Tuesday, February 28, 2017

អ្នកវិទ្យាសាស្ត្របង្កើតឧបករណ៍សាកថ្មទូរស័ព្ទ ដំណើរការដោយទឹកនោមមនុស្ស!

1

អ្នកវិទ្យាសាស្រ្តនៅមន្ទីរស្រាវជ្រាវ Bristol BioEnergy Centre បានស្វែងរកមើលថាតើទឹកនោមអាចប្រើប្រាស់បានដែរឬទេសម្រាប់សាកភ្លើងទូរស័ព្ទ។ អ្នកស្រាវជ្រាវលោក Janathan Winfield បានរកឃើញថាទឹកនោមអាចប្រើប្រាស់បាន ហើយមនុស្សគ្រប់គ្នាបាននាំគ្នានោមចោល ដោយឥតប្រយោជន៍។
    អ្នកវិទ្យាសាស្រ្តបានបង្កើតប្រអប់មួយមានកោសិកា Microbial Fuel ហើយបាក់តេរីនៅក្នុងកោសិកានេះចិញ្ចឹមនៅលើទឹកនោម។
    ថាមពលត្រូវបានបញ្ចេញ នៅពេលបាក់តេរីបំបែកគីមីក្នុងទឹកនោម។ ទឹកនោម ៦០០ មិល្លីលីត្រគឺគ្រប់គ្រាន់សម្រាប់សាកថ្ម ៦ ម៉ោង។
    កោសិកា Microbial Fuel មួយបង្កើតឡើងត្រឹមតែតម្លៃ ១,២៥ ដុល្លារប៉ុណ្ណោះ។ ហើយអ្នកស្រាវជ្រាវគ្រោងប្រើប្រាស់បច្ចេកវិជ្ជានេះក្នុងជំរុំជនភៀសខ្លួននៅជុំវិញប្រទេសអាហ្វ្រិក។
    ហើយវាក៏ត្រូវបានធ្វើតេស្ដសាកល្បងនៅព្រឹត្តិការណ៍ Glastonbury Festival រួចផងដែរ ជាកន្លែងដែលអ្នកចូលរួមបាននាំគ្នានោមដើម្បីផ្តល់ថាមពលបំភ្លឺបង្គន់៕

 ចុចទីនេះដើម្បីទស្សនាវីដេអូ


No comments:

Post a Comment