Sunday, February 19, 2017

កំពូល​អ្នក​មាន​វ័យ​ចាស់​ទាំង​៩ ដែល​មាន​ប្រពន្ធ​ក្មេង​ខ្ចីញេញ!

តើ​ដូច​ឃ្លា​គេ​ថា "រឿង​ប្រពន្ធ​កុំ​អាល​គិត សំខាន់​ប្រឹង​រក​លុយ​សិន បើ​មាន​លុយ​ហើយ ចង់​បាន​ប្រពន្ធ​ក្មេង​ខ្ចី​ប៉ុណ្ណា​ក៏​បាន" ដែរ​ឬ​ទេ? ដូច​ឬ​មិន​ដូច​យ៉ាងណា​នោះ The World of Sharing មិន​ហ៊ាន​អះអាង​ទេ ប៉ុន្តែ​សូម​ប្រិយមិត្ត​​មើល​បុគ្គល​ជោគជ័យ ​វ័យ​ចំណាស់​ទាំង​ប្រាំបួន​រូប​ខាងក្រោម​នេះ គឺ​ពួក​គេ​មាន​ប្រពន្ធ និង​ដៃគូ​​ក្មេងៗ អាយុ​ប្អូន​ចង់​មួយ​ជួរ​ ឬ​ពីរ​ជួរ​ឯណោះ។
១. អ្នក​ជំនួញ​អូស្ត្រាលី​-អាមេរិក​​វ័យ​៨៤​ឆ្នាំ Rupert Murdoch រៀបការ​ជាមួយ​​អ្នក​ជំនួញ​ស្រី​​ចិន- អាមេរិក​វ័យ​៤៦​ឆ្នាំ ក្នុង​ឆ្នាំ​១៩៩៩។


២. អ្នកជំនួញ និង​ជា​ចាងហ្វាង​ទស្សនាវដ្ដី ​Playboy អាមេរិក​​វ័យ​៨៩​ឆ្នាំ Hugh Hefner រៀបការ​ជាមួយ​តារា​បង្ហាញ​ម៉ូដ តារា​ចម្រៀង​​សញ្ជាតិអាមេរិក​វ័យ​២៩​ឆ្នាំ Crystal Harris ក្នុង​ឆ្នាំ២០១២។

 
៣. អ្នកជំនួញ​​អាមេរិក​វ័យ​៦៨​ឆ្នាំ Donald Trump រៀបការ​ជាមួយ​អតីត​តារា​ម៉ូដែល​ស្លូវើនៀ​​វ័យ​៤៥​ឆ្នាំ Melania Trump ក្នុង​ឆ្នាំ​២០០៥។

  ៤. សេដ្ឋី​​អាមេរិក James Goldstein មាន​ដៃគូ​ស្រី​​ក្មេង​ឈ្មោះ​ Amalie Wichmann ។

 
៥. សហគ្រិន​អូស្ត្រាលី​វ័យ​៨២​ឆ្នាំ Richard Lugner រៀបការ​ជាមួយ​អតីត​តារា​ម៉ូដែល Playboy វ័យ​២៥​ឆ្នាំ Cathy Schmitz ក្នុង​ឆ្នាំ​២០១៤។

 
៦. អ្នកជំនួញ​​អាមេរិក​វ័យ​៧៣​ឆ្នាំ Bob Kraft មាន​ដៃគូ​​សញ្ជាតិ​អាមេរិក​វ័យ​៣៥​ឆ្នាំ Ricki Noel Lander។

 
៧. អ្នកជំនួញ​​អាមេរិក​វ័យ​៩១​ឆ្នាំ Sumner Redstone មាន​ដៃគូ​ឈ្មោះ Malia Andelin។

 
៨. អ្នកជំនួញ​​អ៊ីតាលី​​វ័យ​៦៥ឆ្នាំ រៀបការ​ជាមួយ​ម៉ូដែល​អ៊ីតាលី ​វ័យ​៣៥​​ឆ្នាំ​ Elisabetta Gregoraci ក្នុង​ឆ្នាំ​២០០៨។

 
៩. ផលិតករ​ភាពយន្ត​អាមេរិក​វ័យ​៦៣​ឆ្នាំ Harvey Weinstein រៀបការ​ជាមួយ​​នារី​សញ្ជាតិ​អង់គ្លេស ​វ័យ​៣៩​ឆ្នាំ ​Georgina Chapman ក្នុង​ឆ្នាំ​២០០៧។

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Asiantown

No comments:

Post a Comment