Thursday, April 9, 2015

ការបញ្ជាក់អត្ថន័យអុជធូបតាមសរសៃធូប ( The meaning fiber incense sticks )


     ការ​បន់​ស្រន់​បួង​សួង​របស់​ប្រជា​ជន​ខ្មែរគឺ​ប្រើ​ប្រាស់​ធូប​ តែ​ប្រើ​ប៉ុន្មាន​សរសៃ? ​ក្នុង​កម្ម​វិធី​អ្វី?​ ដើម្បី​អ្វី​? និង​តំណាង​ឲ្យ​អ្វី​មួយ​នោះ ពិត​ជា​មាន​មនុស្ស​តិច​តួច​ណាស់​ដែល​ដឹង​ពី​អត្ថ​ន័យ​តាម​សរសៃ​ធូប​ដែល​អុជ។ យើងតាមឯកសារពិគ្រោះរបស់ព្រះគ្រូឧត្ដមមុនី តែ គឹមលីន (វត្តបទុមវត្តី) អ្នកស្រី កែវ ណារុំ លោកម៉ៅ ចាន់ថន ដែលបង្ហាញក្នុង *ផេកហ្វេសប៊ុក មន្តអាគមខ្មែរ បានឲ្យដឹងថាក្រិត្យក្រមនៃការអុជធូបមានដូចតទៅ៖
  • ការអុជធូប សរសៃ តំណាងឲ្យការរំឭកគុណគ្រូ និងតួខ្លួន។
  • ការអុជធូប សរសៃ តំណាងឲ្យគុណមាតាបិតា។
  • ការអុជធូប សរសៃ គឺបូជាព្រះរតនត្រ័យដែលមាន ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូ។
  • ការអុជធូប សរសៃ តំណាងឲ្យធាតុទាំង ៤ (ទឹក ដី ភ្លើង ខ្យល់)។
  • ការអុជធូប សរសៃ គឺបូជាព្រះទាំង ៥ អង្គ គឺ ព្រះកុក្កុសន្ធោ (មាន់) ព្រះកោនាគមនោ (នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះសមណគោត្ដម (គោ) និងព្រះសិអារ្យមេត្រី (ខ្លា)។
  • ការអុជធូប សរសៃ គឺបូជាញាតិទាំងប្រាំពីរសន្ដាន មាន៖ ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូន ចៅ ចៅទួត និងបូករួមទាំងខ្លួនយើងទាំងអស់គឺប្រាំពីរសន្ដាន។
  • ការអុជធូប សរសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ។
  • ការអុជធូប ១១ សរសៃ តំណាងឲ្យមេត្តាធម៌ទាំង ១១​ ។
  • ការអុជធូប ១២ សរសៃ គឺបូជាគុណម្ដាយ ១២​ ឬគុណធាតុ។
  • ការអុជធូប ១៩ សរសៃ គឺសម្រាប់ពិធីហៅព្រលឹង (មនុស្សមានព្រលឹង ១៩ រួមទាំងព្រលឹងធំ និងព្រលឹងតូច) ។
  • ការអុជធ២១ សរសៃ គឺបូជាគុណឪពុក។
  • ការអុជធូប ៣៣ សរសៃ គឺបូជាគុណឪពុកម្ដាយ

==================
ដកស្រង់ និងកែសម្រួលពី៖
http://express.com.kh       










No comments:

Post a Comment