Sunday, June 7, 2020

មកស្គាល់ទឹកជ្រោះទាំង១០ មានកម្ពស់ខ្ពស់បំផុត នៅលើពិភពលោក


ទឹកជ្រោះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើត​ដ៏​អស្ចារ្យ​បំផុត ដែល​ធម្មជាតិ​បាន​ផ្ដល់​ឲ្យ​មនុស្ស​លោក។ ផែនដី​នេះ​សម្បូរ​ទៅ​ដោយ​ទឹកជ្រោះ​ដ៏​ស្រស់ស្អាត និង​អស្ចារ្យ​បំផុត​ជា​ច្រើន ដែល​មនុស្ស​មួយ​ចំនួន ប្រហែល​ជា​មិន​ធ្លាប់​បាន​ឃើញ ឬ​ស្គាល់​ពី​មុន​មក​ឡើយ។ នៅ​ក្នុង​ថ្ងៃ​នេះ យើង​នឹង​ណែនាំ​ប្រិយមិត្ត​ទាំង​អស់​គ្នា ឲ្យ​បាន​ស្គាល់​នូវ​ទឹកជ្រោះ​ទាំង ១០ ដែល​មាន​កម្ពស់​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក៕

#១ ទឹកជ្រោះ Angel Falls នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា មាន​កម្ពស់ ៩៧៩ ម៉ែត្រ


#២ ទឹកជ្រោះ Tugela Falls នៅ​សាធារណរដ្ឋ​អាហ្វ្រិក​ខាងត្បូង មាន​កម្ពស់ ៩៤៨ ម៉ែត្រ


#៣ ទឹកជ្រោះ Cataratas las Tres Hermanas នៅ​ប្រទេស​ប៉េរូ មាន​កម្ពស់ ៩១៤ ម៉ែត្រ


#៤ ទឹកជ្រោះ Olo’upena Falls នៅ​លើ​កោះ Molokai នៃ​រដ្ឋ​ហាវ៉ៃ សហរដ្ឋអាមេរិក មាន​កម្ពស់ ៩០០ ម៉ែត្រ


#៥ ទឹកជ្រោះ Catarata Yumbilla នៅ​ប្រទេស​ប៉េរូ មាន​កម្ពស់ ៨៩៦ ម៉ែត្រ


#៦ ទឹកជ្រោះ Vinnufossen នៅ​ប្រទេស​ន័រវែស មាន​កម្ពស់ ៨៦០ ម៉ែត្រ


#៧ ទឹកជ្រោះ Balåifossen នៅ​ប្រទេស​ន័រវែស មាន​កម្ពស់ ៨៥០ ម៉ែត្រ


#៨ ទឹកជ្រោះ Pu’uka’oku Falls នៅ​រដ្ឋ​ហាវ៉ៃ សហរដ្ឋអាមេរិក មាន​កម្ពស់ ៨៤០ ម៉ែត្រ


#៩ ទឹកជ្រោះ James Bruce Falls នៅ​ប្រទេស​អាមេរិក​ខាងជើង មាន​កម្ពស់ ៨៤០ ម៉ែត្រ


#១០ ទឹកជ្រោះ Browne Falls នៅ​ប្រទេស​នូវែលហ្សេឡង់ មាន​កម្ពស់ ៨៣៦ ម៉ែត្រ


No comments:

Post a Comment