Monday, April 6, 2015

បើដោត Memory ទៅឃើញសុទ្ធតែ Shortcut អញ្ចឹងត្រូវធ្វើម៉េចទៅ?



[ សូមកុំបារម្ភសាកល្បងធ្វើតាមវិធីនេះ ]

      មិនមែនមេរោគទាំងអស់សុទ្ធសឹងតែវាទៅបំផ្លាញឯកសារប៉ុណ្ណោះទេ គឺវាមានមេរោគជាច្រើនប្រភេទហើយវាធ្វើការខុសៗគ្នាទៅតាមអ្វីដែលអ្នកបង្កើតវាចង់បាន។ មេរោគខ្លះវាធ្វើអោយកុំព្យូទ័ររបស់យើងដើរយឺត

ហើយខ្លះទៀតនោះវាបានថតចម្លងខ្លួនវាចូលទៅក្នុងផ្ទៃ Hardisk ឡើងពេញ ជាក់ស្តែងដូចជា Top of the world ជាដើម។ មិនតែប៉ុណ្ណោះមានមេរោគខ្លះទៀតអ្នកដែលសរសេរវាឡើង គឺឆ្លាតមែនទែនដោយឲ្យវាធ្វើការលាក់ខ្លួនហើយរង់ចាំប្រតិបត្តការនៅក្នុងពេលណាមួយដែលអ្នកមិនបានចាប់អារម្មណ៏។ ចំពោះមេរោគដែលធ្វើការបង្កើត Shortcut នៅក្នុង USB របស់អ្នកគឺយើងអាចធ្វើការ Restore ដោយងាយជាមួយនឹងកម្មវិធីមួយដែលមានឈ្មោះថា USBShow ។ អ្នកទាំងអស់គ្នាប្រហែលជាស្គាល់វាហើយ។ វាជាកម្មវិធីមួយដែលមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដែលបានទទួលរងនូវឥទ្ធិពលនៃការវាយប្រហាររបស់មេរោគនេះ។ ខាងក្រោមនេះគឺជារបៀបនៃការ Show File របស់អ្នក។

១.ទាញយកកម្មវិធីតាមនេះ Download here ហើយសូមដំណើរការកម្មវិធី

 

២.បន្ទាប់ពីដំណើរការកម្មវិធីហើយ អ្នកត្រូវចុចលើប៊ូតុង Recovery the hide files      

.ជ្រើសរើស USB Flash

 
៤.បន្ទាប់មក សូមចុចលើប៊ូតុង Ok


សូមរង់ចាំរហូតដល់វា Scanប់។ បន្ទាប់ពីវា Scan ចប់ អ្នកទៅកាន់ទីតាំង USB របស់អ្នក ហើយអ្នកនឹងឃើញមានឯកសារដែលបានបាត់ជាមិនខានឡើយ។


ដោយ ៖ Khmerwonder



No comments:

Post a Comment