Thursday, April 15, 2021

ប្រវត្តិសែននំចាំង

បុណ្យសែននំចាំង ត្រូវបានចាត់ទុកមួយជាថ្ងៃសំខាន់ផងដែរ របស់ចិន។ បុណ្យនេះ ត្រូវបានប្រារព្ធ ថ្ងៃទី០៥ ខែ០៥ តាមប្រតិទិនចន្ទគតិចិន ដើម្បីរំឭកដល់លោក ឈីយៀន (Qu Yuan) (340-278 មុនគ.ស) ដែលលោកជាមន្រ្តី និងកវី ដែលត្រូវស្លាប់ដោយសារលោតទឹកសម្លាប់ខ្លួន។


ប្រវត្តិ

នៅក្នុងសម័យអាណាចក្រឈូ មានបុរសម្នាក់ឈ្មោះ ឈីយៀន ជាកវី និងមន្រ្តី ដ៏មានចំណេះដឹង ស្មោះត្រង់ ចេះជួយប្រជាជន ធ្វើអោយប្រជាជនស្រលាញ់រូបគាត់គ្រប់ៗគ្នា។ ដោយសារតែមានអ្នកស្រលាញ់ច្រើន ធ្វើមានការច្រនែន និងស្អប់ពីមន្រ្តីពុករលួយ មិនពេញចិត្តនឹងរូបគាត់។ ពួកមន្រ្តីទាំងនោះ បានរៀបផែនការចោទប្រកាន់ចោទប្រកាន់ ឈីយៀន។ ក្រោយពីព្រះរាជា បានចាញ់កលល្បិចរបស់មន្រ្តីទាំងនោះ ទ្រង់បានសម្រេចចិត្តនិរទេសរូបគាត់ចេញពីនគរ។ ឈីយៀន ទុក្ខសោកយ៉ាងខ្លាំង គាត់ក៏បានសម្រេចចិត្តសម្លាប់ខ្លួន ដោយលោតចូលទន្លេ ដើម្បីចិត្តស្មោះរបស់គាត់ នៅថ្ងៃទី០៥ ខែ០៥។ ដោយសារចិត្តស្រលាញ់ ចំពោះមន្រ្តីល្អស្មោះត្រង់ ប្រជារាស្រ្តបានជិះទូកស្វែងរកសពរូបគាត់ និងបានចោះចំនី បញ្ឆោតអោយត្រីស៊ី ដើម្បីកុំអោយត្រីស៊ីសាកសពគាត់។ ប៉ុន្តែជាអកុសល ប្រជារាស្រ្តមិនអាចរកសាកសពគាតឃើញឡើយ។ ក្រោយៗមករៀងរាល់ឆ្នាំ នៅថ្ងៃទី០៥ ខែ០៥ ប្រជារាស្រ្ត តែងតែយកនំចំនី ប្រារព្ធពិធីសែនព្រេន បោះទៅក្នុងទន្លេ ដោយមានការវេចខ្ចប់ដោយស្លឹកឬស្សី ឬស្លឹកចាក ដើម្បីកុំអោយត្រីស៊ី ក្រោយៗមកទៀត គេក៏ប្រារព្ធពិធីប្រណាំងទូកផងដែរ។


ក្រៅពីសែននំចាំងហើយ ចប្ចុប្បន្ននៅហុងកុងនិងកៅឡុងក៏នៅមានអ្នករៀបចំ ប្រពៃណីប្រណាំងទូក​នាគ (Dragon Boat Festival)​ ដែរ ដោយជនជាតិចិនបូរាណមានជំនឿថា ជាថ្ងៃដែលបណ្ដាពួកបិសាចចេញមកអុកឡុក ទើបត្រូវការ​ពារ ដោយការបោសសម្អាតផ្ទះសម្បែង រួមទាំងអុជគ្រឿងក្រអូប ជ័រក្រអូបដើម្បីឲ្យបរិយាកាសនៅក្នុងផ្ទះ​ក្រអូប ស្រស់ស្រាយ ខ្មោចព្រាយបិសាចនឹងមិនហ៊ានចូល ។ ចំណែករដ្ឋាភិបាលចិនបាន​កំណត់យកថ្ងៃ០៥ ខែ០៥ ជាទិវាកំណាព្យចិន (The Chinese Poet's Day) ផងដែរ ដោយសារ ឈីយៀន ជាវរកវីរបស់ចិន ។

ប្រភព thydatori

No comments:

Post a Comment