ពងបែកលើអណ្ដាតអាចបង្កការឈឺចាប់និងភាពរំខានជាខ្លាំង។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិមួយចំនួនព្យាបាលអាការៈពងបែកមាត់ ឬលើអណ្ដាតឆាប់រហ័ស ៖
១. ទឹកប្រទាលកន្ទុយក្រពើស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរមាត់ជាមួយទឹកប្រទាលកន្ទុយក្រពើស្រស់ឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
២. ម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្សៅ baking soda ជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ រួចលាបលើដំបៅពងបែក។ អនុវត្តឱ្យបាន ២ ដងក្នុងមួយថ្ងៃពេលព្រឹកនិងល្ងាច។ អ្នកក៏អាចលាយម្សៅ Baking soda ចំនួន ១ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗកន្លះពែង កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះ។
៣. ទឹកអំបិល
ការខ្ពុរមាត់ជាមួយទឹកអំបិលជួយបន្ថយការឈឺចាប់ រលាក និងទប់ស្កាត់ការឆ្លងមេរោគ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ២ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វសិនមុននឹងខ្ពុរមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃជាប្រចាំ។
៤. ទឹកឃ្មុំ
គ្រាន់តែលាបទឹកឃ្មុំផ្ទាល់លើពងបែកឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ ឬទទួលទានតែក្ដៅឧណ្ហៗជាមួយទឹកឃ្មុំជាការស្រេច។
៥. ប្រេងដូង
លាបប្រេងដូងផ្ទាល់លើពងបែកដោយថ្នមៗ។ អ្នកក៏អាចខ្ពុរមាត់ជាមួយប្រេងដូងបានដែរ។
៦. តែផ្កា Chamomile
អ្វីដែលអ្នកត្រូវធ្វើ គឺខ្ពុរមាត់ជាមួយតែនេះ ឬដាក់ស្អំកញ្ចប់តែសើមផ្ទាល់លើពងបែក។
៦. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀត ១ ស្លាបព្រាកាហ្វេក្នុងទឹកដោះគោក្ដៅ ១ កែវ។ កូរឱ្យសព្វ សឹមទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ។ អ្នកក៏អាចលាយម្សៅរមៀតជាមួយទឹកឃ្មុំរហូតក្លាយជាល្បាយខាប់ៗសឹមលាបផ្ទាល់លើពងបែកនិងលាងសម្អាតចេញរយៈពេល ១០ ទៅ ១៥ នាទីក្រោយ។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ៕
ត្រួតពិនិត្យដោយ www.health.com.kh
ប្រភព៖ thmeythmey.com

No comments:
Post a Comment