Saturday, January 28, 2017

ធ្លាប់ញ៉ាំចេកហើយ តែបែរជាមិនដឹងរឿងទាំងនេះទៅវិញ ពិតជាគួរអោយស្តាយណាស់!

អ្នកដែលមិនដែលស្គាល់ដើមចេកគួរតែកុំអានអត្ថបទនេះអី តែបើសិនជាអ្នកស្គាល់វាហើយនោះពេលអានចប់កុំភ្លេចចុច Share ដើម្បីចែករំលែកទៅអោយមិត្តភក្តបងប្អូនបានដឹងផង។
















ដើមចេកមានផលប្រយោជន៏ច្រើនយ៉ាងដែលផ្លែរបស់វាយើងអាចញ៉ាំបាន ហើយចំណែកឯដើមរបស់វាវិញនោះយើងក៏អាចញ៉ាំវាបានដោយការធ្វើអន្លក់ ឬយកមកស្លជាដើម ខណៈដែលស្លឹករបស់វាត្រូវបានគេយកទៅវេចនំ។
អ្វីដែលគួរអោយចាប់អារម្មណ៏បំផុតនោះគឺស្លឹករបស់វាអាចមានប្រយោជន៏លើនេះទៅទៀត ជាពិសេសគឺព្យាបាលការឈឺចាប់យ៉ាងមានប្រសិទ្ធភាព ណាស់តែគ្រប់គ្នាពុំបានដឹង។
  • ជួយព្យាបាលស្បែក៖  បើសិនជាអ្នកកំពុងតែមានអង្គែ, រមាស់ ឬក៏រលាកស្បែកដោយសារតែកម្តៅព្រះអាទិត្យនោះគឺត្រូវម៉ាច់តែម្តងហើយ ដោយវាអាចជួយអ្នកបាន។ អ្នកត្រូវយកស្លឹករបស់វាទៅបុកឬដាក់ក្នុងម៉ាស៊ីនទឹកក្រឡុុក ។ នៅពេលដែលវាកិនម៉ត់ហើយនោះអ្នកត្រូវយកល្បាយ ទៅលាបត្រង់កន្លែងដែលចង់ព្យាបាលទុកមួយសន្ទុះបន្ទាប់មកសូមលាងជម្រះចេញ។
  • សត្វល្អិតទិចឬខាំ៖ អ្នកត្រូវធ្វើដូចខាងលើនេះដែរ ហើយការឈឺចាប់ទាំងប៉ុន្មាននឹងត្រូវបាត់បង់បន្តិចម្តងៗរហូតដល់ធូរស្បើយ។
  • ព្យាបាលដំបៅតូចៗ៖ វានឹងជួយអោយមុខរបួសឆាប់ជាសះស្បើយដោយសារតែវាវាមានសារធាតុ allantoin ដែលអាចជួយសម្លាប់មេរោគ ហើយនិងភ្ញោចកោសិកាអោយកើតឡើងយ៉ាងឆាប់រហ័ស។
  • ព្យាបាលអាការៈក្តៅខ្លួន៖  អ្នកត្រូវយកស្លឹកចេកលាងទឹកអោយស្អាត បន្ទាប់មកបន្ថែមប្រេងដូង ហើយយកវាទៅដាក់លើថ្ងាសឬត្រង់.ក។
ខាងលើនេះគឺជារឿងទាំង បួនយ៉ាងដែលអ្នកត្រូវដឹង ហើយនិងយកវាទៅអនុវត្តន៏តាមការគួរ៕
ប្រភព៖ pnutdaily

No comments:

Post a Comment