Wednesday, April 8, 2015

វិធីសាស្ដ្រងាយៗដើម្បីសន្សំសំចៃថាមពលថ្មរបស់ទូរសព្ទ ( Simple method to save your battery phone )

     ជាការ​ពិត​ណាស់ បញ្ហា​ប្រឈមជាធំ​របស់​អ្នក​ប្រើបាស់ Smartphone គឺបញ្ហាអស់ថ្ម។ យើងពិតជាចង់បានទូរសព្ទដែលអាចប្រើបានពេញដោយសេរីពេញមួយថ្ងៃ (ការប្រើប្រាស់ខ្លាំងដូចជា លេងល្បែង ចាក់វីដេអូ ឆែកអ៊ីនធើណែត)។ ដោយមើល​ឃើញពី​​បញ្ហានេះ ខ្ញុំបាទសូមលើកយកពីវិធីខ្លះៗ ដើម្បីជួយសន្សំសំចៃថាមពលថ្មលើទូរសព្ទដែលដំណើរ​ការលើប្រព័ន្ធ​ប្រតិបត្តិការ Android ក៏ដូចជាប្រព័ន្ធប្រតិបត្តិការ iOS​ ( iphone...) ផងដែរតោះ...! ដើម្បីកុំឲ្យខាតពេលយូរ សូមតាមដានទាំងអស់គ្នា។


វិធីសាស្ត្រងាយៗធ្វើឲ្យថ្មទូរសព្ទ Android ប្រើបានយូរ
 
១.បន្ថយពន្លឺ (Brightness)៖ ជាទូទៅ ប្រមាណជា ៤០ ទៅ ៦០% នៃថាមពលថ្ម ត្រូវបានស៊ីដោយសារពន្លឺអេក្រង់។ ដំណោះស្រាយគឺចូលទៅ Settings >​​ Display ដោយដក Tick ចេញពី Auto-Brightness ហើយកែតម្រូវពន្លឺឲ្យទាបតាមដែលយើងគិតថាអាចមើលបាន។
២.ផ្ទៃក្រោយ (Wallpaper)៖ ត្រូវដាក់រូបភាពនឹង ដោយមិនគួរដាក់រូបភាពមានចលនា (Live Wallpaper)។ ព្រោះរូបមានចលនាវានឹងប្រើ CPU & GPU ដើម្បីឲ្យរូបភាពអាចមានចលនាបាន។កាលណា GPU ដំណើរការ វានឹងទាញថាមពលពីថ្ម។
៣.រយៈពេលរលត់ពន្លឺ (Screen timeout)៖ ចូលទៅ Settings > Display ដោយដាក់ Screen timeout តែ ៣០ វិនាទី។
៤.ចលនា (Framework animation)៖ Framework animation គឺជាចលនានៅពេលដែលយើងបិទ បើកកម្មវិធី ចុច Home Menu ឬ Back។ ចលនានេះវានឹងប្រើ GPU ដើម្បីបង្កើតជាចលនាផ្សេងៗ ដែលជាហេតុនាំឲ្យវាស៊ីថ្ម។ ដើម្បីបិទវា សូមចូលទៅ Settings > Developer options ដោយអូសចុះក្រោម រួចបិទ Windows animation scale, Transition animation scale និង Animator duration scale។
៥.ធាតុក្រាហ្វិក (Widgets)៖ Widgets អាចជះឥទ្ធិពលដល់ថាមពលថ្ម ព្រោះវានឹងធ្វើការ Updates (ធ្វើឲ្យទាន់សម័យ) ខ្លួនឯងជាប្រចាំ។ ដូច្នេះសូមធ្វើការលុបចេញនូវ Widgets ទាំងឡាយដែលមាននៅលើ Home​​ screen ដូចជា កម្មវិធីព្យាករណ៍អាកាសធាតុ កម្មវិធីវីឌីអូ កម្មវិធីព័ត៌មានដែលដំណើរការជាប់រហូត។ តែបើអ្នកចង់ទុក សូមកុំឲ្យវាធ្វើការ Updates (ធ្វើឲ្យទាន់សម័យ) ដោយខ្លួនឯង។
៦.Google Services ៖ Google Services មានដូចជា Gmail, Google Now, Maps និង Google+ ជាដើម។ កម្មវិធីទាំងនេះនឹងធ្វើការកំណត់ទីតាំងរបស់អ្នក នៅពេលដែលអ្នកភ្ជាប់ទៅកាន់ Internet (Wifi or Cell Network) ដោយប្រើ GPS ដែលជាហេតុនាំឲ្យ GPS ប្រើថាមពលថ្មដើម្បីបើក។ ដូច្នេះសូមចូលទៅ Settings > Location Settings ហើយបិទ GPS ចោល  តែអ្នកអាចបើកវានៅពេលត្រូវការ។
៧.បិទ Auto-sync ៖ Auto-sync ប្រើសម្រាប់ធ្វើសមកាលទិន្នន័យរវាងទូរសព្ទ និងបណ្ដាញ (Cloud)។ ដូច្នេះសូមបិទវា ដោយចូលទៅ Settings > Accounts & sync​ ។
៨.មិនគួរប្រើ Task manager/Killer/Clean Master/Ram Booster ៖ យើងដឹងហើយថាអ៊ែនដ្រយ (Android) គឺអាស្រ័យលើលីនុចខឺណល​ (Linux Kernel)។ តាមគោលការណ៍គ្រប់គ្រងអង្គចងចាំ(Memory) របស់លីនុច " ការធ្វើឲ្យអង្គចងចាំទំនេរ គឺជាការខ្ជះខ្ជាយអង្គចងចាំ Free Memory Is a Waste Of Memory " ។ អង្គចងចាំមិនដែលទំនេរក្នុងប្រព័ន្ធប្រតិបត្តិការអ៊ែនដ្រយនោះឡើយ។ វាត្រូវបានចាក់បំពេញដោយ​ Cached Processes។ ពេលដែលយើងប្រើកម្មវិធីដូចជា Task manager, Killer, Clean Master, Ram Booster កម្មវិធីទាំងអស់នេះនឹងបញ្ឈប់ដំណើរការនៃកម្មវិធីផ្សេងៗទៀតដោយបង្ខំ ដែលផ្ទុយពីគោលការណ៍គ្រប់គ្រងអង្គចងចាំរបស់អ៊ែនដ្រយ។ ប្រហែល ២ ទៅ ៣ វិនាទីដំបូងនៃការសម្អាតរបស់កម្មវិធីទាំងនោះ ទូរសព្ទយើងនឹងដំណើរការរលូន។ ប៉ុន្តែ ២​ ទៅ​ ៣ វិនាទីក្រោយមកអ៊ែននឹងចាក់បំពេញអង្គចងចាំជាមួយនឹង Cached Processes។ *កត្តានេះហើយដែលនាំឲ្យ CPU ធ្វើការច្រើន​ ជាហេតុដែលនាំឲ្យវាស៊ីថ្មដើម្បីដំណើរការ។ ដូច្នេះ សូមធ្វើការដកចេញ (Uninstall) ឬបិទ (Disable) នូវកម្មវិធី Task manager, Killer, Clean Master, Ram Booster ទាំងនោះចេញ។ 
៩.ប្រើ​ ART ជំនួស Dalvik ៖ ( វិធីនេះសម្រាប់តែ Android 4.4 Kitkat ឡើងទៅ) ART គឺជាពេលប្រតិបត្តិ (Runtime) ថ្មីមួយរបស់ Android 4.4​ ជំនួសឲ្យ Dalvik​ ។ ART នឹងធ្វើការបើកប្រើជាមុន (Pre-compiles) នូវកម្មវិធីដែលបានដំឡើង ដើម្បីបើកវាឲ្យបានលឿនជាងមុន។ ART ប្រើ CPU ទាបដែលជាហេតុនាំឲ្យវាប្រើថាមពលថ្មតិច។ ដូច្នេះសូមធ្វើការប្ដូរពី Dalvik ទៅ ART ដោយចូលទៅ Settings > Developer options ហើយរើសយក ART ។
១០.កុំសម្អាតកម្មវិធីទើបប្រើ​ (Do NOT Clear Recent apps) ៖ អ្នកប្រើប្រាស់​ Android ភាគច្រើនតែងតែចុចសង្កត់ (Hold HOME key) ដើម្បីសម្អាតកម្មវិធីទើបប្រើចេញពី RAM​ ។ ចំពោះ RAM​ មិនថាវាពេញឬទទេ គឺវាស៊ីបរិមាណអគ្គិសនីដូចគ្នា។ ពេលយើងចុចបើកកម្មវិធី CPU នឹងចម្លងទិន្នន័យពីឃ្លាំងផ្ទុក (Storage) ទៅដាក់ក្នុង RAM ដើម្បីបើកកម្មវិធីនោះ។ បើសិនកម្មវិធីនោះមាននៅក្នុង RAM​ រួចហើយ CPU នឹងមិនចម្លងទៀតទេ គឺវាប្រើផ្ទាល់តែម្ដង។ ដូច្នេះទុកកម្មវិធីដែលបានបើកឲ្យនៅក្នុង RAM​ ដដែលគឺបានជួយ CPU ។ ទូរសព្ទនឹងលឿន ហើយនឹងមិនត្រូវការអគ្គិសនីដើម្បីដំណើរការលើ CPU ។
១១.បិទ Auto-Rotate ៖ Auto-Rotate ប្រើ G-Sensor ដើម្បីដឹងថាអ្នកកាន់ទូរសព្ទផ្ដេក ឬបញ្ឈរ? បិទ Auto-Rotate មានន័យថាអ្នកកំពុងប្រើផ្នែករឹង (Hardware) តិច ដែលជាហេតុនាំឲ្យយើងប្រើថាមពលថ្មអស់តិចដែរ! សូមបិទវា ដោយចូលទៅ Settings > Display ហើយបិទ Auto-Rotate screen ។
.បិទដំណើរការ ឬលុបកម្មវិធីដែលមិនចាំបាច់ប្រើ។
.កាត់បន្ថយការទាញយកអ៊ីមែល និងសារផ្សេងៗពី Server ( កុំទាញយកញឹកញាប់ពេក និងកុំទាញយកអ៊ីមែលចាស់ៗពេក )។ 
.បិទ Bluetooth GPS WiFi NFC និង Sensor មួយចំនួនទៀត នៅពេលមិនត្រូវការប្រើ។
.បិទរំញ័ររបស់ទូរសព្ទ ប្រសិនបើអ្នកមិនចាំបាច់ប្រើ។ 
១៦.អ្នកគួរប្រើ Power Saving Mode ដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពលថ្ម
១៧. *រឿងដែលសំខាន់ជាងគេ គឺអ្នកគួរប្រើថ្ម Original ដែលមានគុណភាព ចៀសវាងការទិញថ្មដែលមានតម្លៃថោកហើយគ្មានគុណភាព ព្រោះវាមិនត្រឹមតែជាបញ្ហាអាយុកាលប្រើប្រាស់របស់ថ្មនោះទេ តែវាជាបញ្ហាសុវត្ថិភាពផងដែរ។ ថ្មដែលគ្មានគុណភាព អាចបណ្ដាលឲ្យគ្រោះថ្នាក់ដោយសារ ការផ្ទុះឆេះ ដូចករណីដែលឃើញមានលើបណ្ដាញផ្សព្វផ្សាយជាច្រើនរួចមកហើយ។

=====================================

 វិធីសាស្ត្រ ៨ យ៉ាងធ្វើឲ្យថ្មទូរសព្ទ iOS ( iphone...) ប្រើបានយូរ

១.អ្នកមិនចាំបាច់បិទកម្មវិធីណាមួយឡើយ ព្រោះការបិទ បើក កម្មវិធីដដែលៗ និងជារឿយៗក៏ធ្វើឲ្យស៊ីថ្មដែរ។ បើសិនអ្នកមិនប្រើកម្មវិធីណាមួយទេ ម៉ាស៊ីនក៏មិនដំណើរការកម្មវិធីនោះដែរ ដូច្នេះអ្នកមិនចាំបាច់បារម្ភអំពីកម្មវិធីដែលមិនបានប្រើនោះឡើយ លើកលែងតែ ការថតសំឡេង ការចាក់ចម្រៀង និងការដាក់ Location Service ។
២.កុំទុក iphone របស់អ្នកសាកចោលនៅពេលវាពេញ ១០០% ហើយ ព្រោះវានាំឲ្យថ្មឡើងកម្ដៅលើសពីធម្មតា បើទុកចោលកាន់តែយូរគឺអាចនឹងធ្វើឲ្យថ្មឆាប់ខូច
៣.អ្នកមិនចាំបាច់សាកថ្មរហូតដល់ ១០០% គ្រប់ពេលវេលានោះទេ ជាទូទៅគួរសាកឲ្យបានត្រឹម ៨០% និងប្រើឲ្យអស់ត្រឹម ៤០% ហើយសាកទៀតទើបជួយទ្រទ្រង់អាយុថ្មបានយូរអង្វែង
៤.នៅពេលសាកថ្ម បើអ្នកបើក Airplane Mode នោះវានឹងសាកឆាប់ពេញ។
៥.កុំប្រើ iphone រហូតដល់ ០% រៀងរាល់ពេល ព្រោះថ្មអាចងាយខូចដែរ បើសាកវាញឹកញាប់ពេក គួរប្រើឲ្យអស់ថ្មម្ដងក្នុងមួយខែ ដោយសារវាជួយឲ្យថ្មរបស់អ្នកមានដំណើរការល្អឡើងវិញ។
៦.កុំឧស្សាហ៍ ទាញសារចូលទូរសព្ទញឹកញាប់ពេក ព្រោះវាស៊ីថ្មលឿនដែលពេលណាមានការបញ្ជូនទិន្នន័យម្ដងៗ។
៧.កុំទុកសាកថ្មចោល បើសិនថ្មទូរសព្ទឈប់សាកហើយ ព្រោះឲ្យតែដោតចោល គឺវាត្រូវប្រើប្រាស់ថាមពលអគ្គិសនីហើយ។
៨.បន្ថយភាពភ្លឺរបស់ទូរសព្ទមកត្រឹម ៥០% បានហើយ ធ្វើដូចនេះអាចឲ្យអ្នកប្រើបានយូរជាងធម្មតាពីរម៉ោង។

" ខ្ញុំជឿជាក់ថាថាមពលថ្មរបស់អ្នកនឹងប្រើបានយូរជាងមុន   បន្ទាប់ពីអ្នបានអនុវត្តតាមការណែនាំខាងលើ"

====================
ចម្លង និងកែសម្រួលបន្ថែមពី ៖

 
 



 


No comments:

Post a Comment