Saturday, January 28, 2017

តារា​​ខ្មែរ​​ណា​ខ្លះ​ អាច​មាន​សមត្ថភាព​និយាយ​បាន​ច្រើន​ភាសា?

កាលពី​លេខ​មុន The World of Sharing ធ្លាប់​បាន​ចេញ​អត្ថបទ​ទាក់ទង​តារា​ហូលីវូដ​ដែល​មាន​សមត្ថភាព​អាច​និយាយ​បាន​ច្រើន​ភាសា។ តែ​ចំណែក​ថ្ងៃនេះ​វិញ សូម​បង្វែរ​អារម្មណ៍​ទស្សនិកជន​មក​ស្គាល់​តារា​ខ្មែរ​យើង ដែល​មាន​សមត្ថភាព​ខ្ពស់ និង​ អាច​និយាយ​ភាសា​ចាប់ពី​បី ឡើង​គឺ៖


១.ឌួង ហ្សូរីដា ៖ ម្ចាស់​ហាង​កាត់ដេរ​រូប​នេះ​ធ្លាប់​បាន​និយាយ​ថា​ នាង​អាច​និយាយ​បាន បួន​ភាសា ហើយ​ភាសា​បារាំង គឺកញ្ញា​រៀន​ចប់​ថ្នាក់​នៅ​សាលា​ព្រះ​ស៊ីសុវត្ថិ និង​បាន​ជាប់អាហារូបករណ៍​នៅ IFL ថែម​ទៀត​ផង​តែ​មិន​បាន​សិក្សា​ទេ ព្រោះ​គ្មាន​ពេល​គ្រប់គ្រាន់។ ចំណែក​​​ភាសា​អង់គ្លេស​គឺ​នាង​រៀន​ក្រោយ​បារាំង​ទេ និង​​​ភាសាថៃព្រោះ​គ្រួសារ​នាង​ធ្លាប់​រស់នៅ​ទីនោះ។


២.ម៉ៃយ៉ា ៖  តារា​ស្រី​ជើង​ថ្មី និង​ជា​កូនកាត់​អាល្លឺម៉ង់​ធ្លាប់​ផ្ដល់​បទសម្ភាសន៍​ថា​ នាង​អាច​និយាយ​បាន​ស្ទាត់ជំនាញ​បី​ភាសា គឺ​ខ្មែរ អង់គ្លេស និង ​ថៃ ចំណែក​ភាសា​អាល្លឺម៉ង់​វិញ​ត្បិត​មាន​ឪពុក​ជា​ជនជាតិ​ដើម​មែន​តែ​នាង​ចេះ​ បន្តិចបន្តួច​ប៉ុណ្ណោះ។


៣.ឌីជេ រ៉ាក់មូន ៖  គឺ​ត្រូវ​បាន​យុវវ័យ​ស្គាល់​យ៉ាង​ច្បាស់​អាចតាម​កម្មវិធី​ទូរទស្សន៍​ក្នុង​ស្រុក​មួយ ដែល​តម្រូវ​ឲ្យ​នាង​​និយាយ​ពីរ​ភាសា គឺ​ ចិន និង​អង់គ្លេស ហើយ​ភាសា​ខ្មែរ ជា​ភាសា​កំណើត។


៤.យុគ ចិន្តា ៖ ទើប​តែ​ពេល​ថ្មី​ៗ​នេះ ប៉ុណ្ណោះ​ដែល​គេ​ដឹង​ថា​ ពិធី​ការិនី​សម្បូរ​វោហារ៍​រូប​នេះ​អាច​និយាយ​ភាសា​ថៃ​បាន​យ៉ាង​ល្អ​ និង ភាសា​អង់គ្លេស​។


៥.លី អ៊ីវ៉ាធីណា ៖ នរណា​ៗ​ក៏​គេ​ដឹង​ដែរ​ថា​តារា​រូប​នេះ​គឺ​ពូកែ​និយាយ និង​ច្រៀង​ចម្រៀង​ជា​ភាសា​ចិន​ណាស់ ហើយ​នឹង​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​ទៀត​ផង។


៦.ព្រាប សុវត្ថិ ៖ ចំណែក​ឯ​កំពូល​តារា​ប្រុស​ប្រចាំ​ប្រទេស​កម្ពុជា​រូបនេះ វិញ​អាចបកស្រាយ​ចម្រៀង​​ជា​ភាសា​ថៃ បាន​ល្អ និង​ធ្លាប់​បាន​ចេញ​ទៅ​សម្ដែង​នៅ​ថៃ​ទៀត​ផង និង ​អង់គ្លេស​បាន​យ៉ាង​ល្អ៕




ចុះ​ប្រិយមិត្ត​​ដឹង​ថា មាន​តារា​រូបណាខ្លះ​ទៀត​ ដែល​ចេះ​ច្រើន​ភាសា? កុំភ្លេច​ប្រាប់​ The World of Sharing ផង​ណា៎!


អត្ថបទ ៖ ទ្រី រ៉ាវី

No comments:

Post a Comment