ឆ្ងល់អត់!ម៉េចបានជាគេយកពន្ធប្រថាប់ត្រាពេលផ្ទេរកម្មសិទ្ធិដីធ្លីឬយានយន្ត?
|
អគ្គនាយកដ្ឋានពន្ធដារ |
ពន្ធប្រថាប់ត្រា ត្រូវបានប្រមូលចំពោះ៖- ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន និងការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទ
- ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន
- កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ
- លិខិតមានលក្ខណៈគតិយុត្ត ជាអាទិ៍ លិខិតស្តីពីការបង្កើតក្រុមហ៊ុន លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន។
ពន្ធប្រថាប់ត្រាត្រូវប្រមូលពី៖- អ្នកទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬមធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទ
- អ្នកទទួលសិទ្ធិកាន់កាប់ភាគហ៊ុន
- អ្នកទទួលចុះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ
- អ្នកទទួលសិទ្ធិលើលិខិតមានលក្ខណៈគតិយុត្ត។
អត្រាពន្ធ និងការកំណត់ពន្ធប្រថាប់ត្រា មានដូចខាងក្រោម៖- ៤% នៃតម្លៃអចលនទ្រព្យចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យជាសំណង់ ឬ/និងដី ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។
- ៤% នៃតម្លៃមធ្យោបាយដឹកជញ្ជូន ឬយានយន្ត ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទ។
- ០,១% នៃតម្លៃភាគហ៊ុន ចំពោះការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុន ឬការរំលាយក្រុមហ៊ុនបញ្ចូលគ្នា។
- ០,១% នៃតម្លៃចុះកិច្ចសន្យាចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ។
- ១លានរៀល ចំពោះលិខិតមានលក្ខណៈគតិយុត្ត ៣ប្រភេទគឺ លិខិតស្តីពីការបង្កើតក្រុមហ៊ុន លិខិតស្តីពីការបិទក្រុមហ៊ុន និងលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា រួមទាំងលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នារបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រសាធារណៈ៕
ដកស្រង់ចេញពី៖ ប្រកាសលេខ ៥០៧ សហវ.ប្រក ស្តីពីការប្រមូលពន្ធប្រថាប់ត្រា ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧
No comments:
Post a Comment