គំនិតនេះបានលេចឡើងក្រោយលោកមើលឃើញថាបុកល្ហុងជាអាហារពេញនិយមដែលមនុស្សភាគច្រើនចួលចិត្ត ដោយវាអាចបរិភោគបានគ្រប់ពេលវេលា.. តែវាពិតជាពិបាកបើសិនជាអ្នកឃ្លានវានាពេលយប់ជ្រៅ រឺក៏ខ្ជិលជិះទៅដើររកទិញ បើនិយាយពីរសជាតិវិញគឺវាផ្លាស់ប្តូរតាមកន្លែងទៀតដែលធ្វើឲ្យយើងពិបាកស្វែងរកកន្លែងឆ្ងាញ់។

លោក តុក បានបញ្ជាក់ថា ទម្រាំតែបុកល្ហុងកញ្ចប់ របស់លោកបានលេចចេញជារូបរាងនោះ គឺលោកបានប្រើពេលពិសោធន៍ចុះឡើងដល់ទៅ ២ ឆ្នាំ ព្រោះលោកមានមហិច្ឆតាមួយគឺចង់បង្កើតវាឲ្យមានលក្ខណៈស្តង់ដាអន្តរជាតិសម្រាប់នាំចេញទៅក្រៅប្រទេសបាន។ ផលិតផល បុកល្ហុងកញ្ចប់ របស់លោកប្រើប្រាស់បច្ចេកវិទ្យា Freeze Dry ដើម្បីធ្វើការវេចខ្ចប់ ដោយបច្ចេកវិទ្យានេះមានសមត្ថភាពរក្សាគុណភាពអាហារ ដោយរក្សាភាពស្រស់របស់វាដោយមិនមានប្រើប្រាស់សារធាតុគីមីអ្វីឡើយ។
បុកល្ហុងកញ្ចប់នេះអាចធ្វើការរក្សាទុកបានដល់ទៅ ១ឆ្នាំដោយមិនចាំបាច់ក្លាស្សេទុកក្នុងទូរទឹកកកទេ។

រីឯរបៀបធ្វើគឺមានភាពងាយស្រួលមែនទែន ដោយគ្រាន់តែហែកចេញពីកញ្ចប់ដាក់ចានធម្មតា រួចចាក់ទឹកស្អាតចូលតែបន្តិច ហើយទុកចោលប្រហែល ៥នាទី រួចហើយធ្វើការច្របល់ចូលគ្នាជាការស្រេច។

បុកល្ហុងកញ្ចប់នេះមាន ៣ រសជាតិគឺ ហឹរតិច ហឹរល្មម និងហឹរខ្លាំង ក្នុងបរិមាណល្មមបរិភោគម្នាក់ឯង ដោយក្នុងមួយកញ្ចប់មានតម្លៃ ៨០ បាត ឬប្រហែល ៩,០០០ រៀល។
បុកល្ហុងកញ្ចប់នេះគឺមានរសជាតិឆ្ងាញ់ខ្លាំង និងមានសភាពនៅស្រស់ដូចទើបតែបុកភ្លាមៗអញ្ចឹង

លោកតុកបានបង្ហើបប្រាប់ទៀតថាលោកមានគម្រោងនាំចេញបុកល្ហុងកញ្ចប់នេះទៅលក់ដល់ក្រៅប្រទេសជាងលក់ក្នុងប្រទេសថៃ ខណៈដែលការគាំទ្រក្នុងស្រុកកាន់តែមានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មួយរយៈក្រោយនេះមានក្រុមហ៊ុនមួយបានមកទាក់ទងចង់ទិញ Brand name របស់លោក តែលោកបានបញ្ចាក់ថាវាកំពុងស្ថិតក្នុងជំហ៊ានចរចានៅឡើយ។

ចំណាំ៖ បុកល្ហុងកញ្ចប់នេះមិនទាន់មានលក់ក្នុងទីផ្សារប្រទេសកម្ពុជានៅឡើយទេ!
ប្រភព៖ sentangsedtee
No comments:
Post a Comment