នៅក្នុងសម័យបច្ចេកវិទ្យា មុស្សអាចស្វែងរកព័ត៌មាននានាតាមរយៈប្រព័ន្ធអ៊ីធឺណេត។ ជាក់ស្ដែង គេហទំព័រ Google.com គឺជាគេហទំព័រមួយដែលអាចអនុញ្ញាតអោយអ្នកស្វែងរកព័ត៌មានរាប់លានក្នុងរយៈពេលមិនដល់មួយនាទី។ ប៉ុន្ដែ មានមនុស្សមួយចំនួនធំនៅមិនទាន់ចេះប្រើប្រាស់គេហទំព័រនេះអោយអស់លទ្ធភាពនៅឡើយទេ។ ខាងក្រោមនេះគឺជាល្បិចមួយចំនួនដែលអ្នកអាចស្វែងរកបានដោយមានប្រសិទ្ធភាពជាងមុន៖
១. ប្រើប្រាស់ពាក្យដែលមានន័យដូច ឬសញ្ញាប្រហែល “~”ភាសាដែលយើងប្រើប្រាស់គឺសម្បូរពាក្យដែលមានន័យដូច ឬន័យធៀបច្រើនណាស់។ ការនេះធ្វើអោយអ្នកងាយស្រួលក្នុងការធ្វើការស្រាវជ្រាវអ្វីមួយនៅលើបណ្តាញអ៊ីនធឺណេត។ អ្នកគ្រាន់តែវាយពាក្យសំខាន់ដែលអ្នកចង់រក ភ្ជាប់នឹងនិមិត្តសញ្ញា “~” នោះអ្នកនឹងទទួលបានចម្លើយបានច្រើនជាងកាលដែលអ្នកឃ្លាជាក់លាក់សម្រាប់ស្វែងរក។
ឧទាហរណ៍ប្រសិនបើអ្នកស្វែងរកពាក្យ “healthy ~ food” អ្នកនឹងទទួលបានលទ្ធផលអំពីគោលការណ៍នៃការបរិភោគអាហារដែលមានសុខភាពល្អ ឬរូបមន្តចម្អិនអាហារជាដើម។
២. ស្វែងរកអ្វីមួយនៅក្នុងគេហទំព័រដែលអ្នកស្គាល់
ប្រសិនជាអ្នកចង់ចែករំលែកព័ត៌មានអ្វីពីគេហទំព័រណាមួយជាក់លាក់ទៅកាន់មនុស្សនៅជុំវិញខ្លួនអ្នក អ្នកគ្រាន់តែសរសេរអាស័យដ្ឋានគេហទំព័រនោះ + ពាក្យគន្លឹះដែលអ្នកចង់ស្វែងរក នៅក្នុងប្រអប់ស្វែងរករបស់ Google។
៣. សញ្ញា “*”
នៅពេលដែលអ្នកភ្លេចពាក្យអ្វីមួយនៅក្នុងព័ត៌មានដែលអ្នកចង់ស្វែងរក អ្នកអាចប្រើប្រាស់និមិត្តសញ្ញា “*” ជំនួសពាក្យដែលអ្នកភ្លេចនោះដើម្បីធ្វើការស្វែងរក។

៤. ក្នុងករណីភ្លេចច្រើនពាក្យ
ពេលខ្លះការស្វែងរករបស់អ្នកអាចជាកន្សោមពាក្យ។ នៅក្នុងករណីដែលអ្នកភ្លេចលើសពី៥០%នៃកន្សោមពាក្យទាំងនោះ មានវិធីសាស្ត្រមួយដែលអ្នកប្រហែលជាអាចប្រើប្រាស់បាន។ អ្នកគ្រាន់តែសរសេរពាក្យខាងដើម និងខាងចុងនៃកន្សោមពាក្យដែលអ្នកចង់ធ្វើការស្វែងរក ហើយសេសេរ AROUND + (លេខនៃចំនួនពាក្យដែលអ្នកភ្លេច)។ នោះអ្នកនឹងឃើញលទ្ធផល។

៥. ប្រប្រាស់អំឡុងពេល (Time Frame)
នៅពេលដែលអ្នកចង់ស្វែងរកឯកសារអ្វីមួយនៅក្នុងចន្លោះពេលណាមួយជាក់លាក់ អ្នកអាចប្រើប្រាស់ អំឡុងពេល (Time Frame) បាន។ ឧទាហរណ៍ ប្រសិនបើអ្នកចង់ស្វែងរករបកគំហើញផ្នែកវិទ្យាសាស្រ្តក្នុងអំឡុងសតវត្សទី២០ នោះយើងអាចសរសេរ “scientific discoveries 1900…2000”។

៦. ស្វែងរកពាក្យនៅក្នុងចំណងជើង
ប្រសិនបើអ្នកចង់ស្វែងរកពាក្យគន្លឹះណាមួយនៅក្នុងចំណងជើង អ្នកគ្រាន់តែវាយ “intitle:” នៅពីមុខពាក្យគន្លឹះដែលអ្នកចង់ស្វែងរកនោះគឺជាការស្រេច។

៧. ស្វែងរកគេហទំព័រស្រដៀង
ក្នុងករណីដែលអ្នកពេញចិត្តនឹងគេហទំព័រណាមួយ ហើយអ្នកចង់ស្វែងរកគេហទំព័រដែលមានមុខងារ ឬផ្ទុកព័ត៌មានស្រដៀងទៅនឹងគេហទំព័រដែលអ្នកចូលចិត្ត អ្នគ្រាន់តែសរសេរ “related: + អសាយដ្ឋានគេហទំព័រដែលអ្នកចង់ស្វែងរក”។

៨. ស្វែងរកសំណុំនៃពាក្យអ្វីមួយ
ឧទាហរណ៍ថាអ្នកចង់ស្វែងរកឃ្លារ I’m picking up good vibrations ដោយមិនមានប្រើប្រាស់សញ្ញាសម្រង់ពាក្យសម្ដី នោះទិន្នន័យដែលអ្នកទទួលបាននោះមិនដូចចិត្តរបស់អ្នកនោះឡើយ។ ព្រោះឃ្លារដែលអ្នកចង់ស្វែងរកនោះគឺមិនស្ថិតតាមលំដាប់លំដោយនៅក្នុងចម្លើយដែលអ្នកទទួលបានពី Google នោះទេ។ តែប្រសិនបើអ្នកប្រើប្រាស់សម្រង់ពាក្យសម្ដី វានឹងស្ថិតទៅតាមលំដាប់លំដោយទៅតាមអ្វីដែលអ្នកចង់ស្វែងរក។

៩. ពាក្យដែលអ្នកមិនត្រូវការ
ដើម្បីដកចេញនូវពាក្យទាំងឡាយណាដែលអ្នកមិនចង់ស្វែងរក អ្នកអាចប្រើប្រាស់និមិត្តសញ្ញាដក “-” + ពាក្យដែលអ្នកមិនត្រូវការ នៅពីក្រោយពាក្យគន្លឹះដែលអ្នកចង់ស្វែងរក។ ឧទាហរណ៍ អ្នកចង់ស្វែងរក “Interesting book”។ តែអ្នកមិនចង់បានសៀវភៅដែលគេលក់។ ដូច្នេះអ្នកវាយ “Interesting book –buy” នៅក្នុងប្រអប់ស្វែងរករបស់ Google៕

ប្រភព៖ Brightside.com
No comments:
Post a Comment