Sunday, June 21, 2020

លេងហ្វេសប៊ុកយូរហើយ មានឆ្ងល់អត់ ថាតើសញ្ញា XD និង XP ដែលគេនិយមប្រើ មានអត្ថន័យដូចម្ដេច?

សញ្ញា XD និង XP នៅតែពេញនិយមប្រើ ក្នុងចំណោមអ្នកលេងអ៊ីនធឺណេត

បរទេស៖ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនច្បាស់ជាធ្លាប់បានឃើញនិមិត្តសញ្ញា XD និង​ XP ដែលមិត្តៗយុវវ័យជាច្រើន និយមប្រើនៅក្នុងការបញ្ចេញមតិរបស់ពួកគេ។ ជាក់ស្ដែងនិមិត្តសញ្ញា XD និង XP មិនមែនជាពាក្យ ដែលគេអានថា «អិចឌី» និង «អិចភី» នោះទេ។ វាគ្រាន់តែជាសញ្ញាសំដែងអារម្មណ៍ ដែលបង្ហាញពីអារម្មណ៍សប្បាយតែប៉ុណ្ណោះ។
គួររម្លឹកផងដែរ កាលពីជាង១០ឆ្នាំមុន emoji នៅមិនទាន់ត្រូវបានគេប្រើប្រាស់ឲ្យបានទូលំទូលាយនៅឡើយទេ អ៊ីចឹងហើយ បានជាគេប្រើប្រាស់តួអក្សរឬសញ្ញាមួយចំនួន ដើម្បីបង្កើតជាសញ្ញាសំដែងអារម្មណ៍ឡើង ពីព្រោះវាខ្លី និងអាចបង្ហាញអារម្មណ៍ទៅកាន់ដៃគូបានឆាប់រហ័ស។

បើទោះបីជា emoji ក្នុងពេលសព្វថ្ងៃនេះ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក៏ដោយ ក៏នៅមានអ្នកលេងអ៊ីនធឺណេតមួយចំនួន នៅតែមិនភ្លេចសញ្ញាសំដែងអារម្មណ៍ ដែលគេនិយមប្រើ កាលពីមុន។ យ៉ាងណាមិញ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ក៏នៅមិនទាន់ដឹង ពីអត្ថន័យនៃការប្រើប្រាស់ XD និង​ XP នៅឡើយទេ។

XP និង XD គឺជាសញ្ញាសំដែងអារម្មណ៍ ដែលត្រូវបានគេប្រើប្រាស់មុន emoji

ចំពោះសញ្ញា XD គឺជាសញ្ញាសើចហើយបិទភ្នែក ដែលអក្សរ X តំណាងឲ្យភ្នែក ហើយអក្សរ D វិញតំណាងឲ្យមាត់ដែលសើច។ ចំណែកសញ្ញា XP គឺបង្ហាញសញ្ញានៃការឌឺដង ដែលអក្សរ X តំណាងឲ្យភ្នែក រីឯអក្សរ P តំណាងឲ្យមាត់លៀនអណ្ដាត។

សូមបញ្ជាក់ផងដែរថា សញ្ញា XD មិនអាចប្រើជាអក្សរតូចទាំងអស់បាននោះទេ ដូចជា xd ពីព្រោះអក្សរ d និងផ្លាស់ប្ដូរទម្រង់មាត់ ហើយបង្កើតបានជាសញ្ញាសំដែងអារម្មណ៍បែបផ្សេង៕

No comments:

Post a Comment