Wednesday, March 1, 2017

ហេតុ​អ្វី​មនុស្ស​យើង “​ព្រឺ​សំបុរ​”?


តួនាទី​ចំបង​នៃ​ការ​ព្រឺ​សំបុរ គឺជា​ការកាត់បន្ថយ​បរិមាណ​កម្តៅ ចេញពី​រាងកាយ​របស់​យើង តាមរយៈ​រន្ធ​ស្បែក​។
វា​ជួយ​ឲ្យ​យើង​ងាយស្រួល​សម្រប​ខ្លួន ទៅ​នឹង​បរិយាកាស​ខាងក្រៅ ឬ​ការផ្លាស់ប្តូរ​សីតុណ្ហភាព​ត្រជាក់​ភ្លាមៗ​។ ដូច្នេះហើយ ទើប​បានជា​យើង​ច្រើន​តែ​ព្រឺ​សំបុរ​បែបនេះ នៅពេល​ស្ថិតក្នុង​អាកាសធាតុ​ត្រជាក់​។
ពេល​រងារ សាច់ដុំ​នៅ​ជុំវិញ​រន្ធ​រោម នឹង​កន្ត្រាក់ ហើយ​ធ្វើឲ្យ​រោម​ឡើង​ឈរត្រង់​។​
​អ្នក​ក៏​អាច​ព្រឺ​សំបុរ​ផងដែរ នៅ​ពេល​អ្នក​រន្ធត់ ឬ​ភ័យខ្លាច​អ្វីមួយ​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

No comments:

Post a Comment