Monday, March 6, 2017

ទម្លាប់​​ដែល​បុគ្គល​ជោគ​ជ័យ​តែង​ធ្វើ​មុន​ចូល​គេង

ជាធម្មតា​យើង​ម្នាក់​ៗតែង​ចាត់​ទុក​ពេល​ល្ងាច​និង​យប់​ជាពេល​ដែល​ខ្លួន​ ត្រូវ​បញ្ចប់​ការងារ​ដែល​សល់​ពី​កន្លែង​ធ្វើ​ការ ពីសាលា​ជាដើម ដែល​ធ្វើ​អោយ​មាន​ទម្លាប់​មួយ​គឺ ទាល់​តែ​បញ្ចប់​វា​ទើប​អាច​ដេក​ស្រួល​ហើយ​មិន​ពិបាក​ដល់​ថ្ងៃ​ស្អែក​។​ យ៉ាង​ណា​មិញ ទម្លាប់​ទាំង​នេះធ្វើ​អោយ​ការ​ដេក​មិន​ស្ងប់​ស្រួល​ និង​ប៉ះពាល់​ដល់​ថ្ងៃ​បន្ទាប់​ទៅ​វិញ​ទេ​ ប៉ុន្តែ​ទម្លាប់​ដែល​លើ​ក​ឡើង​នេះ អាច​ធ្វើ​អោយ​កម្រិត​នៃ​ការ​ជោគ​ជ័យ​នៅ​ការងារ​មួយ​បាន​សម្រេច​ច្រើន​៖
 
១.​ កម្រិតពេល​ដេក
ទោះបីយ៉ាង​ណា​ក្តី​ យើង​ត្រូវ​កំណត់​ខ្លួន​ថា​ត្រូវ​ងើប​ពេល​ណា ដេក​ពេល​ណាអោយ​បាន​ទៀងទាត់​ ហើយ​ជ្រើស​រើសចំនួន​ពេលឲ្យ​សម​ល្មម​កំុ​ឲ្យ​ងងុយ​ដេក​ពេល​ថ្ងៃ។
២. សរសេរ​កំណត់​ហេតុ
អ្នកខ្លះ​គិត​ថា​សរសេរ​ជា​ការ​ចំណាយ​ពេល​អត់​ប្រយោជន៍ព្រោះ​មិន​បាន​អ្វីមក​វិញ ​ តែ​ត្រូវ​ចាំ​ថាការ​សរសេរ​វា​ចេញ​មក​ដូច​ជា​ការ​និយាយ​រឿង​រ៉ាវ​ខ្លួន​ ប្រាប់​នរណា​អ៊ីចឹង​ ដូច្នេះ​បើ​សរសេរ​វា​ទុក​នោះ​វា​អាច​ធ្វើឲ្យ​អារម្មណ៍ធូរ​ ហើយ​សម្រួល​ដល់​ការ​គិត​ទៀត​ផង។

៣. បង្កើត​ទម្លាប់​អាន
ការ​អាន​មិន​ចាំ​បាច់​តែ​អាច​សៀវ​ភៅ​ទាក់​ទង​នឹង​ការ​ងារ​ខ្លួន​ទេ ឃើញ​អ្វីគួរឲ្យ​ចាប់​អារម្មណ៍អាន​ទៅ ព្រោះវា​ធ្វើ​អោយ​ចលនាខួរ​ក្បាល​ដើរ​បាន​ល្អ។

៤. កត់ត្រារាល់​ការ​ទទួល​ជោគជ័យ
ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃគ្មាន​នរណា​ដែល​មិន​បាន​ធ្វើ​អ្វីសោះ​នោះ​ទេ តិច​ក្តី ច្រើន​ក្តី គួរ​កត់​ត្រា​ទុក​ដើម្បី រំលឹក​មក​វិញនូវ​អ្វី​ដែល​ខ្លួន​ធ្វើ​បាន ហើយវា​អាច​ជា​ទឹក​ចិត្ត​ជំរុញសម្រាប់​បន្ទាប់ដែរ។

៥. រ៉ាយ​រាប់​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​សម្រាប់​ថ្ងៃបន្ទាប់

វាដូច​ជាសំបុត្រ​សម្រាប់​រំលឹក​ថា​ត្រូវ​ធ្វើ​នេះ​ ធ្វើនោះ​ ព្រោះ​នៅពេល​ដែលក្រោក​ឡើង​យើង​អាច​នឹង​ភ្លេច​នូវ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ដូច្នេះ​វា​អាច​នឹង​ធ្វើ​ជា​អ្នក​ប្រាប់​ទិស​ដៅ​ថា​ធ្វើ​អ្វី​មុន ហើយ​ត្រូវ​សម្រេច​អ្វី ។

៦. ចំណាយ​ពេល​ជាមួយ​គ្រួសារ​ឬមិត្ត​
អ្នកទាំង​អស់​នេះ​ហើយជា​អ្នក​រំលឹក​យើង​ថា យើង​មិន​មែន​រស់​នៅ​លើ​ភព​ចម្លែក​ទេ គឺ​មាន​មនុស្ស​ជាច្រើន​ដែល​ស្រដៀង​នឹង​យើង ជួប​ទុក្ខដូច​យើងពិបាក ហើយ​ក៏​ជា​អ្នក​ផ្តល់​ការ​ស្រលាញ់​មក​យើង​ និង​ជំនឿចិត្ត​ដើម្បីដើរ​ទៅ​មុខ​ទៀត​។​

៧. សម្អាត​ខ្លួន​
ការសម្អាត​ខ្លួន​មិន​ត្រឹម​តែ​ជា​អ្វីដែល​គិត​ថា​ត្រូវ​តែ​ធ្វើ​ទេ ប៉ុន្តែ​វា​ទាំង​អស់​នេះ​ហើយ​ជា​អ្វី​ដែល​ជួយ​សម្រួលដល់​ការ​ដេក​ ធ្វើ​អោយ​ខ្លួន​ប្រាណ​ធូរ​ស្រាលពី​ការ​ងារ​នឿុុ​យ​ហត់​ផ្សេងៗ​។​

អត្ថបទដោយ​​ ៖ ហ៊ុន កែវលីដត
ប្រភព ៖ lifehack

No comments:

Post a Comment