Monday, June 8, 2020

ប្រយ័ត្ន​ឈឺ​ខ្លួន! បើ​ហ៊ាន​ញ៉ាំ​របស់​៦យ៉ាង​នេះ​ជាមួយ​ទុរេន!

បើ​តាម​អ្នក​ជំនាញ មាន​របស់​ចំនួន ៦ ​មុខ​ដែល​យើង​មិន​គួរ​ទទួល​ទាន​ជាមួយ​នឹង​ផ្លែ​ទុរេន​នោះ​ឡើយ ព្រោះ​វា​​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព រហូត​ដល់​ស្លាប់​ក៏​ថា​បាន។ អាហារ​ទាំង​នោះ មាន​ដូច​ខាង​ក្រោម៖


  • គ្រឿង​ស្រវឹង
សារធាតុ​រវាង​ជាតិ​អាកុល​លាយ​បញ្ចូល​នឹង​ផ្លែ​ទុរេន អាច​បង្ក​ជា​បញ្ហា​រំលាយ​អាហារ ក្រហាយ​ទ្រូង និង​ករណី​ខ្លះ​ឈាន​ទៅ​ដល់​ការ​ស្លាប់។ ព្រោះ​អ្វី? មូលហេតុ​គឺ​នៅ​ក្នុង​ទុរេន​សម្បូរ​ដោយ​ស្ពាន់ធ័រ​ខ្ពស់ ដែល​នឹង​ធ្វើ​ឲ្យ​ជាតិ​អាកុល​នៅ​ក្នុង​រាងកាយ​កើន​ឡើង​រហូត​ដល់ ៧០% ឯណោះ។


  • ក្ដាម
ទុរេន​មាន​ជាតិ​ក្ដៅ ឯ​ក្ដាម​មាន​ជាតិ​ត្រជាក់។ ដូច្នេះ​នៅ​ពេល​បរិភោគ​ក្នុង​ពេល​តែ​មួយ នោះ​វា​នឹង​បង្ក​ភាព​ស្មុគស្មាញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ជា​​ពិសេស​នោះ​គឺ​បង្ក​ជា​បញ្ហា​ឈឺ​ក្រពះ។


  • ទឹក​ដោះ​គោ
របស់​២​មុខ​នេះ​អាច​បង្ក​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង ហើយ​ក្នុង​ករណី​កម្រ​វា​អាច​បណ្ដាល​ឲ្យ​ស្លាប់​ថែម​ទៀត​ផង។


  • ត្រប់​វែង សាច់​គោ និង​ផ្លែ​គូលែន
ពួក​វា​​​សុទ្ធ​តែ​ជា​ប្រភេទ​អាហារ​មាន​ជាតិ​ក្ដៅ​ដូច​គ្នា ដែល​អាច​ធ្វើ​ឲ្យ​​​​អ្នក​​ឈឺ និង​ក្ដៅ​ខ្លួន៕


ប្រភព៖ KLNow ប្រែ​សម្រួល៖ ឈាង

No comments:

Post a Comment