Sunday, July 5, 2020

ចំណេះដឹងទូទៅ៖ ភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប) កើតមានពីពេលណាមក?


(បរទេស)៖ «ពណ៌» សញ្ញាចរាចរណ៍ជាកូដដែលត្រូវប្រើប្រាស់មានបីពណ៌ «បៃតង ក្រហម លឿង» បច្ចុប្បន្ននេះប្រើអំពូលពណ៌ភ្លើងសញ្ញាចរាចរណ៍គឺជាឧបករណ៍សញ្ញា ដែលមានទីតាំងនៅផ្លូវប្រសព្វ ផ្លូវបំបែក ផ្លូវអ្នកដំណើរថ្មើរជើងដើម្បីគ្រប់គ្រងលំហូរចរាចរ។

ប្រវត្តិនៃការបង្កើតភ្លើងសញ្ញាចរាចរណ៍

សញ្ញាចរាចរណ៍ដំបូងគេលើពិភពលោក បានដំណើរការបញ្ជាដោយដៃដែលបានតំឡើងនៅទីក្រុងឡុង ក្នុងខែធ្នូ ឆ្នាំ១៨៦៨។ នៅក្នុងបណ្តាប្រទេសអ៉ឺរ៉ុបមួយចំនួន (ដូចជាចក្រភពអង់គ្លេស) ពណ៌ក្រហម និងពណ៌លឿង ត្រូវបានបង្ហាញរួមគ្នា ដែលបង្ហាញថាសញ្ញានេះ ជិតនឹងផ្លាស់ប្តូរទៅជាពណ៌បៃតង។ ការចង្អុលបង្ហាញពណ៌លឿងគឺជាសញ្ញា ប្រុងប្រយ័ត្ន។ ភ្លើងលឿងពេលបង្ហាញប្រតិបត្ដិការភ្លឹបភ្លែតៗត្រូវបានប្រើក្នុងកំឡុងពេលដែលមានសុវត្ថិភាព អាចធ្វើចរាចរណ៍បានដូចជាពេលយប់ និងពេលថ្ងៃផងដែរ។

ឆ្នាំ១៨៦៨ ភ្លើងចរាចរណ៍មិនមានប្រើអគ្គិសនីទេ ដំបូងបង្អស់ត្រូវបានតំឡើងនៅ ខាងក្រៅវិមានរដ្ឋសភាក្នុងទីក្រុងឡុង ដើម្បីគ្រប់គ្រងចរាចរណ៍ នៅស្ពាននៃមហាវិថី (Great George) និងវិថីសភា (Parliament Street)។ ដោយត្រូវបានស្នើឡើងដោយវិស្វករផ្លូវដែក លោក J. P. Knight និងបានសម្រប សម្រួលជាមួយក្រុមហ៊ុនផ្លូវដែក Saxby & Farmer។

មូលហេតុចំបង នៃភ្លើងចរាចរណ៍ដំបូងនេះ គឺថាមានចរាចរណ៍ដ៏ចង្អៀតលើស្ពាន វ៉េនមីនមឺរ (Westminster) ដែលអ្នកថ្មើរជើងរាប់ពាន់នាក់ ដើរនៅជាប់នឹងវិមានរដ្ឋសភា។ ការរចនានេះរួមបញ្ចូលគ្នានូវចង្កៀងហ្គាសចំនួនពីរ មានពណ៌ផ្សេងគ្នាគឺក្រហមនិងបៃតង សម្រាប់ប្រើប្រាស់នៅពេលយប់ដោយតភ្ជាប់នៅលើសសរមួយដោយមានដងថ្លឹង។ ចង្កៀងគោមហ្គាសនេះត្រូវបានបង្វែរដោយមន្រ្តីប៉ូលីសចរាចរណ៍ម្នាក់បង្ហាញទិសនៃចរាចរណ៍។ បង្គោលសញ្ញានេះមានកម្ពស់ ២២ហ្វីត (៦,៧ម៉ែត្រ)។

នៅពេលថ្ងៃត្រូវបានប្រើ «សញ្ញា» (Semaphore) និងមានដងថ្លឹងលាតសន្ធឹងផ្ដេកដែលបញ្ជាឱ្យអ្នកបើកបរឈប់ ហើយបន្ទាប់មកដងដ្លឹងនោះនឹងថយដល់មុំ ៤៥អង្សារ ដើម្បីប្រាប់អ្នកបើកបរឱ្យ«ប្រុងប្រយ័ត្ន»។ នៅពេលយប់ភ្លើងពណ៌ក្រហមនឹងបញ្ជា «បញ្ឈប់» ហើយភ្លើងពណ៌បៃតងមានន័យថា «ប្រុងប្រយ័ត្ន»។

ទោះបីជាវាត្រូវបានគេនិយាយថាទទួលបានជោគជ័យក្នុងការគ្រប់គ្រងចរាចរណ៍ក៏ដោយ ក៏ប្រតិបត្តិការនេះមានរយះពេលខ្លីណាស់។ ហេតុការណ៍មួយបានកើតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៨៦៩ ដែលលទ្ធផលបណ្តាលចង្កៀងហ្គាសដួលរលំ និងធ្វើអោយប៉ូលីសដែលកំពុងប្រតិបត្តិការនោះរងរបួស។ ក្នុងរយៈពេលពីរទសវត្សដំបូងនៃ សតវត្សរ៍ទី២០ សញ្ញាចរាចរណ៍នៅទីក្រុងឡុងក៏ដូច ទូទាំងសហរដ្ឋអាមេរិកជាមួយរដ្ឋនីមួយៗដែលមានការរចនា ឧបករណ៍ផ្ទាល់ខ្លួនតាមប្រទេសនិមួយៗ។

ឧទាហរណ៍មួយ នៅទីក្រុងតូលីដូ (Toledo) រដ្ឋ អូហៃអូ (Ohio) នៅឆ្នាំ១៩០៨។ សញ្ញា «ទៅ» មានពណ៌ «ស» នៅលើ និងសញ្ញា «ឈប់» និងខាងក្រោមពណ៌ «បៃតង»។ វាត្រូវបានគ្រប់គ្រងដោយមន្រ្តីចរាចរណ៍ នឹងផ្លុំកញ្ចែមុនពេលផ្លាស់ប្តូរ «សញ្ញាបញ្ជា» ដើម្បីជួយជូនដំណឹងដល់អ្នកដំណើរអំពីការផ្លាស់ប្តូរ។ ការរចនានេះក៏ត្រូវបានប្រើនៅ ហ្វីឡា ដែលហ្វៀ (Philadelphia)។ ដោយឡែកពេលយប់ត្រូវប្រើចង្កៀងមានកញ្ចក់ពណ៌ក្រហម និងពណ៌បៃតង បំភ្លឺដោយប្រេងកាត និងដងថ្លឹងមានកំពស់ ៨ហ្វីត (២,៤ ម៉ែត្រ)ពីដី។

នៅឯទីក្រុងប៉ារី ឧបករណ៍សញ្ញាបញ្ជាចរាចរណ៍ត្រូវបានគេដាក់ នៅលើកំពូលប៉មមួយកន្លែង នៅឯមហាវិថី ម៉ុង ម៉ែតថើ (Montmartre) Grande Bouleard។ លើកំពូលប៉មនេះ មានប្រអប់ដែករាងបួនជ្រុង បិទកញ្ចក់បង្ហាញពាក្យថា «ឈប់» បានលាបពណ៌ក្រហម និងពាក្យថា «ទៅ» ត្រូវបានលាបពណ៌ស។ ត្រូវបានគ្រប់គ្រងនិងបញ្ជាដោយប៉ូលីស។

ភ្លើងសញ្ញាចរាចរណ៍អគ្គិសនីត្រូវបានបង្កើតឡើងនៅ ខែសីហា ឆ្នាំ១៩១៤ ដោយក្រុមហ៊ុនសញ្ញាចរាចរណ៍អាមេរិកាំង បានតំឡើងប្រព័ន្ធសញ្ញាចរាចរណ៍ នៅកាច់ជ្រុងផ្លូវ នៅ Cleveland រដ្ឋអូហៃយ៉ូ (Ohio)។ មានពីរពណ៌គឺក្រហមនិងបៃតង។

ភ្លើងចរាចរណ៍មាន៤ពណ៌ បួនផ្លូវដំបូងត្រូវបានបង្កើតឡើងដោយមន្រ្តីប៉ូលីស លោក William Potts នៅ Detroit, Michigan ក្នុងឆ្នាំ១៩២០។ លោក William Potts គាត់មានការព្រួយបារម្ភ អំពីរបៀបប្រើសញ្ញាពន្លឺបួនផ្សេងគ្នា មិនអាចផ្លាស់ប្តូរអំពូលក្នុងពេលតែមួយបាន។

ការច្នៃប្រឌិតដំបូងបង្អស់ ដែលប្រើសញ្ញាចរាចរណ៍បីពណ៌ និងលេចមុខដំបូងគេនៅក្នុង ទីក្រុង ដេត្រយ (Detroit) ដែលភ្លើងចរាចរណ៍៣ពណ៌ដំបូងត្រូវបានគេសាងសង់ នៅចំនុចប្រសព្វនៃផ្លូវ មីឈីហ្គែន និង វូដវ៉េដ នៅឆ្នាំ១៩២០។

ពន្លឺទីបី ដែលមានពណ៌លឿងខ្ចី ដែលជាពណ៌ដូចគ្នាដែលបានប្រើនៅលើផ្លូវដែក។ លោក William Potts ក៏បានដាក់កម្មវិធីកំណត់ពេលវេលាជាមួយពន្លឺទាំងនេះដើម្បីជួយសំរួល ដល់បែងចែកពេលវេលានៃផ្លូបំបែកនៅក្នុងទីក្រុង។ ប៉មចរាចរណ៍បានប្រើភ្លើងស្តុប ចំនួន១២កន្លែងដើម្បីគ្រប់គ្រងចរាចរណ៍ ហើយមូលហេតុដែលមានប៉មដំបូង គឺនៅតាមផ្លូវបំបែកជាផ្លូវដែលការមមាញឹកជាងគេនៅលើពិភពលោក៕













No comments:

Post a Comment