កីឡាកាសជាប្រភេទកីឡាបែបសម្ដែងមួយប្រភេទដែលមានការពេញនិយមណាស់នៅសហរដ្ឋអាមេរិក
មិនថាក្មេង ឬចាស់នោះទេ។
មូលហេតុដែលធ្វើឱ្យប្រភេទកីឡាមួយនេះមានប្រជាប្រិយភាពខ្លាំងនោះ
គឺមកពីមានឈុតវាយគ្នាដូចពិតៗតែម្ដង
បើទោះជាអ្នកគ្រប់គ្នាដឹងហើយថាវាជាការសម្ដែងក៏ដោយ។
ទន្ទឹមនឹងមានឆាកប្រយុទ្ធខ្លាំងនេះដែរ
ក៏មានអ្នកកីឡាកាសខ្លះភ្លាត់ស្នៀត មានបញ្ហារបួស
ឬអាចឈានដល់បាត់បង់ជីវិតផងដែរ ដោយសារលេងជ្រុលដៃពេក
ឬមានបញ្ហាអ្វីមួយ។
ខាងក្រោមនេះ The World of Sharing នឹងលើកយកអ្នកកីឡាកាស៥នាក់ដែលបានស្លាប់ក្នុងការប្រកបអាជីពនៅលើសង្វៀននេះ៖
១. Eddie Guerrero
Eddie Guerrero ជាអ្នកកីឡាកាសម្នាក់ដែលប្រិយមិត្តប្រហែលជាអាចស្គាល់ច្រើន ព្រោះបុរសរូបនេះមានភាពល្បីល្បាញខ្លាំងនៅសង្វៀន WWE។ ទន្ទឹមនឹងភាពល្បីល្បាញនេះដែរ អ្នកកីឡាកាសដើមកំណើតអាមេរិករូបនេះបានស្លាប់ត្រឹមវ័យ៣៨ឆ្នាំ ប៉ុណ្ណោះដោយសារគាំងបេះដូង ហើយខាងក្រុមគ្រូពេទ្យបានពិនិត្យឃើញថា មុនពេលដែលរូបគេស្លាប់បានប្រើគ្រឿងញៀនផងដែរ។
២. Umaga
Umaga ជាអ្នកកីឡាកាសម្នាក់ដែលមានមាឌធំ និងចូលចិត្តវាយគ្នាដោយប្រើដំបងឬក្បាច់ពិសេសៗច្រើនណាស់។ ប៉ុន្តែគួរឱ្យសោកស្ដាយ បុរសវ័យ៣៦ឆ្នាំរូបនេះបានបាត់បង់ជីវិតដោយសារជំងឺគាំងបេះដូងនៅឆ្នាំ២០០៩បន្ទាប់ពីឡើងសង្វៀនប្រកួតរួចមក។
៣. Curt Hennig
សម្រាប់អ្នកទើបតែមើលកីឡាកាស ប្រហែលជាមិនស្គាល់ Curt Hennig នោះទេព្រោះបុរសម្នាក់នេះលេងកីឡាកាសតាំងពីយូរណាស់មកហើយ។ អ្នកកីឡាកាសរូបនេះបានស្លាប់នៅឆ្នាំ២០០៣ ត្រឹមអាយុ៤៤ដោយមូលហេតុប្រើគ្រឿងញៀនច្រើនពេក។
៤. David Von Erich
David Von Erich ជាកីឡាកាសល្បីម្នាក់នៅអំឡុងឆ្នាំ ១៩៨០។ រូបគេមានភាពរហ័សរហួនដូច Rey Mysterio អីចឹងដែរ ប៉ុន្តែបុរសវ័យក្មេងរូបនេះបានស្លាប់ត្រឹមអាយុ២៥ឆ្នាំដោយសារប្រើគ្រឿងញៀនជ្រុលនៅក្នុងបន្ទប់សណ្ឋាគារ។
៥. Chris Benoit
Chris Benoit ជាអ្នកកីឡាកាសម្នាក់ដែលល្បីតាំងពីជំនាន់ Trple H មកម៉្លេះ។ ប៉ុន្តែរឿងដែលមិននឹកស្មានដល់ចំពោះបុរសសាច់ដុំធំរូបនេះនោះគឺ គេបានសម្លាប់ក្រុមគ្រួសាររបស់គេទាំងអស់ហើយក៏សម្លាប់ខ្លួនឯងតាមក្រោយ។ រហូតមកដល់ពេលនេះ គ្មាននរណាអាចដឹងពីមូលហេតុដែលបុរសអស់អាយុត្រឹមវ័យ៤០ឆ្នាំខាងលើសម្លាប់ខ្លួនឯងផ្ដាច់ពូជនេះនោះទេ។
យ៉ាងណាមិញបញ្ជីឈ្មោះ៥នាក់ខាងលើនេះ គឺមិនមែនមានន័យថាមានត្រឹមនេះនោះទេ ពោលគឺតាំងពីវិស័យកីឡាកាសដំណើរការមក មានអ្នកកីឡាកាសស្លាប់ទាំងវ័យក្មេងមិនតិចជាង១០នាក់ឡើយ ប៉ុន្តែដោយសារតែអ្នកខ្លះបានស្លាប់យូរមកហើយនោះទើប Sabay សូមលើកយកមកតែ៥នាក់នេះ ៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ lollipop

No comments:
Post a Comment