Monday, April 6, 2015

តើឈាមប្រភេទណាដែលល្អជាងគេសម្រាប់មនុស្ស? ( Blood type is the best for the people? )


       យោងតាមការសិក្សាស្រាវជ្រាវបានអោយដឹងថា ឈាមអាចមានទំនាក់ទំនងជាមួយនឹងសុខភាពរបស់យើងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏កំណត់លើការបញ្ចេញសកម្មភាពរបស់ពួកយើង ជំងឺ និងអារម្មណ៍របស់យើងផងដែរ។
ប៉ុន្តែនាពេលបច្ចុប្បន្ននេះគេបានរកឃើញថា សុខភាពក៏មានការទាក់ទងជាមួយនឹងប្រភេទនៃក្រុមឈាមដែរ ហើយគេក៏បានអោយដឹងទៀតថា ក្រុមឈាមប្រភេទ O គឺជាឈាមដែលល្អជាងគេបើប្រៀបធៀបនឹងក្រុមឈាមដ៏ទៃទៀត ពីព្រោះប្រភេទឈាមនេះគឺធ្វើអោយយើងមានភាគរយតិចតួចក្នុងការប្រឈមមុខនឹងការកើតជំងឺស្ទះសសៃឈាមបេះដូងឬជំងឺគាំងបេះដូងជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើឲ្យយើងមិនឆាប់ឆ្លងជំងឺគ្រុនចាញ់ផងដែរ។ ចំណែកក្រុមឈាម AB វិញ គឺមានការប្រឈមមុខ ខ្ពស់ទាក់ទងនឹងការចងចាំ។ សម្រាប់ក្រុមឈាមប្រភេទ O វិញគឺអាចចៀសផុតពីការកើតជំងឺមហារីកផ្សេងៗ។ សរុបសេចក្តីមក ក្រុមឈាម​ប្រភេទ O គឺអាចជួយយើងឲ្យមានប្រព័ន្ធការពារ រាងកាយប្រសើជាងក្រុមឈាមប្រភេទដ៏ទៃទៀត។ យើងនឹងបកស្រាយលើប្រភេទឈាម O ដូចខាងក្រោម៖

ប្រភេទឈាម និងសុខភាព៖ គ្រប់ប្រភេទឈាមទាំងអស់ សុទ្ធតែមានអង់ទីគ័រដើម្បីការពារខ្លួនយើងពីការឆ្លងជំងឺផ្សេងៗ។ ប៉ុន្តែសម្រាប់ក្រុមឈាម O វិញគឺគ្មានអង់ទីគ័រទេ ដូច្នេះប្រភេទឈាមមួយនេះអាចបញ្ចូលអោយមនុស្សដែលមានប្រភេទផ្សេងបាន។
ចំនុចខ្លាំង និងចំនុចខ្សោយរបស់ឈាមប្រភេទ O​  សម្រាប់អ្នកមានក្រុមឈាមប្រភេទ O មាន ជាតិអាស៊ីតខ្ពស់នៅក្នុងក្រពះដែលអាចជួយសម្រួលដល់ការរំលាយជាតិខ្លាញ់ និងប្រូតេអ៊ីន។ ប៉ុន្តែក្រុមឈាមប្រភេទនេះអាចបម្លែងរសជាតិ Carbohydrates ឲ្យទៅជាខ្លាញ់រុំបេះដូង
ទាក់ទងនឹងអារម្មណ៏៖ មនុស្សដែលស្ថិតនៅក្នុងក្រុមឈាមនេះ ឆាប់ខឹង និងមានកម្លាំងខ្លាំងក្នុងការធ្វើអ្វីមួយ។ ហើយមនុស្សនៅក្នុងក្រុមឈាមនេះមិនគួរណាទទួលទានភេសជ្ជៈដែលមានជាតិ Caffeine ទេ ៕
 

========================================
ម្លង និងកែសម្រួលពី ៖
បាយក្ដាំង
ប្រភព ៖ អង្គរប៊េស 

No comments:

Post a Comment