Wednesday, December 16, 2015

ស្ពៃក្ដោប និងទឹកឃ្មុំ មានប្រសិទ្ធភាពព្យាបាលជំងឺក្អក និងរលាកទងសួត



      ប្រិយមិត្តភាគច្រើនប្រហែលជាមិនបានដឹងទេថា ស្លឹកស្ពៃក្ដោប និងទឹកឃ្មុំគឺជាឱសថបុរាណដែលជួយព្យាបាលជំងឺក្អក និងរលាកទងសួតយ៉ាងមានប្រសិទ្ធភាព ហើយចំពោះវិធីព្យាបាលនេះ គឺអាចព្យាបាលបានទាំងកុមារ និងមនុស្សពេញវ័យដោយគ្រាន់តែប្រើប្រាស់ស្លឹកស្ពៃក្ដោប និងទឹកឃ្មុំ 

ខាងក្រោមនេះគឺជាអ្វីដែលត្រូវធ្វើ ៖

  1. យកស្លឹកស្ពៃក្ដោបមួយសន្លឹកទៅត្រាំក្នុងទឹកក្ដៅរយៈពេល ៣ នាទី 
  2. ពេលត្រាំហើយវានឹងទន់ហើយឡើងក្ដៅ បន្ទាប់មកស្រង់ចេញពីទឹក រួចចាក់ទឹកឃ្មុំ ១ ស្លាបព្រាលើស្លឹកម្ខាងនៃស្ពៃក្ដោប 
  3. យកវាមកបិទលើដើមទ្រូងដោយដាក់ផ្នែកម្ខាងដែលមានទឹកឃ្មុំឲ្យនៅជាប់នឹងដើមទ្រូង 
  4. ទ្រាប់ថង់ប្លាស្ទិចពីលើស្លឹកស្ពៃក្ដោបដើម្បីកុំឲ្យទឹកឃ្មុំហៀរចេញ រួចយកក្រមាមករុំពីលើជាការស្រេច។
( អនុវត្តវិធីសាស្ត្រនេះមុនពេលចូលគេង ហើយចាំលាងវាចេញនៅពេលព្រឹក នោះយើងនឹងទទួលបានប្រសិទ្ធភាពជាក់ជាមិនខាន )

បើក្អកខ្លាំង ៖

  • អនុវត្តដូចវិធីសាស្ត្រខាងលើ តែត្រូវយកស្លឹកស្ពៃចំនួន ២ សន្លឹក ដោយយកមកបិទលើទ្រូង ១ សន្លឹក និងបិទនៅខ្នង ១ សន្លឹក ប៉ុន្តែត្រូវបិទវានៅក្នុងពេលព្រឹក
  • ជូតស្បែកជាមួយនឹងក្រណាត់សើមមួយ ឬក៏លាងជម្រះក៏បាននៅពេលដែលអ្នកមានអារម្មណ៍ថាបាត់ក្អក ប្រសិនបើលោកអ្នកមានជំងឺរលាកទងសួតនៅដំណាក់កាលដំបូង អ្នកនឹងឃើញលទ្ធផលបន្ទាប់ពីអនុវត្តវិធីសាស្ត្រនេះនៅថ្ងៃដំបូង ព្រោះធាតុផ្សំនៃទឹកឃ្មុំ ស្ពៃក្ដោប និងកម្ដៅ រួមចំណែកដល់ការកាត់បន្ថយនៃការក្អក និងបំបាត់ការរលាកទងសួត៕
========================

ប្រែសម្រួលពី៖ Natural Life

No comments:

Post a Comment