Friday, August 19, 2016

តិចអត់ដឹងថាកាស iPhone មានប្រយោជន៍ពិសេស១៤យ៉ាង?

សម្រាប់​ប្រិយមិត្ដ​​​ប្រើ​កាស​ iPhone ស៊េរី​ក្រោយ​ប្រហែល​ជា​មិន​ដឹង​ទេ​​ថា ​វា​មាន​សារប្រយោជន៍​​ជា​ច្រើន​ ដែល​អ្នក​មិន​ធ្លាប់​ដឹង​។ ធម្មតា​អ្នក​អាច​​​ដឹង​ត្រឹមថា​​​កាស iPhone ​ប្រើ​សម្រាប់​​បើក​ចម្រៀង​​ស្ដាប់​ ​ឬ​បិទ​​ចម្រៀង និង​​​​សម្រាប់ Call ប៉ុណ្ណោះ តែ​នៅ​មាន​ចំណុច​ប្លែក​ៗ​ជា​ច្រើន​ទៀត ដែល​នឹង​បង្ហាញ​តាម​រយៈ​វីដេអូ​ខាង​ក្រោម៖



សូមទស្សនាវីដេអូ ៖

 
 

  • បើក​ចម្រៀង ​ឬ​ធ្វើ​ឲ្យ​បទ​ចម្រៀង ​​ឬ​វីដេអូ​ស្ដុប (Play or Pause) ៖ ដើម្បី​បើក​ចម្រៀង​ ចុច​ប៊ូតុង​កណ្តាល (C) ម្តង​ ហើយ​បើ​ចុច ​ម្តង​ទៀត​នោះ​ ចម្រៀង​នឹង​ស្ដុប​។

  • រំលង​ទៅ​ចម្រៀង​មួយ​ទៀត៖ ចុច​ប៊ូតុង​កណ្តាល ពីរ​ដងឲ្យ​លឿន

  • ខា​ចម្រៀង​ទៅ​មុខ​ (Fast-forward) ៖ ចុច​ប៊ូតុង​កណ្តាលពីរ​ដងឲ្យ​លឿន បន្ទាប់​មក​ចុច​ប៊ូតុង​កណ្តាល ​ឱ្យ​ជាប់

  • ខា​ចម្រៀង​ទៅ​ក្រោយ (Rewind) ៖ ចុច​ប៊ូតុង​កណ្តាល​បី​ដងឲ្យ​លឿន​ បន្ទាប់​មក​ចុច​ប៊ូតុង​កណ្តាលឲ្យ​ជាប់

  • ត្រឡប់​ទៅ​ចម្រៀង​មុន​ៗ (Previous Song) ៖ ចុច​ប៊ូតុង​កណ្តាលបី​ដង​ឲ្យ​លឿន

  • ទទួល ​ឬ​បិទ​​ការ​ហៅ (Answer or End a call)៖ ចុច​ប៊ូតុង​កណ្តាល​ម្តង​ដើម្បី​​ទទួល។ ចុច​ម្តង​ទៀត​ដើម្បី​បិទ។ ចុច​ប៊ូតុង​កណ្តាល​ឲ្យ​ជាប់ ខណៈ​​កំពុង​មាន​ការ​ហៅ​ចូល​ ដើម្បីប្តូរ​​ការ​ហៅ​នោះ​ទៅ​ជា Voice Mail

  • បដិសេធ​ការ​ហៅ​ទីពីរ (Decline an incoming call) ៖ ក្នុង​ករណី​ដែល​​អ្នក​កំពុង​និយាយ​ទូរសព្ទ​ជាមួយ​ភាគី A ហើយ​ភាគី​ B Call ចូល នោះ​អ្នក​អាច​ទទួល​ការ​ហៅ​ពី​ភាគី B ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​កណ្តាល ​តែ​ម្តង​ប៉ុណ្ណោះ (ពេល​នោះ​ភាគី A នឹង​​ស្ថិត​ក្នុង​​រង់​ចាំ​​ Hold)។ ប៉ុន្តែ​បើ​អ្នក​ចង់​បដិសេធ​ការ​ហៅ​ពី​ភាគី B នោះ​គ្រាន់​តែ​ចុច​ប៊ូតុង​កណ្តាល​ឲ្យ​ជាប់​ប្រហែល​ ២​វិនាទី ហើយ​លែង​វិញ​ នោះ​នឹង​ចេញ​ពាក្យ​ Call Declined លើ​ការ​ហៅ (Call) ​របស់​ភាគី B

  • បើក Siri (Activate Siri) ៖ នៅ​ពេល​កំពុង​ភ្ជាប់​អ៊ីនធឺណិត ចុច​ប៊ូតុង​​កណ្តាល ឲ្យ​ជាប់​ ដើម្បី​បើក​ Siri

  • ថត​រូប ៖ ចុច​ប៊ូតុង​សំឡេង​ (+) ឬ (-) មួយ​ណា​ក៏​បាន​ ខណៈ​ពេល​អ្នក​កំពុង​បើក​មុខងារ​​កាមេរ៉ា៕
============================

ប្រភព ៖ Daily Mail 




No comments:

Post a Comment