Sunday, May 31, 2020

មក​ដឹងពី​វិធី​លាង​សម្អាត​បន្លែ​ឬ​ផ្លែ​ឈើ​ឲ្យ​អស់​សារធាតុគី​មី ឬកាក​សំណល់​ថ្នាំកសិកម្ម

ក្រ​សួង​បរិស្ថាន​ ណែ​នាំវិធី​ងាយៗ​មួយ​ចំនួន​ដល់​ប្រ​ជា​ពល​រដ្ឋ​ក្នុងការ​លាង​សម្អាត​​សារធាតុ​គីមី ឬកាក​សំណល់​ថ្នាំ​កសិកម្ម​នៅ​លើ​បន្លែ​​ឬផ្លែ​ឈើ​ ដែល​ថា​វិធី​នេះ​មាន​ប្រ​សិទ្ធភាព​រហូត​ដល់​៩០​ភាគ​រយក្នុង​ការ​សម្អាត​។


ក្រ​សួង​បរិស្ថាន​ ធ្លាប់បាន​បង្ហោះនៅលើ​​ទំព័រ​ហ្វេស​ប៊ុក​ បង្ហាញ​វិធី​ងាយៗ​សម្រាប់​ការ​លាង​សម្អាត​បន្លែ​ ឬ​ផ្លែ​ឈើ​មុន​នឹង​ទទួល​ទាន។ ជំហាន​ដំបូ​ង​យើង​ត្រូវ​លាង​បន្លែ​ឬ ផ្លែ​ឈើ​ទាំង​នោះ​ជា​មួយ​ទឹក​ធម្មតា​ជាមុន​សិន បន្ទាប់​មក​ទៀត​ត្រូវ​ដាក់​ត្រាំក្នុង​​ទឹក​ក្តៅ​ឧណ្ហៗ​ដែលទឹក​ក្តៅ​ឧណ្ហៗមួយ​លីត្រ​ត្រូវ​ដាក់ទឹក​ខ្មេះ​មួយ​ស្លាប​ព្រា។​ ចុងក្រោយ បន្ទាប់​​ពី​ត្រាំ​ក្នុង​ទឹក​ក្តៅឧណ្ហៗ​អស់​រយៈពេល​២០​នាទី​ត្រូវ​ស្រង់​បន្លែ​ឬ​ផ្លែ​ឈើ​នោះ​មក​លាង​ជា​ថ្មី​ជាមួយ​ទឹក​ធម្មតា​ម្តងទៀត។


វិធី​នេះ​ក្រ​សួង​បរិស្ថាន​ថា​មាន​ប្រ​សិទ្ធិ​ភាព​ក្នុងការ​លាង​សម្អាត​សារធាតុ​គីមី​ឬកាកសំណល់​ថ្នាំ​កសិកម្ម​ចន្លោះពី៧៥​ភាគរយ​ទៅ​៩០​ភាគ​រយ។ ចំណែក​ប្រិទ្ធិភាព​ក្នុងការ​សម្លាប់មេរោគ​វិញ​មាន​៩០​ភាគ​រយ​៕

អត្ថបទ៖ ទូច សុខា

No comments:

Post a Comment