យោងតាមសៀវភៅ គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា ដោយ លោក ធៀន ម៉ៅ បានឲ្យដឹងថា មេដាយដែលបង្កើតដំបូងគេក្នុងប្រទេសយើងគឺ មេដាយព្រះរាជាណាចក្រកម្ពុជា។
មេដាយនេះត្រូវបានផ្ដួចផ្ដើមឡើង ដោយព្រះតម្រិះរបស់របស់ហ្លួងនរោត្ដម កាលពីឆ្នាំ១៨៦៤ ដែលសម្រាប់ផ្ដល់ជូនដល់ មន្ត្រីរាជការស៊ីវិល និងកងទ័ពបម្រើការក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រោយមកនៅឆ្នាំ១៨៩៦ កិច្ចការបំពាក់មេដាយត្រូវដាក់ក្រោមការគ្រប់គ្រងរបស់បារាំង ហើយមេដាយនេះក្លាយជា មេដាយអាណានិគមបារាំង រហូតដល់ឆ្នាំ១៩៤៨ ទើបការងារមេដាយនេះ ស្ថិតក្រោមខ្មែរយើងវិញ។
នៅឆ្នាំ១៩៩៥ មេដាយនេះត្រូវបានយកមកប្រើប្រាស់ឡើងវិញ ហើយសព្វថ្ងៃចែកជា ៥ថ្នាក់គឺ៖ ថ្នាក់មហាសរីវឌ្ឍន៍ ថ្នាក់មហាសេនា ថ្នាក់ធិបឌិន្ទ ថ្នាក់សេនា និងថ្នាក់អស្សឫទ្ធិ៕
រូបភាព៖ នាយកដ្ឋានឥស្សិរយយស នៃទីស្ដីការគណៈរដ្ឋមន្ត្រី |
រូបភាព៖ សៀវភៅគ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា |
អត្ថបទ៖ ហ៊ីម រស្មី
No comments:
Post a Comment