Saturday, January 28, 2017

​ហាម​យក​ដៃ ប៉ះ​កន្លែង​ទាំង ៦ នេះ ដាច់ខាត ប្រយ័ត្ន ...


​នៅ​លើ​រាងកាយ​របស់​យើង តើ​យើង​មិន​អាច​ប៉ះ​កន្លែង​ណា​ខ្លះ​? ហេតុ​អ្វី​ទៅ​?
ពេល​អ្នក​រមាស់ មិន​ថា​នៅទីណា​ទេ គឺ​អ្នក​ប្រាកដ​ជា​យក​ដៃ​អេះ​ហើយ មែន​ទេ​? ដោយ​អូ​តូ​ម៉ាទិក យើង​នឹង​យកដៃ​អេះ​កន្លែង​ទាំងនោះ ដោយ​មិន​បាន​គិត​វែងឆ្ងាយ​ឡើយ​។ ប៉ុន្តែ តើ​អ្នក​មាន​ដឹង​ទេ​ថា មាន​កន្លែង​ខ្លះ អ្នក​មិន​គួរ​យក​ដៃ​ទៅ​ប៉ះ​ញឹកញាប់​នោះទេ ពីព្រោះ វា​អាច​ធ្វើឲ្យ​អ្នក​ឈឺ ឬ​ឆ្លង​មេរោគ​បាន​។​
​ខាងក្រោម​នេះ គឺជា​កន្លែង​មួយ​ចំនួន ដែល​អ្នក​មិន​គួរ​យក​ម្រាមដៃ​ប៉ះ​នោះឡើយ ៖

១. ខាងក្នុង​ត្រចៀក ពីព្រោះ ការ​រុកចូល​ជ្រៅ ឬ​ប្រើ​កម្លាំង​ខ្លាំងពេក អាច​បណ្តាលឲ្យ​ខូចខាត ឬ​របួស​ដល់​ក្រដាសត្រចៀក​ខាងក្នុង​បាន​។​
២. មុខ ពីព្រោះ វា​ធ្វើឲ្យ​មុខ​របស់​អ្នក​កខ្វក់ ព្រមទាំង​ប្រឈម នឹង​ការឆ្លង​មេរោគ និង​មុន​បាន​ទៀត​ផង​។​
៣. ភ្នែក ពីព្រោះ ការ​យក​ដៃ​ឈ្លី ឬ​ជូត​ភ្នែក អាច​ធ្វើឲ្យ​អ្នក​ភ្នែក​របស់​អ្នក​ឆ្លង​មេរោគ រលាក និង​រងរបួស​បាន​។​
៤. មាត់ ពីព្រោះ ដៃ​របស់​អ្នក​ពិតជា​មិន​ស្អាត​នោះទេ ដូច្នេះ បើ​អ្នក​យក​ដៃ​ដាក់​ក្នុង​មាត់ មេរោគ​ងាយ​នឹង​ជ្រៀត ចូលទៅក្នុង​រាងកាយ​របស់​អ្នក​ណាស់​។​
៥. ច្រមុះ ពីព្រោះ វា​មើលទៅ​អាក្រក់​មើល ហើយ​ថែមទាំង​គ្រោះថ្នាក់ ចំពោះ​សាច់​ខាងក្នុង​ច្រមុះ​ទៀតផង​។​
៦. គូ​ថ ... មិនបាច់​និយាយ​ទេ វា​ពិតជា​អាម៉ាស កខ្វក់ និង​គួរ​ឲ្យ​ស្អប់​ខ្លាំងណាស់ ពី​អ្នក​ធ្វើ​បែប​នេះ​៕
​ប្រភព ៖ Boldsky

No comments:

Post a Comment