Friday, October 30, 2020

វិធី​​ដាក់​ឈ្មោះ​កូន​អោយ​មាន​​សិរី​សួស្ដី​ និង ​លាភ​សំណាង


ជា​ការ​ពិត​ណាស់​ ឈ្មោះ​គឺ​ជា​​ពាក្យ​សម្រាប់​​​សំគាល់​​នូវ​អត្ត​សញ្ញាណ​នៃ​បុគ្គល​ម្នាក់​ៗ​ ដែល​​មាតាបិតា​គ្រប់​រូប​តែង​រក​​នឹក​នូវ​ឈ្មោះ​ពីរោះ​ៗ​ ទុក​​ដាក់​អោយ​បុត្រ​ធី​តា​របស់​ខ្លួន​។​ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ ដែល​បាន​ដឹង​​ថា ការ​ដាក់​ឈ្មោះ​​អោយ​កូន​​អាច​នាំ​លាភ​ នាំ​ជ័យ​ សិរី​សួស្ដី​ដល់​ពួក​គេ​បាន​​។

ខាងក្រោមនេះគឺជាវិធីដាក់ឈ្មោះកូនអោយ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​តម្រា​​បុរាណ​ខ្មែរ​៖​

១.ថ្ងៃ​អាទិត្យ​
ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​អាទិត្យ​ ចាស់បុរាណអោយ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "អ​ អា​ ឥ​ ​ឧ​ ឯ​ ឱ​" ​ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

ឧទាហរណ៍​៖​ ឈ្មោះ​ អានី​

២.​ថ្ងៃ​ចន្ទ

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​ច័ន្ទ​ ចាស់បុរាណអោយ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ក​ ខ​ គ​ ឃ​ ង​" ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

ឧទាហរណ៍​៖​ ឈ្មោះ​ គំនិត​​

​៣.​ថ្ងៃ​អង្គារ​​​

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​អង្គារ​ ចាស់បុរាណអោយ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ច​ ឆ​ ជ​ ឈ​ ញ​​" ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

​ឧទាហរណ៍​៖​ ឈ្មោះ​ ចន្ថា​

៤.ថ្ងៃពុធ

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​ពុធ​ ចាស់បុរាណអោយ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ដ​ ឋ​ ឌ ឍ ណ​​" ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

​ឧទាហរណ៍​៖​ ឈ្មោះ​​ ណារី

​​៥.ថ្ងៃព្រហស្បតិ៍

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​ព្រហស្បតិ៍ ចាស់បុរាណអោយ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ប ផ​ ព​ ភ​ ម​​​" ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

​ឧទាហរណ៍​៖​ ឈ្មោះ​ បុប្ផា

៦.ថ្ងៃសុក្រ

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​សុក្រ ចាស់បុរាណអោយ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ស ហ ឡ​​​" ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

​ឧទាហរណ៍​៖​ ឈ្មោះ​​ សីហា​

៧.ថ្ងៃសៅរ៍

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​សៅរ៍​ ចាស់បុរាណអោយ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ត​ ថ​ ទ​ ធ​ ន​" ​ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

​ឧទាហរណ៍​៖​ ឈ្មោះ​​ ទេវី

No comments:

Post a Comment