# ចេះឲ្យគេកោត # ឆោតឲ្យគេអាណិត
និយមន័យៈ មានជំនាញច្បាស់លាស់ និងការដឹងខ្លួនថាល្ងង់ ។

អត្ថាធិប្បាយ
#ចេះឲ្យគេកោត
អ្នកចេះដឹងមានសមត្ថភាពខ្ពស់ មានជំនាញច្បាស់លាស់ មានទេពកោសល្យ និងថ្មីដៃល្អប្រសើរ បើគេចាប់កាន់ការងារអ្វីមួយ រមែងមានគម្រោង មានវិធាន និងរូបមន្តត្រឹមត្រូវល្អណាស់ ។ ម្ល៉ោះហើយការងាររបស់គេតែងប្រព្រឹត្តទៅបានសមរម្យស្អាតល្អ និងមានមាត្រដ្ឋានតាមលក្ខណៈបច្ចេកទេសខ្ពង់ខ្ពស់ ។ អ្នកផងទាំងពួងតែងកោតសរសើរគ្រប់ៗគ្នា ។ ស្នាដៃរបស់គេនីមួយៗមានកិត្តិសព្ទល្បីរន្ទឺ ធ្វើឲ្យគេកោតស្ញប់ស្ញែងគ្រប់ទិសទី ។

#ឆោតឲ្យគេអាណិត
ពាក្យថា «ឆោត» នៅពេលនេះ លោកសំដៅយកមនុស្សដែលល្ងង់ មានសមត្ថភាពទន់ខ្សោយ កម្រិតនៃការយល់ដឹងមានតិចតួចស្ដួចស្ដើង ។ ប៉ុន្តែ មនុស្សនេះតែងដឹងខ្លួនឯងជានិច្ចថា ខ្លួនឯងល្ងង់ដែរ ។ ម្ល៉ោះហើយបើគេធ្វើការអ្វីមួយ គេតែងពិគ្រោះសាកសួរយោបល់ពីអ្នកដែលចេះជាងខ្លួន ដើម្បីយកមកពិសោធន៍ និងការណែនាំពីគេមកអនុវត្ត ។ ម្យ៉ាងទៀត គេតែងពេញចិត្តនឹងទទួលនូវការរិះគន់ពីជនទូទៅដោយរីករាយ ។ ម្ល៉ោះហើយ អ្នកទាំងពួងតែងអាណិតគេ បើទុកជាការងារដែលធ្វើនោះមានកំហុសឆ្គងខ្លះ ក៏អ្នកផងមិនសូវបន្ទោស ឬរិះគន់ប៉ុន្មានដែរ ។

No comments:
Post a Comment