Wednesday, March 1, 2017

ឧស្សហ៍​ឈាម​ច្រមុះ គួរ​ធ្វើ​ម៉េច​ទៅ​?


ការ​ដែល​ឧស្សាហ៍​ឈាម​ច្រមុះ ច្រើន​តែ​បង្ក​ឡើង​ដោយសារ​តែ​អាកាសធាតុ ឬ​ខ្យល់អាកាស​ស្ងួត​ពេក​។ ដូច្នេះ​យក​ល្អ​គួរតែ​បង្ការ​វាឲ្យ​ហើយ​។
ជាមួយគ្នានេះដែរ សម្រាប់​ការណែនាំ​ពី​ក្រុម​គ្រូពេទ្យ​របស់​យើង យក​ល្អ​បងប្អូន​គួរតែ​ព្យាយាម​ធ្វើ​ដូចខាងក្រោម​នេះ បើសិនជា​ដឹង​ថា​ខ្លួនឯង​ឧស្សាហ៍​ឈាម​ច្រមុះ​៖
•​    ​ប្រើ​ឧបករណ៍​ផ្តល់​សំណើម​ដល់​បន្ទប់​បើសិនជា​ដឹង​ថា​អាកាសធាតុ​ស្ងួត​ ខ្លាំង​។ រឿងនេះ​នឹង​ជួយ​ផ្តល់​សំណើម​ដល់​ជាលិកា​ក្នុង​ច្រមុះ​បាន​
•​    ​ចូរ​លាប​ប្រេង​ផ្តល់​សំណើម​នៅលើ​ក្តោ​ច្រមូះ​ពីរ​ដង​ក្នុង​មួយថ្ងៃ​
•​    ​ពេល​ហីស​សំ​បោរ​ម្តងៗ​គួរតែ​ធ្វើ​ថ្នមៗ​
•​    ​ចូរ​ចៀសវាង​ការប្រើ​ថ្នាំ​ប្រភេទ Ibuprofen និង​អាស្ពីរីន បើសិនជា​មិន​ចាំបាច់ ព្រោះ​វា​អាច​បង្កើន​ការ​ហូរ​ឈាម​កាន់តែខ្លាំង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthday

No comments:

Post a Comment