Monday, September 19, 2016

ទសពិធរាជធម៌ទាំង ១០ ប្រការ

# ទសពិធរាជធម៌ទាំង ១០ប្រការ
៙- រីទសពិធរាជធម៌ មានតាមដំណើរតំណាលថា
មន្ត្រី ស្តេច អ្នករដ្ឋការ ប្រតិបត្តិការចំនួន ១០ ។



#ទី១ គឺទានៈ (Charity) គឺការឲ្យ ចែកអំណោយដ៏គ្រប់សព្វ
ចែកដីចែកពូជចែកកំណប់ មានផ្សារមានទ្រព្យរស់សប្បាយ ។
#ទី២ សីលៈ
(Morality) មានសីលធម៌ មិនបំពានលើសីលទាំងឡាយ
មានចំនួន ៥ គ្រប់រូបកាយ មន្ត្រីទាំងឡាយត្រូវគោរព ។
#ទី៣ ចាគៈ
(Sacrifice) ចេះលះបង់ កុំគិតតែចង់សុខលើសលប់
សុខតែម្នាក់ឯងស្លែងសាយសព្វ អ្នកផងគេស្អប់អាត្មានិយម ។
#ទី៤ អាជ្ជវៈ
(Honesty) គឺទៀងត្រង់ មិនលេងឡិងឡង់ពោលលំៗ
គ្មានពាក្យសច្ចៈឲ្យផូរផង់ ពោលស្តីឲ្យត្រង់កុំបោកប្រាស់ ។
#ទី៥ មទ្ទវៈ
(Dock Softness) គឺទន់ភ្លន់ មានចិត្តទោរទន់មិនមានះ
គោរពរាក់ទាក់អប្បច្ចាយនៈ មិនតម្កើងភក្ត្រពើងទ្រូងឡើយ ។
#ទី៦ តបៈ
(Austerity) ដុតកំដៅ រាល់រឿងអាស្រូវដែលមានហើយ
ធម៌បាបច្រើនយ៉ាងកុំបណ្តោយ ឲ្យកើតរឿយៗក្នុងសន្តាន ។
#ទី៧ អក្កោធនៈ
(Calmness) មិនក្រោធខឹង ចិត្តធន់នឹងធឹងមិនរអាន
ចេះទទួលពាក្យទាំងប៉ុន្មាន ទោះមិនសុខសាន្តដល់ចិត្តក្តី ។
#ទី៨ អវិហិង្សា
(Peacefulness) មិនបៀតបៀន រំខានរុករានទន្ទ្រានស្តី
កហេតុលំបាកជនប្រុសស្រី មិនមានមេត្រីគួររាប់រក ។
#ទី៩ ខន្តី
(Patience) ក្តីអត់ធន់ ធ្វើចិត្តឲ្យធ្ងន់គ្មានរលក
រងាក្តៅ ស្រេកឃ្លាន គ្មាននឹកភ្នក ចង់ស្វែងរិះរកជំលោះគេ ។
#ទី១០ អវិរោធនៈ
(Respect for the law) មិនច្រឡោត គឺមិនល្ងង់ឆោតលោតងាករេ
យកច្បាប់ជាធំមិនបំពារ បំពានក្រឹត្យកេរបុរាណឡើយ ៕
ថ្ងៃសៅរ៍ ១១ រោច អាសាឍ ២៥៦០ ថ្ងៃ៣០ កក្កដា ២០១៦
ធ.សែមចន្ទធីរ៍

======================
ចុចទីនេះដើម្បីស្ដាប់សម្លេង
https://www.youtube.com/watch…
https://www.youtube.com/watch?v=5OvKLPxmjTM

No comments:

Post a Comment