Wednesday, February 22, 2017

ជឿអត់! ប្រុសៗ បើមាន១០​ចំណុចនេះ ច្បាស់ជានារីៗតាមស្អិត ដកខ្លួនមិនរួចចឹងហ្ម៎ង !!​

បុរស​ និង​នារី​មាន​ភាព​ទាក់​ទាញ​​ខុស​ៗ​គ្នា។ ដោយ​ឡែក​ ភាព​ទាក់​ទាញ​របស់​បុរស​ មិន​មែន​​​សំដៅ​​ទៅ​​លើ​តែ​រូប​រាង​ប៉ុណ្ណោះ​ទេ​។ រូប​រាង​​មុខ​មាត់​​មួយ​មុខ​ មិន​មាន​កម្លាំង​ទាក់​ទាញ​គ្រប់​គ្រាន់​ឡើយ​។ ចំណុច​ជា​មន្ត​ស្នេហ៍​បុរស​ៗ​មាន​ដូច​ខាង​ក្រោម​៖




១. រូប​សម្បត្តិ​
បុរស​មាន​រូប​សម្បត្តិ​ស្អាត​បាត​ គឺ​មាន​ន័យ​ថា មាន​សុខភាព​ល្អ​ មាន​អនាម័យ​​ក្នុង​ខ្លួន​ និង​ការ​រស់​នៅ​។ បុរស​ត្រូវ​ចេះ​ស្លៀក​ពាក់​ និង​តុប​តែង​កាយ​ ទៅ​តាម​ ឋានៈ​ ទី​កន្លែង​ ពេល​វេលា​ និង​កាលៈទេសៈ​។ បើ​ស្អាត​តែ​រូប​ គ្មាន​អនាម័យ​​ក្នុង​ខ្លួន​ និង​​​ក្នុង​ការ​រស់​នៅ​ទេ គ្មាន​នារី​ៗ​ណា​មក​បេតី​​ឡើយ​។
២. វិជ្ជា​សម្បត្តិ​
បុរស​ត្រូវ​មាន​ការ​សិក្សា​ជ្រៅ​ជ្រះ​ និង​ចេះ​ដឹង​ច្រើន ទាំង​ផ្នែក​សង្គម​ និង​ជីវិត​។ បុរស​ក៏​ត្រូវ​​ចេះ​ជំនាញ​ផ្សេង​ៗ​ទៀត​​ដែល​ពាក់​ព័ន្ធ​​នឹង​ការ​រស់​នៅ និង​ជីវិត​ផង​ដែរ។
៣. ចរិយា​សម្បត្តិ​
បុរស​ត្រូវ​មាន​សីលធម៌​ សុជីវធម៌ ដឹង​ខុស​ដឹង​ត្រូវ​ ស្គាល់​បុណ្យ ស្គាល់​បាប និង​ចេះ​គោរព​ច្បាប់​ទម្លាប់​ប្រពៃណី​​ទំនៀម​ទម្លាប់​​របស់​សង្គម​។ បើ​ចរិយា​សម្បត្តិ​​មិន​ល្អ​ទេ កោង​កាច​ កាប់​ចាក់ ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​​​សង្គម​​ ទោះ​ជា​មាន​រូប​រាង​ស្អាត​ប៉ុណ្ណា​ ក៏​គ្មាន​អ្នក​ណា​​​រាប់​រក​ដែរ កុំ​ថា​ឡើយ​ដល់​ស្រលាញ់​នោះ​។
៤. ប្រាជ្ញា​​សម្បត្តិ​
បុរស​​ត្រូវ​តែ​មាន​ទាំង​ចំណេះ​ដឹង និង​ប្រាជ្ញា​វាង​វៃ​​ផង​ដែរ​។ អ្នក​ខ្លះ​ចេះ​​តែ​រៀន​​មួយ​មុខ​គត់ មិន​ចេះ​គិត​មុខ​ក្រោយ​ គ្មាន​ប្រាជ្ញា​ ធ្វើ​អ្វី​ៗ​មិន​ចេះ​បត់​បែន​តាម​កាលៈទេសៈ និង​ពេល​វេលា​ឡើយ។ ប្រាជ្ញា​ឆ្លាត​វៃ​ជា​រឿង​សំខាន់​ណាស់​របស់​មនុស្ស​។ រៀន​ចេះ​ហើយ​ បើ​មិន​វាង​វៃ​ទេ គឺ​មិន​មាន​ភាព​ជោគ​ជ័យ​ឡើយ​។
៥. គុណ​​សម្បត្តិ​
បុរស​ត្រូវ​មាន​គុណ​សម្បត្តិ​​ផង​ដែរ ដូច​ជា​បាន​ធ្វើ​ល្អ​ដល់​សហគមន៍​ ដល់​សង្គម​ និង​មនុស្ស​ទូ​ទៅ​។ មាន​ឈ្មោះ​ល្អ​ក្នុង​សហគមន៍​ និង​ក្នុង​សង្គម​ ដូច​ជា​​និស្សិត​ពូកែ​ រាជ​ការ​ឆ្នើម អ្នក​និពន្ធ​ល្បី​ល្បាញ តារា​​ល្បី​ឈ្មោះ​ អ្នក​ជំនួញ​​មាន​មុខ​មាត់​…។ កិត្តិនាម​ និង​កិត្តិយស​​នេះ​ហើយ​ដែល​​ជា​កត្តា ទាក់​ទាញ​ដ៏​ធំ​បំផុត​របស់​​បុរស​។


​​​ 
៦. ទ្រព្យ​សម្បត្តិ​​
បុរស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ ដោយ​សុចរិត ក៏​​ជា​កម្លាំង​ទាក់​ទាញ​ដ៏​សំខាន់​ផង​ដែរ​។ ទ្រព្យ​សម្បត្តិ​​ក៏​​អាច​ជួយ​ឲ្យ​ស្នេហា​ និង​ជីវិត​រុង​រឿង​​ផង​ដែរ។​ ប៉ុន្តែ​បើ​មាន​​ទ្រព្យ​សម្បត្តិ​​ក្នុង​ផ្លូវ​អាក្រក់​ ក៏​គ្មាន​មនុស្ស​ត្រឹម​ត្រូវ​ណា​​បេតី​ដែរ។
៧. ឋានៈ​តួ​នាទី​
ឋានៈ​ តួ​នាទី​​ធំ​ដុំ​ និង​ខ្ពង់​ខ្ពស់​នៅ​ក្នុង​រាជ​ការ​ ក្នុង​សហគមន៍​ ក្នុង​ជំនួញ​ និង​ក្នុង​ការងារ​ផ្សេង​ៗ​ទៀត​ ក៏​ជា​ភាព​ទាក់​ទាញ​ដ៏​ពិសេស​របស់​បុរស​ផង​ដែរ​។
៨. សេចក្ដី​ស្មោះ​ត្រង់​
ភាព​ស្មោះ​ត្រង់​ និង​ភក្ដីភាព​​របស់​បុរស​​ ក៏​ដើរ​តួ​នាទី​​ដ៏​សំខាន់ ក្នុង​ការ​ទាក់​ទាញ​​បេះដូង​​របស់​នារី​​​ដ៏​មាន​ប្រសិទ្ធភាព​​ផង​ដែរ។ នារី​ភាគ​ច្រើន​ចង់​បាន​ភក្ដី​​ភាព​របស់​បុរស​ជាង​ទ្រព្យ​សម្បត្តិ​។ បើ​មាន​តែ​ទ្រព្យ​សម្បត្តិ​​ ហើយ​មាន​ស្រី​ញី​ហូរ​ហែរ​ ក៏​គ្មាន​នារី​ត្រឹម​ត្រូវ​ណា​បេតី​ដែរ។ មាន​តែ​នារី​មិន​ស្មោះ​ត្រង់​​ប៉ុណ្ណោះ​​ដែល​ចង់​បាន​លុយ​​ជាង​ភក្ដីភាព​។​
៩. ភាព​គួរ​ឲ្យ​ស្រលាញ់​
ធាតុ​ផ្សំ​ចុង​ក្រោយ​នេះ​ ក៏​សំខាន់​​មិន​តិច​ដែរ​។ បើ​ខ្វះ​ធាតុ​​ផ្សំ​ចុង​ក្រោយ​​នេះ ក៏​កម្លាំង​ទាក់​ទាញ​របស់​បុរស​ត្រូវ​ចុះ​ខ្សោយ​ដែរ។​ នារី​ខ្លះ​និយាយ​ថា បុរស​នោះ​ស្អាត​មែន​ហើយ តែ​គ្មាន​​​​ភាព​គួរ​ឲ្យ​ស្រលាញ់​សោះ​។ យើង​អាច​សង្កេត​ឃើញ​ហើយ​ថា បុរស​ខ្លះ​ស្អាត​ជាង​គេ​ តែ​សោះ​កក្រោះ​​ខាង​ផ្នែក​មនោសញ្ចេតនា​ និង​កាយ​វិការ​​បែរ​ជា​ចាញ់​បុរស​ម្នាក់​ទៀត​ដែល​មិន​សូវ​ស្អាត តែ​សំបូរ​ទៅ​ដោយ​មន្ត​ស្នេហ៍​ និង​​មនោសញ្ចេតនា​​ដែល​អាច​ឆាប​ឆក់​បេះដូង​​​នារី​យ៉ាង​ខ្លាំង​បំផុត​។
១០. ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី​ និង​មាន​ហេតុផល​
បុរស​ណា​ដែល​ប្រកាន់​​យក​សន្តិវិធី​ និង​ហេតុផល​​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ គឺ​ជា​មនុស្ស​ដែល​នារី​ស្រលាញ់​​ចូល​ចិត្ត​បំផុត​។ បុរស​ណា​ដែល​​ចូល​ចិត្ត​​ដោះ​ស្រាយ​​បញ្ហា​នានា ទាំង​ជា​មួយ​នាង​ និង​អ្នក​ដទៃ​ ដោយ​ប្រើ​ហិង្សា​ និង​គ្មាន​ហេតុផល គឺ​ជា​មនុស្ស​ដែល​នាង​ស្អប់​បំផុត​៕
 ​​​​


Credit: Sabay

No comments:

Post a Comment