Saturday, June 6, 2020

វិធី​ឆែក​មើល​អ្នក​លួច​លេង Wi-Fi តាម​ផ្ទះ​និង​ប្ដូរ​ Password ថ្មី​ដោយ​ខ្លួន​ឯង​


ការ​ត​ភ្ជាប់​អ៊ីនធឺណិត Wi-Fi តាម​ផ្ទះ​ឬ​តាម​ការិយាល័យ ល្បឿន​មិន​ស្ថិត​ស្ថេរ​អាស្រ័យ​ការ​ប្រើប្រាស់​តិច​ឬ​ច្រើន​។ ​ថ្ងៃ​នេះយើងនឹងបង្ហាញ​ពី​វិធី​ឆែក​មើល​ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​កំពុង​ប្រើប្រាស់ Wi-Fi របស់​យើង និង​វិធី​ប្ដូរ​កូដ​ថ្មី/ផ្ដាច់​ពួក​គេ​កុំ​ឲ្យ​ប្រើប្រាស់​បាន​ទៀត។

+វិធី​ចូល​ទៅ​កាន់ Admin Tool នៃ Router អ៊ីនធឺណិត
  • (ចាំ​បាច់) ត្រូវ​ដោត​ភ្ជាប់​ខ្សែ Ethernet ពី​ដុំ Router នៃ​រន្ធ LAN ណាមួណាមួយទៅកាន់កុំព្យូទ័រ
  • បើក Browser គួរ​ប្រើ Chrome ឬ Firefox ហើយ Copy អាសយដ្ឋាន​នេះ http://192.168.0.1 ឬ http://192.168.1.1
  • រួច​ Past ចូល​ទៅ​ក្នុង​ទីតាំង Address Bar
  • ពេល​នោះ​វា​នឹង​ទាមទារ User Name & Password (ជា​ទូទៅ​អ្នក​ត្រូវ​វាយ​ពាក្យ Admin ទាំង​លើ​ទាំង​ក្រោម ករណី​បើ​ខុស​សូម​ទាក់ទង​ទៅ​សួរ​លេខ​កូដ​ពី​ក្រុមហ៊ុន​អ៊ីនធឺណិត) > ចុច Log In

+វិធី​លុប​ឧបករណ៍​ណា​មួយ​​ចេញ​ពី​ការ​ប្រើ Wi-Fi របស់​យើង
  • ចុច​ត្រង់​កន្លែង IP & MAC Biding
  • ចុច​ពាក្យ ARP List > វា​នឹង​បង្ហាញ​ចំនួន​ឧបករណ៍​ដែល​ត​ភ្ជាប់​កំពុង​ប្រើ Wi-Fi យើង (ឧទាហរណ៍: Wi-Fi របស់ Sabay មាន​អ្នក​ប្រើ ៥ នាក់)
  • មុននឹងលុបុប ​អ្នក​គួរ​ផ្ទៀងផ្ទាត់ IP Address ករណី​បើ IP នោះ​ខុស​ពី​ឧបករណ៍​នៃ​សមាជិក​ដែល​យើង​អនុញ្ញាត​ឲ្យ​ប្រើ > សូម​ចុច​ពាក្យ Delete #បញ្ជាក់: អ្នក​អាច​ផ្ទៀងផ្ទាត់​បាន​តែ​ជាមួយ Private IP Address ប៉ុណ្ណោះ បើ​អ្នក​យក Public IP Address អ្នក​នឹង​មើល​ឃើញ​ខុស​គ្នា​ដាច់​ស្រឡះ

+ដើម្បី​ឆែក​មើល Private IP Address លើ​កុំព្យូទ័រ

  • សូម​ចូល​ទៅ​កាន់ Control Panel > All Control Panel Items > Network and Sharing Center

  • ចុច​ត្រង់​កន្លែង Local Area Connection > ចុច​ពាក្យ Detail
  • មើល​កន្លែង ​Ipv4 Address ឧទាហរណ៍: 192.168.0.100

  • ដើម្បី​ឆែក​មើល Private IP Address លើ​ស្មាតហ្វូន
  • ចុច​ត្រង់​កន្លែង សញ្ញា​ឧទាន​លើ​ឈ្មោះ Wi-Fi
  • ត្រង់​ប្រអប់ DHCP > មើល​ត្រង់​ពាក្យ IP Address ឧទាហរណ៍: 192.168.0.103


+វិធី​ប្ដូរ​លេខ​កូដ Wi-Fi ដោយ​ខ្លួន​ឯង
  • ចូល​ទៅ​កាន់Wireless > Wireless Security

  • ត្រង់​កន្លែង Wireless Password > សូម​ធ្វើ​ការ​ប្ដូរ​ថ្មី ដែល​ចន្លោះ​ពី ៨ ទៅ ៦៤ ខ្ទង់
  • អូស​មក​ក្រោម​ចុច​ពាក្យ Save ជា​ការ​ស្រេច។​
ការ​ណែនាំ​នេះ​ ផ្អែក​តាម​ស្តង់ដារ​នៃ​ពពួក Router ដែល​កំពុង​ពេញ​និយម​ប្រើប្រាស់​តែ​ប៉ុណ្ណោះ ចំពោះ Router ខ្លះ ការ​គ្រប់គ្រង​និង​វិធីសាស្ត្រ​​ប្រើប្រាស់​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​បន្តិច​បន្តួច។ ប៉ុន្តែ​បើ​ប្រិយមិត្ត​មាន​ចម្ងល់​ត្រង់​ចំណុច​ណា​មួយ អាច​ Comment សួរ​ពួក​យើង​បាន​នៅ​ខាង​ក្រោម។​

No comments:

Post a Comment