Tuesday, February 28, 2017

ពេលមើលវីដេអូនេះរួច ធានាថា លែងហ៊ានដាក់ទូរស័ព្ទក្បែរ ក្បាលដេក!

ការដែល​យើង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន និង​ថេ​ប្លេ​ត មុនពេល​ចូល​គេង គឺ​មិនមែនជា​រឿង​ល្អ​នោះទេ​។ យោងតាម​ការសិក្សា​មួយ​មកពី​មន្ទី​ពេទ្យ Brigham and Women ក្នុង​ទីក្រុង Boston រដ្ឋ Massachusetts លទ្ធផល​ស្រាវជ្រាវ​ដូចខាងក្រោម​នេះ នឹងធ្វើ​ឱ្យ​អ្នក​លែង​ហ៊ាន​ល្មើស​ដាក់​ស្មា​ត​ហ្វូ​ន​ក្បែ​ល​ក្បាល​ដេក​នៅ​ ថ្ងៃក្រោយ​ទៀត​ជាមិនខាន​។​

1
​  
​វេជ្ជបណ្ឌិត Anne-Marie Chang នៅ​ផ្នែក​សរសៃប្រសាទ​បាន​រក​ឃើញថា ពន្លឺ​មកពី​អេក្រង់​នៅពេល​យប់​អាចធ្វើឱ្យ​គេង​មិន​លក់ និង​ឡើង​សារធាតុ​មេឡានីន​។ ហើយ​វា​អាច​បង្កបញ្ហា​ជាច្រើន​ទៀត នៅពេល​អ្នក​ដាក់​ទូរស័ព្ទ​ក្បែរ​ខ្លួន​របស់​អ្នក​ដូចជា​៖

​    ​១. វិទ្យុសកម្ម​អាច​បណ្ដាលឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព​
​    ​២. គេង​យប់​ជ្រៅ​
​    ​៣. ពន្លឺភ្លើង​ពណ៌​ខៀវ​របស់​អេក្រង់​អាច​ប៉ះពាល់​ដល់​វដ្ត​ដំណេក​របស់​អ្នក​
​    ​៤. មាន​ភាព​តានតឹង​នៅពេល​គេង​
​    ​៥. អ្នកនឹង​មានការ​រំខាន​នៅពេល​គេង ដោយសារតែ​សារ​ជូនដំណឹង​រំខាន​រហូត​
​    ​៦. អ្នក​នឹងមាន​អារម្មណ៍​ដូច​ស្រវឹង​នៅ​ថ្ងៃ​បន្ទាប់​
​    ​៧. ភ្លេច​សាក​ថ្ម នៅពេល​អ្នក​ចុច​វា​ដល់​យប់​ជ្រៅ​ទៀបភ្លឺ ពេល​ទៅធ្វើ​ការ គឺ​អាសន្ន​
​    ​៨. ធ្វើឱ្យ​សុខភាព​ទន់ខ្សោយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ឬ​អាច​ឈានដល់​មហារីក​ក៏​ថា​បាន​
​     ​ហើយ​ដូច​ក្នុង​រូបភាព​ខាងក្រោម​បានបង្ហាញ​នោះ​គឺជា​ការពិសោធន៍​មួយ​ដោយ​គេ ​ដាំ​រុក្ខជាតិ​ដូចគ្នា​នៅ​កន្លែង​ផ្សេងគ្នា​។ កន្លែង​មួយ​មិនមាន​អ្វី​ទាំងអស់ និង​កន្លែង​មួយទៀត​មាន​សុទ្ធតែ​គ្រឿង​អេឡិចត្រូនិក​នៅ​ជុំវិញ​ដើម​រុក្ខជាតិ ​។ ក្រោយ​ពិសោធន៍​មួយអាទិត្យ​បានបង្ហាញ​ថា​រុក្ខជាតិ​នៅ​កន្លែង​គ្មានអ្វី​ ទាំងអស់​គឺ​នៅរស់ ខណៈដែល​ដើម​រុក្ខជាតិ​ដាំ​ក្បែរ​គ្រឿង​អេ​ឡិច​ត្រូវ​និក ងាប់​ទាំងអស់​៕



No comments:

Post a Comment