Thursday, June 16, 2016

តើអ្នកចង់បានកូនភ្លោះមែនទេ? អានអត្ថបទនេះហើយ អ្នកនឹងដឹងពីវិធីសាស្ត្រ


      មានគូស្វាមីភរិយាជាច្រើនប្រាថ្នាចង់បានកូនភ្លោះ តែពួកគេមិនអាចទទួលបានដូចការរំពឹងទុកនោះទេ។ បើតាមស្ថិតិរបស់ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានបង្ហាញថា ក្នុងចំណោមប្រជាជនទាំងអស់ក្នុងពិភពលោក អ្នកគឺមានត្រឹមតែ ៣% ប៉ុណ្ណោះដែលមានកូនភ្លោះ។
៣% គឺជាអត្រាមួយដែលទាបបំផុត ហើយអត្រានេះកាន់តែឆ្លាក់ទាបទៅទៀតក្នុងករណី ដែលលោកអ្នកឆ្លាប់បង្កកំណើតកូនភ្លោះម្តងរួចហើយ តែធ្វើឲ្យទារកទើបបង្កកំណើតថ្មីនេះ បាត់បង់ទៅវិញដោយប្រការណាមួយ។ ហើយក្នុងករណីដែលស្រ្តីមានផ្ទៃពោះពេលមានអាយុច្រើន (៤៥ ឆ្នាំ) គឺអត្រានៃការមានកូនភ្លោះខ្ពស់ខ្លាំងណាស់។ យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសុខភាពបានពន្យល់ថា កត្តាខាងក្រោមនេះអាចជួយបង្កើនឱកាសមានកូនភ្លោះបាន៖
  • ទទួលទានវីតាមីនឲ្យបានច្រើន
  • អ្នកដែលមិនសូវទទួលបានការចិញ្ចឹមបីបាច់ខ្ពស់ អាចប្រឈមនឹងការមានកូនភ្លោះខ្ពស់
  • ទទួលទានជាតិអាស៊ីតហ្វូលិកឲ្យបានច្រើន (អាចរកទិញបាននៅតាមហាងលក់ថ្នាំពេទ្យ) តែកុំទទួលទានឲ្យលើសពី ១០០០ មីលីក្រាម ក្នុង ១ ថ្ងៃ
  • អ្នកដែលស្គម ឬអ្នកដែលកង្វះអាហាររូបត្ថម្ភ អាចប្រឈមនឹងការមានកូនភ្លោះខ្ពស់
  • ពិភាក្សាជាមួយគ្រូពេទ្យជំនាញ អំពីរបបអាហារ និងការរក្សាទម្ងន់ខ្លួនដែលអាចប្រឈមនឹងការមានកូនភ្លោះ
  • ស្ត្រីដែលញ៉ាំផលិតផលធ្វើពីទឹកដោះសត្វច្រើន ក៏អាចប្រឈមនឹងការមានកូនភ្លោះខ្ពស់ដែរ
  • ការញ៉ាំទឹកដោះគោ និងដំឡូងជ្វាច្រើនក៏អាចជួយលោកអ្នកឲ្យមានកូនភ្លោះដែរ៕
ចំណាំ ៖ សូមបញ្ជាក់ជូនថា មនុស្សម្នាក់ៗមានសុខភាព រាងកាយមិនដូចគ្នាទេ ដូចនេះដើម្បីរក្សាបានសុវត្ថិភាពទាំងម្ដាយ និងទារក ទាមទារឲ្យលោកអ្នកត្រូវតែធ្វើការពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តអនុវត្តវិធីណាមួយ។ 
=========================
កែសម្រួលបន្ថែមពី ៖  ខ្មែរស្គូប
ប្រភព ៖ Whatsupkhmer

No comments:

Post a Comment