Saturday, January 28, 2017

ជីវិត​ពិតច្រើនយ៉ាង ដែល​​អ្នក​មិន​ដឹង​ពី " កែង​ឆេះ​ជង្គង់​ហោះ "

ចាភ្នំ យីរ៉ាំ ឬ​ប្រិយមិត្ត​ស្គាល់​ថា "កែង​ឆេះ​ជង្គង់​ហោះ" កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ រហូត​ក្លាយ​ជា​តារា​ហូលីវូដ​សម្ដែង ជាមួយ​កំពូល​តារា​ល្បីៗ​លើ​ឆាក​អន្តជាតិ។ ក្រៅ​ពី​ភាព​ជោគជ័យគួរ​ឱ្យកត់សម្គាល់​នេះ តើ​អ្នក​ដឹង​អ្វី​ទៀត​ពី​តារា​វ័យ​៣៩​ឆ្នាំ​រូប​នេះ?   រឿងរ៉ាវ​មួយ​ចំនួន​នេះ មាន​ខ្លះ​អ្នក​អាចនឹង​មិន​ទាន់​​ដឹង បើ​អីចឹង... តោះ! សូម​អាន​ចំណុច​នីមួយៗ​ដូច​ខាងក្រោម៖




  • Tony Jaa កើត​នៅ​ខេត្ត​សុរិន្ទ ​​​​តំបន់ Isaan ប្រទេស​ថៃ ដែល​ផ្ទះ​របស់​លោក​មាន​ចម្ងាយ ៤០០​គ.ម ពី​ទីក្រុង​បាងកក។

  • Tony Jaa  ​រៀន​ក្បាច់​គុន​ដោយសារ​​​រឿង​របស់​​ Bruce Lee, Jackie Chan, Vince Lam និង Jet Li ​ជំរុញ​ចិត្ត​គេ។ ពេល​មើល​រឿង​របស់​តារា​ជើងចាស់​ទាំងនេះ លោក​តែង​ចង់​រៀន ហើយ​តែង​ធ្វើត្រាប់​តាម​ពេល​លេង​ជាមួយ​មិត្តភ័ក្ដិ និង​អនុវត្ត​​​លើ​​​វាលស្រែ។

***មាន​គេ​និយាយ​ត​គ្នា​ថា ​Tony Jaa ធ្លាប់​​​គំរាម​ឪពុក​សម្លាប់​ខ្លួន​ឯង​ បើ​សិន​​មិន​បាន​រៀន​ក្បាច់គុន​ពី លោក Panna Rittikrai ពេល​​​គេ​​​​មាន​អាយុ​១០​ឆ្នាំ ។

  • Tony Jaa ចាប់​ផ្ដើម​ហាត់​ Muay Thai (ប្រដាល់) នៅ​អាយុ​៨​ឆ្នាំ ហើយដល់​អាយុ​១០​ឆ្នាំ លោក​បាន​សុំគេ​​​ធ្វើ​ជា Stuntman (អ្នក​សម្ដែង​ឈុត​លំបាក)។ អ្នកដឹកនាំ​រឿង Panna Rittikrai បាន​ណែនាំ​លោក​ឱ្យ​ចូលរៀន​នៅ​សាក​លវិទ្យាល័យ​ក្បាច់គុន Maha Sarakham ក្នុង​ខេត្ត Maha Sarakham។ ពេល​នោះ Jaa បាន​រៀន​តៃក្វាន់ដូ និង​ទទួល​បាន​ខ្សែ​ក្រាវាត់​ខ្មៅ​មួយដាន់ទៀតផង បើ​ទោះ​មិន​មាន​បញ្ជាក់​ច្បាស់​ ពី​ពេល​វេលា​ហ្វឹកហាត់​របស់​លោក​ក៏​ដោយ។

  • Tony Jaa មាន​ជំនាញ​ខ្ពស់​ក្នុង​កីឡា Muay Thai និង ​បាន​ប្រកួត​ច្រើន​លើក​ក្នុង​កម្មវិធី Muay Thai Training Camp ដោយមិន​ដែល​ស្គាល់ ពាក្យ​​បរាជ័យ​ឡើយ។ លោក​ជា​អ្នកចេះ​ក្បាច់គុន​​ជំនាញ​ម្នាក់ ក្នុង​កីឡា Muay Boran, Muay Thai, Aikido, Judo, Wushu និង Taekwondo។

  • Tony Jaa ឈ្នះ​មេដាយ​មាស​ជា​ច្រើនគ្រឿង ពី​ការប្រកួត​កីឡា​រត់​ប្រណាំង (Track running) កាប់​ដាវ (fencing) និង Gymnastics។

 
  • Tony Jaa ក៏​បាន​ហាត់​ក្បាច់គុន​កុងហ្វូ​ផ្សេងៗ​​ដូចជា krabi krabong, lethwei និង kino mutai ដែល​លោក​ប្រើ​ក្នុង​ខ្សែ​ភាពយន្ត Ong Bak និង Tum Yum Goong។

  • Tony Jaa ​លោត​កម្ពស់​បាន​២ម៉ែត្រ ជា​អ្នកលោត​បាន​​ខ្ពស់​ជាងគេបំផុត​​ នៅ​សាកលវិទ្យាល័យ។

  • Tony Jaa ត្រូវ ឈិន ឡុង ចាប់​អារម្មណ៍ ហើយ​កំពូល​គុន​រូប​នេះ បាន​សុំ​អ្នកដឹកនាំ​រឿង Brett Ratner ឱ្យ Tony ដើរ​តួ​ក្នុង​រឿង " Rush Hour 3” ព្រោះ​លោក​យល់​ថា រូបគេ​​​ស័ក្ដិសមជាតួអង្គ​វាយ​ទាត់​ធាក់។ ទោះជា​យ៉ាងណា អ្នក​ខេត្ត​សុរិន្ទ​រូប​នេះ មិន​អាច​ចូល​រួម​បាន​ទេ ព្រោះ​លោក​ជាប់​ថត​រឿង" Ong Bak 2”។

  • Tony Jaa មិន​បាន​ប្រើ​ថ្នាំពេទ្យ​ ឬ Computer-generated effects ជំនួយ​ទេ ពេល​សម្ដែង​រឿង" Ong-Bak: Muay Thai Warrior “ ឆ្នាំ​២០០៣ គឺ​ប្រើ​បច្ចេកទេស​ខ្លួន​សុទ្ធសាធ។ ពេល​នោះ​លោក​របួស​សរសៃ​​​​សន្លាក់ និង​គ្រេច​កជើង ហើយ​ក្នុង​ឈុត​វាយ​គ្នា​ក្នុង​ភ្លើង​មួយ លោក​​រលាក​ច្រមុះ ឆេះ​រោមភ្នែក និង​រោម​ចិញ្ចើម​អស់។

  • Tony Jaa បាន​បួស​ជា​សង្ឃ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១០ ក្នុង​ខេត្ត​សុរិន្ទ។

  • Tony Jaa ជួប​ទុក្ខ​ធំ ព្រោះ​តែ​លោក​ឪពុក​បង្កើត​របស់​លោក បាន​ទទួល​មរណភាព ​កាល​ពីអំឡុងខែសីហា ​ឆ្នាំ​២០១៤។

  • Tony Jaa បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ជាមួយ​មិត្ត​ស្រី​យូរ​ឆ្នាំ Piyarat Chotiwattananont កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១ និង​បាន​រៀបការ​នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ​២០១២ ដោយ​ទទួល​បាន​​ចំណង​ដៃ​កូន​ស្រី​ម្នាក់។

  • Tony Jaa បាន​ចាប់​ដៃ​ជាមួយ​តារា​ហូលីវូដ Dolph Lundgren ក្នុង​ខ្សែ​ភាពយន្ត​បែប​វាយ​ប្រហារ" A Man Will Rise” និង “Skin Trade" ។ ក្នុង​ខែ​សីហា ឆ្នាំ​២០១៣ បាន​ចុះកុងត្រា​សម្ដែង​តួ​ថ្មី​ក្នុង​រឿង "Furious 7” ហើយ​តារា​ក្បាច់​គុន​រូបនេះ នឹង​ចាប់ដៃ​ជាមួយ​ Wu Jing សម្ដែង​ក្នុង​រឿង​ហុងកុង​" SPL II “៕

No comments:

Post a Comment