Saturday, January 28, 2017

ភ្ញាក់ផ្អើល! តាមពិតលោកតាឥសី នៅក្នុងផ្ទះសោះ ណាស់ តែគ្រប់គ្នាមិនដឹង

បើសិនជាអ្នកមានអាការៈក្អក,ក្តៅខ្លួន, ឈឺត្រចៀក ឬសត្វល្អិតទិចខាំនោះឥឡូវមិនចាំបាច់ចំណាយលុយច្រើនដើម្បីទិញថ្នាំលេបឬលាបទៀតឡើយ។ អ្នកអាចព្យាបាលវាបានដោយគ្រាន់តែប្រើប្រាស់នូវខ្ទឹមសតែប៉ុននោះ។

ចំពោះវិធីអនុវត្តន៏គឺមានច្រើនគួរសមដែរដែលមានដូចខាងក្រោម៖
  • បើរលាក៖ កាត់ខ្ទឹមសជាចំណែកៗហើយយកវាទៅស្អំត្រង់កន្លែងដែលមានរលាកភ្លើងរហូតដល់បាត់ឈឺចាប់។ ទឹករបស់វាអាចជួយកាត់បន្ថយការរលាកសន្លាក់បានផងដែរ ហើយជាពិសេសនោះជួយសម្លាប់មេរោគតែម្តង។
  • សត្វល្ងិតទិចឬខាំ៖ អ្នកត្រូវអនុវត្តន៏ដូចខាងលើនេះដែរ ដែលវានឹងជួយកាត់បន្ថយការហើម ។
  • ឈឺត្រចៀក៖ យកវាទៅដាក់ក្នុងត្រចៀកដោយទុករយៈពេលមួយយប់ហើយព្រឹកឡើងនឹងបាត់ឈឺជាមិនខានឡើយ។
  • ក្តៅខ្លួន៖ យកខ្ទឹមសដាក់ចូលក្នុងស្រោមជើង ហើយទុកវារយៈពេលមួយយប់ នោះសីតុណ្ហភាពនឹងចុះត្រជាក់ជាធម្មតា។
  • ជួយកាត់បន្ថយក្អក៖ យកខ្ទឹមសប្រាំកំពឹស បកសំបកវាចេញហើយកាត់វាជាដុំតូចៗល្មម។ បន្ថែមទឹកឃ្មុំ 4 ស្លាបព្រាហើយយកវាទៅដាក់ក្នុងធុងឬកែវ ហើយយកវាទៅលើទឹកក្តៅកំពុងពុះបន្តិច។ បន្ទាប់មកអ្នកអាចញ៉ាំវាមួយស្លាបព្រាក្នុងរយៈពេលពីរទៅបីម៉ោងម្តង៕
ប្រភព៖ Healthylife

No comments:

Post a Comment