Thursday, May 7, 2015

ផ្ញើសារ SMS ទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ មនុស្សជាទីស្រឡាញ់ ដោយមិនចាំបាច់មានទូរសព្ទដៃ និងមិនបាច់មានទឹកប្រាក់


នៅពេល​ដែល​អ្នកត្រូវការ​ផ្ញើ​សារ​ទៅកាន់​មិត្តភក្កិ ឬ ក្រុមគ្រួសារ​ជាចំបាច់ ប៉ុន្តែ​មិនមានទូរសព្ទដៃ ឬ​ក៏​គ្មាន​ទឹកប្រាក់ពេល​ខ្លះ​អ្នក​មិនដឹង​ថាត្រូវធ្វើ​យ៉ាង​ណាទេ ។
ដូចនេះ​ដើម្បីកុំឲ្យខាតពេលវេលាយូរ ប្លុកយើងសូម​ណែនាំ​ឲ្យ​ចេះពីរបៀបផ្ញើសារបែបនេះ ។
ដំបូងចូល​ទៅកាន់​គេហទំព័រ http://www.perclick.biz/ នោះ​វានឹង​បង្ហាញ​ដូច​ខាងក្រោម​៖


វិធី Connect:
​លោកអ្នក​អាច Connect បានដោយ​គ្រាន់តែ​មាន Account Facebook Google ដូចនេះ​ខ្ញុំ​សូមលើកយកពីការ Connect ដោយ​ប្រើ​ប្រាស់ Google


ក្រោយពីប៊ូតុងដូច​ខាងលើ​ហើយនោះ​វានឹង​ឲ្យ​យើង​ធ្វើការ​បំពេញគណនី Facebook របស់​លោកអ្នក បន្ទាប់មក​សូមចុចប៊ូតុង Ok ដូច​ខាងក្រោម​
 
 
ក្រោយមកសូម​ធ្វើការ​បំពេញលេខ​ទូរសព្ទ​របស់​លោកអ្នក​រួចចុច Submit នោះនឹងមាន លេខកូដ​បញ្ជាក់​ផ្ញើមកកាន់អ្នក រួចបំពេញលខកូដនោះរួចចុច Submit ម្ដងទៀត


ក្រោយមកវានឹងបង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម ដែល​លោកអ្នក​អាច​ប្រើ​ប្រាស់​បាន

 

ដើម្បី​ផ្ញើ​សារ ចូរបំពេញលេខ​ទូរសព្ទ​ដែល​ចង់​ផ្ញើ​ទៅ ហើយ​សរសេរ​ខ្លឹមសារ រួចចុចប៊ូតុង Submit នោះ​វានឹង​បង្ហាញ​ពាក្យ successful ក្រោយពេល​ដែល​ផ្ញើ​បាន​សម្រេច ។

សូមសាកល្បងដោយខ្លួនអ្នក !  
*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៥៦ ប្រចាំខែធ្នូ ឆ្នាំ ២០១៣
រៀបរៀងអត្ថបទដោយៈ កញ្ញា ស៊ា សុធា
កែ​សម្រួល​អត្ថបទដោយៈ លោក តី សុជាតិថា 
==========================
ដកស្រង់ និងកែសម្រួលបន្ថែមពី ៖

No comments:

Post a Comment