Tuesday, October 20, 2015

ស្វែង​យល់​ពី​រោគ​សញ្ញា​នៃ​ជំងឺថ្លើម​ប្រភេទ A​ ( Learn the symptoms of hepatitis A )


        ជំងឺថ្លើម​ប្រភេទ A គឺជា​ជំងឺឆ្លង​របស់​ថ្លើម​ដែល​បង្ក​ឡើង​ដោយ​វីរុស Hepatitis A ។ វីរុស​នេះ​អាច​បង្ក​ការ​រលាក​ដែល​ប៉ះពាល់​ទៅ​លើ​សមត្ថភាព​បំពេញ​មុខងារ​របស់ ​ថ្លើម ។
រោគ​សញ្ញា​មួយ​ចំនួន​នៃ​ជំងឺថ្លើម​ប្រភេទ A
រោគ​សញ្ញា​ជំងឺថ្លើម​ប្រភេទ​នេះ​មិន​បង្ហាញ​ឱ្យ​ឃើញ​ភ្លាម​ៗ​ពេល​អ្នក​ ឆ្លង​នោះ​ទេ ពោល​គឺ​វា​អូស​បន្លាយ​ដល់ ​២-៣​ ស​ប្តា​ហ៍ ។ រោគ​សញ្ញា​របស់​វា​រួម​មាន ៖

  • អស់កម្លាំង
  • ខ្ពើម​ឆ្អើម​និង​ក្អួត
  • ឈឺពោះ ​ជា​ពិសេស​នៅ​ម្តុំ​ផ្នែក​ខាងស្តាំ​ក្រោម​កាំ​ជំនីរ​ផុត​របស់​អ្នក
  • បាត់បង់​ការ​ឃ្លាន​អាហារ
  • ទឹកនោម​ពណ៌​ស្រអាប់
  • ឈឺចាប់​តាម​សាច់ដុំ
  • ស្បែក​និង​ភ្នែក​ឡើង​ពណ៌​លឿង
រោគ​សញ្ញា​ទាំង​អស់នេះ​ជា​ធម្មតា​មាន​រយៈពេល​តិច​ជាង ​២​ ខែ តែ​ករណី​ខ្លះ​វា​អាច​មាន​រយៈពេល​វែង​ដល់​ទៅ​ ៦ ​ខែ ។ មិនមែន​គ្រប់​ៗ​គ្នា​ដែល​កើត​ជំងឺ​នេះ​សុទ្ធតែ​មាន​រោគ​សញ្ញា​នោះ​ទេ ។
មូលហេតុ​នៃ​ការ​កើត​មាន​ជំងឺថ្លើម​ប្រភេទ A ៖ វីរុស​ជំងឺ​នេះ​ជា​ធម្មតា​ឆ្លង​រាលដាល​នៅ​ពេល​បុគ្គល​ម្នាក់​លេប​ចូល​ពោះ​ នូវ​អ្វីមួយ​ដែល​មិន​ស្អាត​ក្នុង​ចំនួន​យ៉ាង​តិចតួច ។ វា​បាន​ចូល​ទៅ​វាយប្រហារ​លើ​បណ្តា​កោសិកា​ថ្លើម​ហើយ​បង្ក​ឱ្យ​មានការ​រលាក​។ ការ​រលាក​អាច​ធ្វើ​ឱ្យ​ទន់ខ្សោយ​នូវ​មុខងារ​របស់​ថ្លើម​។ កត្តា​ឆ្លង​មាន​ដូច​ជា ៖
  • នៅ​ពេល​មនុស្ស​ណា​ម្នាក់​ផ្ទុក​វីរុស​នេះ​ហុច​អាហារ​ឱ្យ​អ្នក​ទទួលទាន​ដោយ​ គ្មាន​ការ​លាងដៃ​ឱ្យ​បាន​ស្អាត​ជា​មុន​ជា​ពិសេស​បន្ទាប់​ពី​ការ​ប្រើប្រាស់​ បង្គន់​រួច
  • ការ​ទទួលទាន​ទឹក​មិន​ស្អាត
  • ទទួលទាន​ពពួក​បង្កង បង្គា ក្តាម​សមុទ្រ​ឬ​ងាវ​ឆៅ​ដែល​យក​មក​ពី​ទឹក​មិន​ស្អាត​មាន​កាក​សំណល់​សំរា
  • ទាក់ទង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​ឆ្លង​ជំងឺ ​(​មិន​ទាន់​បង្ហាញ​រោគ​សញ្ញា​)
  • រួម​ភេទ​ជាមួយ​ដៃគូ​មាន​វីរុស​នេះ។
*កត្តា​ប្រឈម​មួយ​ចំនួន ៖
អ្នក​នឹង​ប្រឈម​នូវ​ការ​ឆ្លង​ជំងឺថ្លើម​ប្រភេទ Aក្នុង​កម្រិត​ខ្ពស់​ប្រសិនជា ៖
  • ធ្វើ​ដំណើរ​ទៅ​កាន់​ទីកន្លែងណាមួយ ឬ​ធ្វើការនៅ​ទីកន្លែង​ដែល​មាន​អត្រា​ឆ្លង​វីរុស​នេះ​ខ្ពស់
  • ជា​មនុស្ស​ដែល​ចូល​ចិត្ត​រួម​ភេទ​ជាមួយ​បុរស​ដូច​គ្នា
  • មាន​វីរុស HIV នៅ​ក្នុង​ខ្លួន
  • ប្រើប្រាស់​ឱសថ​ចាក់​មិន​ត្រឹមត្រូវ
  • រស់នៅ​ជាមួយ​អ្នកមាន​ជំងឺថ្លើម​ប្រភេទ A
============================
 ចម្លង និងកែសម្រួលបន្ថែមពី ៖
https://everyday.com.kh

No comments:

Post a Comment