសម្រេចជោគជ័យ មិនថាចាស់ប៉ុណ្ណា ពិបាកប៉ុណ្ណានោះទេ។ ចាប់ផ្ដើមឥឡូវនេះ ធ្វើការផ្លាស់ប្ដូរ។ ឧបសគ្គកាន់តែធំ ជោគជ័យកាន់តែសម្បើម។ ទោះអាយុចាស់ប៉ុណ្ណាក៏អ្នកនៅតែអាចមានក្ដីសុបិន្តបានដែរ។
========================

ប្រែសម្រួលជាភាសាខ្មែរដោយ៖ អ៊ី សំភី - Samphy Y | www.ysamphy.com
សូមអរគុណចំពោះការជួយផ្ដល់ក្រេឌីតដល់អ្នកប្រែសម្រួលជាភាសាខ្មែរផង ពេលចម្លងហើយបង្ហោះជា post ថ្មី!

 


No comments:

Post a Comment