Monday, November 2, 2020

ពេល​ក្អែប​ទិច​បំបាត់​ដូចម្តេច​កុំឱ្យ​ឈឺចាប់​ខ្លាំង


ក្អែប​ជាស​ត្វ​មាន​ពិស​ហើយ​បើ​ចៃដន្យ​ថ្ងៃ​ណាមួយ​អ្នក​ត្រូវ​សត្វ​ក្អែប​ទិច ចាំបាច់​ត្រូវ​ចេះ​ធ្វើការ​បំបាត់​ទៅវិញ​ជាបន្ទាន់​ទើប​វា​មិន​ទទួលរង​អាការៈហើមនិងមានអារម្មណ៍ចុកចាប់ខ្លាំងក្លា។​សម្រាប់ អ្នកខ្លះ​ដែល​ចាញ់​សារជាតិ​ពិស​របស់​សត្វ​ក្អែប អាច​បង្ក​ការ​គ្រុន រមូលពោះ ក្អួត និងបាក់កម្លាំងទៀតផង។

*​វិធី​ស​ង្គ្រោះបឋម

​បើសិន​ត្រូវ​ខាំ​បរិវេណ​ដៃ​និង​ជើង ចាំបាច់​ត្រូវ​ព្យាយាម​ដាក់​សំ​យ៉ុង​ដៃ​ចុះ​ឱ្យបាន​ទាប​បំផុត​។ ប៉ុន្តែបើក្នុងករណីដែលត្រូវខាំនៅត្រង់​ម្រាមដៃ​និង​ម្រាមជើង ឱ្យ​រក​ខ្សែ​ឬ​ក្រណាត់​មក​ធ្វើការ​ចង​រុំ​ត្រង់​គន្លាក់ដៃ​ដើម្បី​ការពារ​សារជាតិ​ពិស​រីក​រាលដាលទៅកាន់កន្លែងផ្សេងទៀត។

​ក្រោយពី​នោះ​ឱ្យប្រើ​អាល់កុល​ឬ​ធ្វើ​ការលាង​សម្អាត​ដោយ​ទឹ​កក្បុង​ពី​ផ្លែ​ក​ន្ទឹ​ម​ធ្វើការ​សម្អាត​រោគ​។ បន្ទាប់ពីនោះ ឱ្យធ្វើការស្អំទឹកត្រជាក់ត្រង់បរិវេណដែល​ត្រូវ​ខាំ​ដើម្បី​កាត់បន្ថយ​នូវ​អាការៈហើម និងលេបថ្នាំដើម្បីបំបាត់អាការៈឈឺចាប់។

​ដោយឡែក​សម្រាប់​ការព្យាបាល​បឋម​របស់​អ្នកស្រុក​តាម​តំបន់​ខ្លះ​គេ​បាន​ណែនាំ​ឱ្យប្រើ​ត្រង់​កន្លែង​ដែល​សត្វ​ក្អែបខាំ​នោះ​ជូត​ដោយ​ទឹកខ្មេះ​ឬ​ប្រើ​ជ័រ​ល្ហុង​ខ្ចី ធ្វើការ​ប៉ាត​ពីលើ​ដើម្បី​ជួយ​កាត់បន្ថយ​អាការៈឈឺចាប់មួយចំនួនទៅវិញ។

​ទោះបីយ៉ាងណា​ក្រោយពី​ធ្វើការ​បំបាត់​ដើ​ម្បីកាត់បន្ថយអាការៈឈឺចាប់ហើយ គប្បី​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​បំបាត់​អាការៈភ្លាម។ ចំពោះអ្នកខ្លះដែលបណ្តែតបណ្តោយទុកចោលអាចប្រឈមជាមួយការឆ្លងមេរោគ ឈឺ​ហើម​មុខ​ដំបៅ​មាន​ខ្ទុះ បន្ទាប់មក​សាច់​កន្លែង​នោះ​នឹង​ងាប់​រហូតដល់​ថ្នាក់​ត្រូវ​កាត់ចោល​ក៏មាន​ផងដែរ​។​

ក្នុងករណីបើអាការៈធ្ងន់ធ្ងរគប្បីទៅរកគ្រូពេទ្យធ្វើការព្យាបាល​បំបាត់​ទើប​ជា​វិធី​ល្អ​បំផុត​៕

​ត្រួតពិនិត្យដោយ៖ www.health.com.kh

No comments:

Post a Comment