ធ្មេញគឺស្ថិតក្នុងចំនោមសរីរាង្គដែលមានសារៈសំខាន់ខ្លាំងណាស់ដែលទាមទាឱ្យមានតំហែរក្សាដិតដល់ខ្លាំង។ យ៉ាងណាមិញ ការដុសធ្មេញគឺជាវិធីមួយដ៏ប្រសិទ្ធភាពដើម្បីធ្វើឱ្យធ្មេញនូវតែស្អាតព្រមទាំងរឹងមាំ។ មនុស្សភាគច្រើន ច្រើនតែធ្វើតាមការណែនាំក្នុងរឿងការសម្អាតធ្មេញថា ត្រូវតែដុសសម្អាតធ្មេញ ២ដងក្នុង ១ថ្ងៃ គឺពេលព្រឹកនិងមុនចូលគេងរៀងរាល់ថ្ងៃក្នុងខណ:ដែលអ្នកខ្លះខ្លាចធុំក្លឹនមាត់ ឬខ្លាចមានកម្ទេចអាហារនៅជាប់តាមជើងធ្មេញនោះក៏សម្រេចចិត្តដុសសម្អាតធ្មេញនិងមាត់ភ្លាមៗតែម្តង ក្រោយពេលញ៉ាំបាយរួចរាល់។
តែអ្នកដឹងទេថា ទង្វើនេះវាផ្តល់នូវផលអាក្រក់ដល់សុខភាពធ្មេញរបស់អ្នកលើសមុនទៅទៀត។
ចំនុចហានិភ័យគឺត្រង់ថា អាស៊ីតខ្លាញ់ដែលនៅសេសសល់ជាប់នៅលើធ្មេញនិងក្នុងប្រអប់មាត់វានឹងទៅបំផ្លាញស្រទាប់ស្រោបខាងក្រៅរបស់ធ្មេញ ហើយបើសិនជាធ្វើបែបនោះញឹកញាប់ទៅស្រទាប់ក្រៅរបស់ធ្មេញនឹងត្រូវបំផ្លាញជានិរន្តរ៍បានយ៉ាងងាយ ក្រៅពីនេះនៅមានអាការស្រៀវធ្មេញតាមមកទៀតផង។ តែបើសិនជាទ្រាំមិនបាន ចង់តែដុសសម្អាតធ្មេញមែននោះ អ្នកត្រូវរង់ចាំយ៉ាងតិចណាស់ ១ម៉ោងក្រោយ សឹមធ្វើការដុសសម្អាតធ្មេញចុះទើបមានប្រសិទ្ធភាព។
ប្រភព: colgate.com
No comments:
Post a Comment