Saturday, January 24, 2015

គ្រោះថ្នាក់នៃការលេង Facebook ( Dangers of Facebook )


គ្រោះថ្នាក់មួយចំនួនដែលអ្នកលេង Facebook គួរប្រុងប្រយ័ត្ន!
 
ថ្ងៃនេះខ្ញុំមានកិត្តិយសក្នុងការចែករំលែកនូវចំណេះដឹងមួយដែលយើងអាចគិតថានឹងអាចកើតឡើងទៅលើអ្នក
ប្រើប្រាស់បណ្តាញសង្គម ដែលយើងហៅថា Facebook ព្រោះបច្ចុប្បន្ននេះមានការប្លន់ដែលអ្នកទាំងអស់គ្នាមានការព្រួយបារម្មណ៍ ហើយនេះក៏ជាការព្រួយបារម្មណ៍ពីខ្ញុំចំពោះអ្នកទាំងអស់គ្នា៖

  • អ្នកមិនគួរថតផុសនូវភាពហឺុហា ដូចជា ថតផុសនៅម៉ូតូ លុយ ឡាន របស់មានតម្លៃ ទូរស័ព្ទទំនើប ព្រោះនេះគឺជាមុខសញ្ញាសម្រាប់ចោរប្លន់ ព្រោះចោរក៏វាលេង Facebook ដែរ ការផុសបែបនេះគឺជាការបង្ហាញឲ្យគេឃើញកាន់តែច្បាស់នឹងងាយស្រួលដល់ការប្លន់។
  • ចំពោះប្អូនស្រីដែលជាអ្នកចូលចិត្តលេង Facebook ខ្ញុំយល់ថាប្អូនមិនគួរថតផុសពីបន្ទប់គេងឲ្យគេបានឃើញឡើយព្រោះប្រុសៗអាចនឹងមើលងាយប្អូនក្នុងផ្លូវផ្សេង ហើយកន្លែងផ្សេង បើអ្នកគិតថាអាចប៉ះពាល់ដល់កិត្តិយសសូមកុំផុស។
  • រាល់ពេលធ្វើការផុសអ្នកមិនគួរ Check in ពីកន្លែងដែលអ្នកកំពុងតែនៅ ពិសេសអ្នកដែលចូលចិត្តផុសភ្លាមៗ ដូចជានៅសាលារៀន ដើរលេងនៅក្រៅ នៅហាង ព្រោះចោរឥឡូវវាក៏ចេះលេង Facebook ដែរ តែបើអ្នកប្រាប់ពីកន្លែងដែលអ្នកកំពុងនៅ វាជាការងាយស្រួលដល់ការប្លន់របស់គេ ព្រោះរាល់សកម្មភាពទាំងអស់វាសុទ្ធតែដឹង បើអ្នកផុសគឺអ្នកត្រូវតែច្បាស់ថាអាចមានសុវត្ថិភាពចាំផុស។
  • អ្នកមិនគួរធ្វើការ Confirm រាល់មិត្តភក្តិណាដែលអ្នកមិនស្គាល់ ព្រោះវាជាមុខសញ្ញាគ្រោះថ្នាក់ ពិសេសនារីៗ ទាំងការលូចអាខោន និងការរំខានដោយប្រការណាមួយ ព្រោះបុរសចូលចិត្តស្រីៗណាស់ ហើយថែមទាំងឆាតនូវពាក្យមិនគួរសមជាច្រើនដែលអ្នកធុញមិនចង់មើល។
  • ពេលធ្វើការឆាតជាមួយអ្នកដទៃដែលអ្នកមិនទុកចិត្ត សូមកុំធ្វើការបើក GPS ព្រោះនៅពេលដែលអ្នកបើក វានឹងបង្ហាញនូវទីតាំងដែលអ្នកកំពុងតែលេង ហើយគេអាចឆក់ឱកាសតាមនេះ។
  • សូមកុំផុសថា ថ្ងៃនេះនៅផ្ទះម្នាក់ឯង អ្នកផ្ទះគេទៅដើរលេងអស់ បើនេះជារឿងពិតវាក៏ជាគ្រោះថ្នាក់មួយដែរ។
  • អ្នកគួរតែធ្វើការបិទនូវព័ត៌មានមួយចំនួនដែលមិនចាំបាច់នឹងបង្ហាញដើម្បីរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ សម្រាប់អ្នកនៅថ្ងៃក្រោយ។
  • ចំពោះប្អូនស្រីៗដែលមានសង្សារច្រើន សូមកុំធ្វើការផុសក្នុង Facebook ជាមួយរូបសង្សារខ្លួន បើអ្នកគិតថាគេមិនអាចយកជាគូរអនាគតបាន ព្រោះបើបែកបាក់គ្នាប្អូននឹងពិបាករកប្តីណាស់ព្រោះមនុស្សប្រុសគេមិនចូលចិត្តនារីណាដែលមានសង្សារច្រើន ពិសេសការបង្ហាញនៅក្នុង Facebook គេគិតថា គ្រាន់តែប៉ុណ្ណឹងគឺយើងហ៊ានធ្វើបែបហ្នឹង ចុះទម្រាំអ្វីដែលគេមិនឃើញ? សូមកុំផុសពីការខូចចិត្តដែលមានលក្ខណៈធ្ងន់ធ្ងរនៅក្នុង Facebook
  • មុននឹងធ្វើការប្រើប្រាស់ Facebook របស់អ្នកនៅជាមួយទូរស័ព្ទផ្សេង ឬកន្លែង Internet សូមធ្វើការប្រុងប្រយ័ត្នចំពោះការលួចយកគណនីរបស់អ្នក ព្រោះនេះគឺជាការលួចដោយងាយស្រួលនៅពេលអ្នកមិនបានប្រុងប្រយ័ត្ន។
  • ពេលដែលអ្នកឃើញគេផ្ញើសារណាដែលមើលទៅមិនទំនង សូមកុំធ្វើការឆ្លើយតប ឬចុចនៅលើវាព្រោះវាជាគ្រោះថ្នាក់មួយសម្រាប់អ្នក។
  • សូមធ្វើការលុប ឬបិទ Tag មួយចំនួនពីមិត្តរបស់អ្នក ព្រោះមានអ្នកខ្លះផ្សព្វផ្សាយពាណិជ្ជកម្មដែលពេលខ្លះអ្នកមិនបានដឹងទាល់តែសោះ ហើយអាចជារឿងអាសអាភាស រូបភាពអាសអាភាសជាដើម។
  • ចំពោះនារី សូមកុំធ្វើការលេង Facebook ដល់យប់ជ្រៅពេក ព្រោះវាជាសញ្ញាគ្រោះថ្នាក់មួយ សម្រាប់អ្នកនៅថ្ងៃអនាគត ជាមួយនឹងការវាយតម្លៃពីបុរស បើអ្នកនៅតែលេង គួរធ្វើការបិទឆាតទាំងអស់ដើម្បីកុំឲ្យគេដឹងថាយើងកំពុងតែលេង។
  • សូមកុំលេងវាដល់អស់ថ្ម ដោយការលេងបណ្តើរសាកថ្មបណ្តើរ ព្រោះអ្នកអាចនឹងចូលពេទ្យ។​ ពេលឈប់លេងសូមធ្វើការបិទ ដើម្បីកុំឲ្យអ្នកទទួលផលប៉ពាល់ពីវិទ្យុសកម្ម ដែលវាបំផ្លាញខួរក្បាលរបស់អ្នក ។
  • សូមកុំធ្វើការចុចនៅលើ Link មួយចំនួនដែលមិនល្អ ដូចជារឿងអាសអាភាស រូបភាពអាសអាភាស ព្រោះវាអាចនឹងបង្ហាញទៅកាន់មិត្តភក្ដិរបស់អ្នកឲ្យគេបានដឹង ហើយនៅពេលនោះពួកគេនឹងវាយតម្លៃពីអ្នក។
  • សូមកុំធ្វើការចូលលេងនៅកម្មវិធីមួយចំនួនដែលវាទាមទារឲ្យអ្នក log in នៅអាខោន (Account) Facebook របស់អ្នក ព្រោះសកម្មភាពនេះមានច្រើនណាស់នៅកម្ពុជា នេះជាសកម្មភាពដែលជនខិលខូចជាច្រើនកំពុងតែរកស៊ី តែគ្មានសីលធម៌ទេ។
  • ចំពោះប្អូនស្រីៗសូមកុំចូលទៅក្នុង Group មួយចំនួនព្រោះឥឡូវមានតែអ្នកផុសរូបភាពអាសអាភាស និងរឿងអាសអាភាស។
សូមកុំជេរម៉ែគ្នាតាម Facebook ប្រយ័ត្នត្រូវបោះគេ ហើយក៏កុំលេងនយោបាយណាដែលអ្នកគិតថាអាចបាត់បង់ជីវិត ព្រោះនៅកម្ពុជាការសម្លាប់ វាជារឿងធម្មតាទៅហើយ ចូរអ្នកគិតថាការស្លាប់គឺគ្មានថ្ងៃវិលត្រឡប់ទេ...! យើងនិយាយនេះមិនមែនបិទសិទ្ធិអ្នកមិនឲ្យដឹងពីនយោនយោបាយនោះទេ តែសូមគិតថា បើគ្រោះថ្នាក់សូមកុំបង្ហាញ។

===========================

ចម្លង និងកែសម្រួលពី ៖                                                                
ហ្វេសប៊ុ​ក " ឡាយ​ សុវណ្ណ "
ដោយបំណងល្អពីសាលាក្រុងភ្នំពេញ 



1 comment: