Monday, September 19, 2016

[សុភាសិតខ្មែរ] : គេ​មិន​ហៅ ទៅ​មិន​គួរ គេ​មិន​សួរ ឆ្លើយ​មិន​សម



# គេ​មិន​ហៅ # ទៅ​មិន​គួរ # គេ​មិន​សួរ #​ ឆ្លើយ​មិន​សម
និយមន័យ : ត្រូវ​ស្គាល់​កាល​គួរ និង​កាល​មិន​គួរ ។

#អត្ថាធិប្បាយ
តាម​ទម្លាប់​នៅ​ក្នុង​សហគមន៍​ខ្មែរ កាលណា​មាន​ប្រារព្ធ​ធ្វើ​ពិធី​អ្វី​មួយ​ដូចជា ជប់លៀង រាត្រី​សមោសរ អាពាហ៍​ពិពាហ៍ ឬ បុណ្យ​ទាន​ផ្សេងៗ ។ ម្ចាស់​កម្មវិធី​តែង​អញ្ជើញ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​មក​ចូល​រួម​ជា​កិត្តិយស រៀរ​លែង​តែ​បុណ្យ​សព​មួយ​ចេញ ។
ចំណែក​អ្នក​ដែល​គេ​មិន​បាន​អញ្ជើញ ដោយ​ហេតុ​គេ​ភ្លេច ឬ​រក​មិន​ជួប ឬ​ក៏​នៅ​ឆ្ងាយ គេ​មិន​គួរ​ទៅ​ទេ ទោះ​ជា​បង​ប្អូន​បង្កើត​ក៏​ដោយ ។
នៅ​ក្នុង​វង់​សន្ទនា តែ​ងមាន​អ្នក​តាំង​សំណួរ និង​តម្រូវ​ឲ្យ​មាន​អ្នក​ឆ្លើយ ។ ក្នុង​ករណី​នេះ អ្នក​ដែល​គេ​មិន​សួរ មិន​គួរ​គប្បី​ឆ្លើយ​ទេ ។ ព្រោះ​អ្នក​សួរ​គេ​ចុច​ចំ​អ្នកណា​ឲ្យ​ឆ្លើយ គឺ​គេ​ចង់​បាន​គំនិត​យោបល់​ពី​អ្នក​នោះ ។ ឯ​អ្នកក្រៅ​ពី​នោះ បើ​ខំ​ប្រឹង​ឆ្លើយ​គេ​អាច​បដិសេធ​ចម្លើយ​នោះ​នាំ​ឲ្យ​ខ្មាស​គេ ។



No comments:

Post a Comment