Thursday, June 17, 2021
ប្រយ័ត្នច្រឡំជាមួយគ្រុនឈាម នេះសញ្ញាគួរចំណាំបើកើតជំងឺគ្រុនឈីក!
Tuesday, June 15, 2021
មិនប្រយ័ត្នមុខងារនេះលើ Telegram អាចឱ្យ iPhone ពេញមេម៉ូរីដោយមិនដឹងខ្លួន!
Sunday, June 13, 2021
យល់ដឹងសុខភាព៖ ការទទួលទានទឹកច្រើនពេកទាំងរាងកាយមិនត្រូវការ អាចបណ្តាលឱ្យមានផលប៉ះពាល់មួយចំនួន រហូតគ្រោះថ្នាក់ដល់អាយុជីវិត
តាមអ្នកជំនាញ បានណែនាំឱ្យមនុស្សពេញវ័យ ដែលមានសុខភាពល្អផឹកទឹកក្នុងចន្លោះពី ៩-១៣កែវក្នុងមួយថ្ងៃ។ ប៉ុន្ដែបើផឹកទឹកច្រើនពេក អាចបណ្តាលឱ្យមានផលប៉ះពាល់មួយចំនួនរហូតគ្រោះថ្នាក់ដល់អាយុជីវិត។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ សុធា ឯកទេសរបបអាហារ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ។
លោកវេជ្ជបណ្ឌិតបានថ្លែងថា ជាការពិតណាស់ ទឹកមានសារៈប្រយោជន៍សម្រាប់រាងកាយដែលមិនអាចខ្វះបាន ដូចដែលយើងបានលើកឡើងកាលពីសប្ដាហ៍មុន ពីគុណប្រយោជន៍ទាំង១០នៃការទទួលទានទឹកឱ្យបានសមស្រប។ តែបើការទទួលទានទឹកច្រើនពេក ទាំងមិនស្រេក និងរាងកាយមិនត្រូវការផង វានឹងប៉ះពាល់ដល់សុខភាពទៅវិញ ដូចជា៖
១៖ នៅពេលអ្នកទទួលទានទឹក សូម្បីតែអ្នកក៏មិនស្រេក ឬរាងកាយមិនត្រូវការ
ការផ្ទុកជាតិទឹកច្រើនពេកមានគ្រោះថ្នាក់ ព្រោះវាអាចនាំឱ្យមានអតុល្យភាពនៃអេឡិចត្រូលីតនៅក្នុងខ្លួន។ ប្រសិនបើអ្នកទទួលទានទឹកច្រើនពេក ប្រហែលជាមិនមានបរិមាណអេឡិចត្រូលីតទាំងនេះនៅក្នុងឈាមរបស់អ្នកទេ ដើម្បីឱ្យរាងកាយរបស់អ្នកដំណើរការបានល្អ។
២៖ ទឹកនោមរបស់អ្នក មានសភាពថ្លា
ទឹកនោមរបស់អ្នកគួរតែជាពណ៌លឿងស្លេក ទើបជាការល្អ។ ប៉ុន្ដែមនុស្សយើងមួយចំនួន បែរជាគិតថា ទឹកនោមមានពណ៌ស្លេកស្រអាប់បែបនេះ អាចជាសញ្ញានៃការខ្វះជាតិទឹកទៅវិញ ហើយខំទទួលទានទឹកបន្ថែម ដើម្បីឱ្យទឹកនោមពណ៌ថ្លាច្បាស់ទៅវិញ មិនមែនជាការត្រឹមត្រូវទេ។
៣៖ ក្រោកពីដំណេកញឹកញាប់ជាងធម្មតា ដើម្បីបត់ជើងតូច
ប្រសិនបើជាអ្នកមានសភាពបែបនេះ គួរតែពិគ្រោះជាមួយគ្រូពេទ្យ។ មនុស្សភាគច្រើនបត់ជើងតូចបាន ៦ ឬ ៧ដងរៀងរាល់២៤ម៉ោងតែប៉ុណ្ណោះ។ ប្រសិនបើអ្នកឃើញថា ខ្លួនអ្នកនោមញឹកញាប់ ហើយត្រូវការភ្ញាក់ពីគេងពេលយប់ ដើម្បីបត់ជើងតូច នោះការទទួលទឹករបស់អ្នកច្រើនពេក ហួសពីរាងកាយត្រូវការហើយ។
៤៖ ជើង ដៃ ឬបបូរមាត់ មានសភាពហើម
នៅពេល ជើង ដៃ ឬបបូរមាត់របស់អ្នកមានសភាពហើម រាងកាយរបស់អ្នក គឺមានសារធាតុរាវលើស។ សញ្ញាមួយបង្ហាញថា អ្នកកំពុងជួបប្រទះអតុល្យភាពអេឡិចត្រូលីត្រ ធ្វើឱ្យហើម ដៃ ជើង ឬ បបូរមាត់។
៥៖ ឈឺក្បាលវិលមុខ
ការឈឺក្បាលក្រហាយ អាចជាសញ្ញាមួយដែលបង្ហាញថាខួរក្បាលរបស់អ្នក កំពុងហើមបន្តិចដោយសារការលើសជាតិទឹក។ ក្នុងករណីធ្ងន់ធ្ងរការផឹកទឹកច្រើនពេក និងបន្ថយកំហាប់សូដ្យូមនៅក្នុងឈាមរបស់អ្នក អាចបណ្តាលឱ្យខួរក្បាលរបស់អ្នកហើម ប៉ះពាល់ធ្ងន់ធ្ងរដល់ខួរក្បាល រហូតដល់ថ្នាក់អាចប្រកាច់ សន្លប់ ឬស្លាប់ជាដើម។
៦៖ សាច់ដុំរបស់អ្នកមានអារម្មណ៍ញ័រ ឬខ្សោយ
តើអ្នកមានអារម្មណ៍ញ័រមិនធម្មតា នៅពេលអ្នករត់ ដែរឬទេ? ការផឹកទឹកច្រើនពេក អាចបណ្តាលឱ្យសាច់ដុំចុះខ្សោយ ស្ពឹក ឬរមួលក្រពើ។ ប្រសិនបើការឈឺចាប់សាច់ដុំ ឬខ្សោយនៅតែបន្ត សូមអ្នកបន្ថយការទទួលទានទឹក នឹងទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។
៧៖ ឧស្សាហ៍ឥតកម្លាំងល្វើយ ឬអស់កម្លាំងជាញឹកញាប់
វាអាចទៅរួចដែលថាការផឹកទឹកច្រើនពេក អាចជាមូលហេតុ ធ្វើឱ្យអ្នកងងុយគេង ប៉ុន្ដែប្រសិនបើអ្នកគេងបានគ្រប់គ្រាន់ហើយ នៅតែអស់កម្លាំង ព្យាយាមកាត់បន្ថយការប្រើប្រាស់ទឹកច្រើនពេក សូមទទួលទានទឹក នៅពេលណាដែលអ្នកមានអារម្មណ៍ស្រេក ឬឃ្លានទឹក ទើបញាំ គឺជាការល្អ។
លោកវេជ្ជបណ្ឌិត សុខ សុធា បានគូសបញ្ជាក់ទៀតថា ព្យាយាមធ្វើតាមវិធីសាស្ត្រ ៣ចំនុច ដើម្បីឱ្យមានអារម្មណ៍ថា មានថាមពលពេញមួយថ្ងៃជាមួយទឹករបស់អ្នក៖
* ទទួលទានទឹក ៤កែវភ្លាមៗក្រោយពេលភ្ញាក់ពីដំណេក មុនពេលដុសធ្មេញ និងលើពោះទទេ។ ប្រសិនបើអ្នកពិបាកចាប់ផ្តើម ៤កែវភ្លាមៗ ចូរចាប់ផ្តើមទទួលទានទឹកបន្ដិចម្ដងៗ និងព្យាយាមបង្កើនបរិមាណនៅថ្ងៃបន្ទាប់
* កុំបរិភោគអ្វីទាំងអស់ក្នុងរយៈពេល ៤៥ នាទីបន្ទាប់
* បន្ទាប់ពី ៤៥ នាទីអ្នកអាចញ៉ាំ និងផឹកដូចធម្មតា។
* កុំបរិភោគ ឬផឹកអ្វីរយៈពេល ២ម៉ោង បន្ទាប់ពីអាហារពេលព្រឹកអាហារថ្ងៃ ត្រង់ និងល្ងាច៕
ប្រភព៖ FRESH NEWS PLUS
មូលហេតុបែកញើសចុងដៃចុងជើងញឹក និងតិចនិកបំបាត់បញ្ហានេះ!
គ្នាយើងមួយចំនួនចេះតែងបែកញើសចុងដៃចុងជើង មិនដឹងមូលហេតុ ជួនកាលអង្គុយនៅក្នុងកន្លែងម៉ាស៊ីនត្រជាក់សោះ បាតដៃបាតជើងបែកញើសដែរ។ ចុះហេតុអ្វីបានយើងចេះតែបែកញើសចុងដៃជើង ទាំងដែលអាកាសធាតុត្រជាក់អ៊ីចឹង?
មូលហេតុជាច្រើនបណ្ដាលឲ្យសីតុណ្ហភាពរាងកាយរបស់យើងឡើងកម្ដៅដូចជា អាកាសធាតុក្ដៅ ការហាត់ប្រាណ អារម្មណ៍តានតឹង ស្ត្រេស ការថប់បារម្ភ ឬភាពភ័យស្លន់ស្លោ។ល។ សូម្បីតែពេលយើងញ៉ាំអាហារហឹរ ក៏បែកញើសចេញមកដែរ។ នេះបើតាមលោកវេជ្ជបណ្ឌិត Ernest Wangជាទីប្រឹក្សាជាន់នៃSinghealth group ប្រទេសសឹង្ហបុរី។
ការបែកញើសហួសប្រមាណដែលមិនបង្កឡើងដោយអាកាសធាតុ ឬការធ្វើលំហាត់ប្រាណទេនោះ អាចបណ្ដាលមកពីបញ្ហាមួយហៅថា Hyperhidrosis។ គ្នាយើងដែលមានបញ្ហានេះ ទោះជានៅក្នុងម៉ាស៊ីនត្រជាក់ក៏បែកញើសប្រអប់ដៃជើង ឬក្លៀកជោគអាវ បង្កឲ្យយើងខ្មាសគេមិនស្ទើរទេ។ ពេលខ្លះកាលដែលយើងបែកញើសចុងដៃចុងជើងក៏អាចជាសញ្ញានៃជំងឹដូចជា៖
– ទឹកនោមផ្អែម
– ជាតិស្ករក្នុងឈាមទាប
– ការឆ្លងមេរោគ
– ជំងឺមហារីកមួយចំនួន
– ជំងឺបេះដូង
– បញ្ហាក្រពេញទីរ៉ូអ៊ីត។
តិចនិកទប់ទល់នឹងបញ្ហាបែកញើសចុងដៃចុងជើង
ប្រសិនបើគ្នាយើងធុញទ្រាន់នឹងបញ្ហាបែកញើសចុងដៃដើង ឬបែកញើសក្លៀកខ្លាំង អាចសាកល្បងជាមួយតិចនិកនេះ ដើម្បីទប់ស្កាត់បញ្ហាបែកញើសខ្លាំងនេះកើតឡើងបានដោយ៖
លាបផលិតផល Antiperspirant បំបាត់ក្លិន និងញើសលើបាតដៃ និងបាតជើងមុនពេលចូលគេង។
ចៀសវាងញ៉ាំជាតិកាហ្វេអ៊ីន ឬអាហារហឹរ ដែលបណ្ដាលឲ្យបែកញើសកាន់តែខ្លាំង។
ងូតទឹកជាប្រចាំ តែត្រូវចៀសវាងងូតទឹកក្ដៅ ឬសូណា ដើម្បីទប់ស្កាត់សីតុណ្ហភាពរាងកាយឡើងខ្ពស់។
ជូតជើងឲ្យស្ងួតក្រោយងូតទឹក ដើម្បីទប់ស្កាត់បាក់តេរីកើនឡើង។
សាកល្បងតាំងសមាធិ ឬតិចនិកកាត់បន្ថយស្ត្រេសផ្សេងៗ ចៀសវាងបែកញើសដោយសារស្ត្រេសខ្លាំងពេក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
Thursday, April 15, 2021
ទិវាគុណមាតា
ទិវាគុណមាតា (Mother's Day) គឺជាថ្ងៃបុណ្យ (ទិវា) មួយ គេប្រារព្ធឡើងដើម្បីរំលឹកដល់គុណម្តាយ ដែលលោកបានបង្កើត និងចិញ្ចឹមបីបាច់កូនៗពីតូចរហូតដល់ធំ។ វាមានដើមកំណើតដំបូងបំផុតក្នុងចក្រភពក្រិកបុរាណ ប៉ុន្តែនាបច្ចុប្បន្នសម័យគឺ ពេញនិយម និងកើតចេញពីសហរដ្ឋអាមេរិក ដែលជាទូទៅនៅថ្ងៃអាទិត្យសប្តាហ៍ទី២នៃខែឧសភា។ ប៉ុន្តែថ្ងៃបុណ្យនៃទិវាគុណមាតានេះអាចខុសគ្នាទៅតាមប្រទេស ខ្ញុំនឹងបង្ហាញមិត្តទាំងអស់គ្នាឲ្យបានដឹងនៅអត្ថបទខាងក្រោមបន្ត។
ទិវាគុណឪពុក
ទិវាគុណឪពុក (Father's day) គឺជាថ្ងៃនៃបញ្ជាក់ពីការដឹងគុណ ឬរំលឹកគុណដល់ឪពុក ដែលដូចទៅនឹងថ្ងៃគុណម្តាយ (Mother's day) ផងដែរ។ ចំពោះកាលបរិច្ឆេទនៃទិវានេះគឺ ខុសគ្នាទៅតាមទំនៀមទំលាប់របស់ប្រទេស និងតំបន់និមួយៗ។ ប៉ុន្តែថ្ងៃដែលគេច្រើននិយមប្រារព្ធធ្វើច្រើនជាងគេ គឺនៅថ្ងៃអាទិត្យ នៃសប្តាហ៍ទី៣ ក្នុងខែមិថុនា រៀងរាល់ឆ្នាំ។
កាលបរិច្ឆេទនៃទិវាគុណឪពុក តាមប្រទេសនិមួយៗ
វិធីកត់ត្រាមេរៀនទាំង១០ ដើម្បីកត់ឱ្យស្រួលមើល ស្រួលចាំ និងស្រួលរំលឹក
![]() |
| Credit: Marina Rich, Rido – Shutterstock |
Subscribe to:
Posts (Atom)












