Sunday, October 9, 2016

វិធីលុបមេរោគ Folder Shortcut ក្នុង USB Flash ដោយមិនបាច់ប្រើកម្មវិធីកម្ចាត់មេរោគ - How to fix Folder Shortcut in USB



ការ​ប្រើ​ប្រាស់ USB Flash គឺ​ជៀស​ពុំរួច​នឹង​ការ​ឆ្លង​មេរោគ​ទេ ជា​ពិ​សេស​នៅ​ពេល​ដែល​យើង​យក USB Flash ទៅ​កន្លែង Print ឯកសារ​នៅ​រោង​ពុម្ព ឬ Copy ឯក​សារ​ផ្សេងៗ​ពី Computer ដទៃ​ទៀត ហើយ​វា​មិនត្រឹម​តែ​ឆ្លង​តែ USB Flash ទេ គឺ​វា​អាច​ឆ្លង​មក Computer យើង​ទៀត​ផង​ដែរ ។ មេរោគ​របៀប​នេះ​វា​មានច្រើន​បែប ​ច្រើន​សណ្ឋាន​ណាស់ តែ​ខ្ញុំ​សុំ​លើក​យក​តែ​ពាក់​ព័ន្ធ​មេរោគ Folder Shortcut តែ​មួយ​មកបង្ហាញសិន ។ មេរោគ Shortcut វា​មាន​សណ្ឋាន​ដូច​រូប​ខាង​ក្រោម​នេះ​ ហើយ​វា​មិន​អាច​អោយ​យើង​លុបគ្រាន់​តែ​ចុច​ប៊ូតុង Delete ទេ។


ដូចនេះ​ដើម្បី​លុប​បាន​សុំ​មើល​វិធី​ខាង​ក្រោម​នេះ

  • ជា​ដំបូង​យើង​ចូល​ទៅក្នុង cmd ដោយ Windows + R ហើយ​វាយ​ពាក្យ cmd រួច​ចុច Enter

  • ហើយ​វាយ​ពាក្យ attrib [drive USB របស់លោកអ្នក]:*.* /d /s -h -r -s នៅ​ក្នុង​ផ្ទាំង​ដំណើរ​ការ​របស់ cmd (អាច​មើល​ឧទាហរណ៍​ក្នុង​រូបភាព​បាន)

  • រង់​ចាំ​ដំណើរការ​ក្នុង cmd ចប់​ជា​ការ​ស្រេច៕ ៚

No comments:

Post a Comment