Saturday, June 27, 2020

ជួយ​ចែករំលែក​! គន្លឹះ​ធម្មជាតិ​កម្ចាត់​ស្លេស ឬ​កំហាក​ឆាប់រហ័ស


ឡើងស្លេសស ឬ​កំហាក​ខ្លាំង​អាច​នឹង​ផ្ដល់​ភាព​ពិបាក​ក៏ដូចជា​ការរំខាន​គួរឱ្យ​ធុញ​។ ប៉ុន្តែ​កុំ​បារម្ភ​បញ្ហា​នេះ គឺ​ងាយស្រួល​នឹង​ដោះស្រាយបាន​ណាស់​! គួរ​ធ្វើ​បែបណា​ទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ធម្មជាតិ​កម្ចាត់​ស្លេស​ឆាប់រហ័ស ៖

១. ទឹកអំបិល

អ្វីដែលអ្នកត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។ អនុវត្ត​ឱ្យបាន​ពី ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​។​

២. ក្រូចឆ្មារ​និង​ទឹកឃ្មុំ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​ទាន់​ក្ដៅ​ឧណ្ហៗ​។ ចូរ​ព្យាយាម​ទទួលទាន​ឱ្យបាន ៣ ដង​ក្នុង​មួយថ្ងៃ​រហូតដល់​ស្រឡះ​បំពង់ក​។​

៣. រមៀត

​អ្នក​អាច​លាយ​អំបិល ១​ចិ​ប​ជាមួយ​ម្សៅ​រមៀត ១ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​ឱ្យបាន​ពី ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​។​

៤. ខ្ញី

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ហាន់​ខ្ញី​ជា​ចំណិតៗ បន្ទាប់មក​ដួស​ខ្ញី​ដែល​ហាន់​រួច​១ ស្លាបព្រា​បាយ​ដាក់ចូល​ក្នុង​ទឹក​ក្ដៅ​មួយ​ពែង​។ ឆុង​សម្រាប់​រយៈពេល​ពី ៥ ទៅ ៧ នាទី សឹម​ត្រង​កាក​ចេញ​។ អ្នក​អាច​បន្ថែម​ទឹកឃ្មុំ​ក្នុង​ល្បាយ​រួច​ក្រេប​ទទួលទាន​ពេញ​មួយថ្ងៃ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

No comments:

Post a Comment