Friday, September 23, 2016

ហេតុអ្វីបានជាកុំព្យូទ័រដំណើរការយឺត?



មានហេតុផលជា​ច្រើន​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់អ្នក​កាន់តែយឺត វាអាចបណ្តាល​មកពី​បញ្ហា hardware software ប៉ុន្តែ​សូមកុំ​ព្រួយបារម្មណ៍អំពី​បញ្ហា​នេះ អ្នកនឹងបានដឹងពី​ដំណោះ​ស្រាយជា​ច្រើន ដើម្បី​ឲ្យ​កុំព្យូទ័រ​របស់អ្នក​មាន​ដំណើរ​លឿន​ដូចធម្មតាវិញ តោះនៅចាំអីទៀត...!

ហេតុផល​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដើរយឺត
1. ​បញ្ហា Software រួមមាន ៖
មិន​ធ្លាប់​សម្អាត Registry 
ការ​បង្កើត temporary files កាន់តែ​ច្រើន​ឡើងៗ​
ការ Start-up Programs ច្រើន​ពេក
​បញ្ហា Virus, Spyware និង Malware
មិន​ធ្លាប់ DefragDisk
មិន​ធ្លាប់ Update Windows
មិន​ធ្លាប់ Update Drivers របស់ Device
​ដំណោះ​ស្រាយ​បញ្ហា Software
ការសម្អាត Registry 
សូមសម្អាត​នូវ​បញ្ហា error, សម្អាត files ដែល​មិនចាំបាច់នៅ​ក្នុង hard disk
ការសម្អាត temporary files
​ធ្វើការ Update Windows ឲ្យ​បានទៀងទាត់ (៧​ថ្ងៃ​ម្តង ឬ​១ខែម្តង)
Update Drivers របស់ Device ឲ្យ​បានត្រឹមត្រូវ
សម្អាត browser caches និង temporary files ចេញពី Web Browser និង Hard Disk ចេញ​ឲ្យ​អស់ ដើម្បី​បង្កើន​ទំហំ Hard Disk 
​ដំណោះ​ស្រាយ​ទាំងអស់​ខាងលើ​មានជំហាននៃការសម្អាតដូចតទៅ ៖
ធ្វើ Disk Cleanup
ចូល​ទៅកាន់ Windows explorer បន្ទាប់មក right click លើ drive C:\ ជ្រើសយក Properties


ចុចលើ Disk Cleanup


​ជ្រើសរើស​យក files ដែល​ត្រូវលុប ហើយចុច OK បន្ទាប់មក Windows នឹង​ដំណើរ​ការ​ការសម្អាត files ទាំងនោះ​ចេញពី​កុំព្យូទ័រ ។


បិទStart-up កម្មវិធី និង Services ណា​ដែល​មិនចាំបាច់
ដើម្បី​បិទ​នូវ​កម្មវិធី និង services ណា​ដែល​មិនចាំបាច់យើងត្រូវ ៖
ចូល Run វាយ msconfig.exe


នៅ​ក្នុង System Configuration ចុច Startup tab ដោះ Tick ​កម្មវិធី​ណា​ដែល​មិនចង់​ឲ្យ​វា​ដំណើរ​ការ​នៅពេល​បើក​កុំព្យូទ័រ បន្ទាប់មក​ចុច OK


សម្អាត Virus, Spyware និង Malware
ដើម្បី​សម្អាត Virus, Spyware និង Malware សូម​ជ្រើសរើស​យក​កម្មវិធី​ណាមួយ​ដែល​មាន  ប្រ​សិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​កម្ចាត់​ពពួក Virus ក៏​ដូចជា Spyware និង Malware ដូចជា​កម្មវិធី Avira, Avast, AVG Anti-Virus, Toolwiz Care, Dr.WebCureIt ។ ល ។
​ធ្វើការ Defrag Disk ឲ្យ​បានញឹកញាប់
1. ចូល​ទៅកាន់ explorer បន្ទាប់មក right click លើ drive C:\ ជ្រើសយក Properties បន្ទាប់មក​ចុច Tools tab


2. ចុច Defragment now
3. ​ជ្រើសរើស​យក Drive របស់ Windows បន្ទាប់មក​ចុច Defragment Disk


2. ​បញ្ហា Hardware រួមមាន៖
​ទំហំ Hard Disk មិនគ្រប់គ្រាន់
​បញ្ហា Drivers របស់ Device
Computer Processor RAM មាន​កម្លាំង​តូចពេក
​ដំណោះ​ស្រាយ​បញ្ហា Hardware:
​សូមកុំ​ព្យាយាមផ្ទុកឯកសារ​នៅពេល hard disk ជិតពេញ 
Hard disk ត្រូវមាន free space ចាប់ពី 2 GB ឡើងទៅ
សូមឆែកមើល Device Manager ដើម្បី​ដោះស្រាយ​បញ្ហា Driver Hardware ដែល​មិនបាន Update Drivers ខាងក្រោម​ជា​បញ្ហា ៖


Upgrade Computer Processor RAM ដើម្បី​មាន​ដំណើរ​ការ​ខ្ពស់ ព្រោះ​ជាធម្មតា Windows ឬ កម្មវិធី​ដែល​ទើបតែ​ចេញ version ថ្មីៗ នោះវា​ក៏​ទាមទារទាំង CPU និង RAM ធំៗ​ទើបអាច​ដំណើរ​កម្មវិធី​នេះបាន ផ្ទុយទៅវិញកាលណា​កុំព្យូទ័រ​អ្នកមាន CPU និង RAM មាន​ទំហំ​តូចវិញនោះ ហើយចង់​ដំណើរ​ការ Windows ឬ កម្មវិធី​ណា​ដែល​ទើបតែ​ចេញ version ថ្មីៗ វានឹង​បណ្តាល​ឲ្យ​ដំណើរ​កុំព្យូទ័រ​អ្នកយឺត៕

No comments:

Post a Comment