រូបតំណាង |
១. ច្រើនតែជាមនុស្សអង់អាច មិនចេះខ្លាច ឬចុះញ៉មអ្នកណាងាយ មានការតាំងចិត្តខ្ពស់ និងមិនងាយឱ្យអ្នកណាមើលចិត្តធ្លុះបានដោយងាយឡើយ។
២. ច្រើនត្រូវមូសខាំច្រើនជាងក្រុមឈាមប្រភេទផ្សេង ប៉ុន្តែអាចមានឱកាសកើតជំងឺគ្រុនចាញ់តិចជាងគេទៅវិញ។
៣. អ្នកដែលនៅក្នុងក្រុមឈាម O អាចផ្ដល់ឈាមឱ្យមនុស្សគ្រប់គ្នា មិនថាគេនោះមានឈាមប្រភេទអ្វីក៏ដោយ។
៤. មានសមត្ថភាពអាចលើកទឹកចិត្តអ្នកដទៃ និងដឹងពីវិធីនិយាយជាមួយអ្នកដទៃឱ្យស្ដាប់សម្ដីអ្នកផង និងមិនបោះបង់ចោលគោលដៅរបស់គេផង។
៥. នឹងទទួលបានការថ្នាក់ថ្នម ស្រលាញ់កក់ក្ដៅ ពីមនុស្សផ្ទុយភេទ ឬគូស្នេហ៍បានច្រើន។
៦. ជាមនុស្សដែលចូលចិត្តភាពសប្បាយ និងភាពអ៊ូអរ ប៉ុន្តែអ្នកក៏ត្រូវការពេលសម្រាប់ខ្លួនឯងនៅស្ងាត់ៗផងដែរ។
៧. ពេលខ្លះជាមនុស្សឆេវឆាវ មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនបាន ឃើញខឹងក៏ស្ដីឱ្យ តែជាមនុស្សត្រង់ទៅត្រង់មក មិនចេះលាក់កំនួចចាក់គេពីក្រោយខ្នងទេ។
៨. គួរញ៉ាំសាច់ដែលគ្មានជាតិខ្លាញ់ និងគ្រឿងសមុទ្រឱ្យបានច្រើន តែគួរកាត់បន្ថយប្រភេទទឹកដោះគោ និងអាហារដែលមានជាតិ Gluten (ប្រភេទប្រូតេអ៊ីនក្នុងគ្រាប់ធញ្ញជាតិ)៕
ប្រភព៖ Kanha ប្រែសម្រួល៖ សរ សុគន្ធី
No comments:
Post a Comment